ខ្សែ​ធំ​មែន​! មិន​ទាន់​បាន​ឡាយ​ផង​, លោក ផែង វណ្ណៈ ត្រូវ​ឧកញ៉ា​ម្នាក់ ប្រាប់​ឲ្យ​ដក​ខ្លួន​ចេញ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បុរស​ម្នាក់ រត់​ទៅ​រក​លោក​ផែង វណ្ណៈ​ឲ្យ​ជួយ ​ដោយសារ​ខាងគេ​មាន​ខ្សែ​ខាង​លើៗ​នោះ លោក​ផែង វណ្ណៈ ក៏​សម្រេច​ថា នឹង​ធ្វើ​ការ​ឡាយ​ជុំវិញ​រឿង​នេះ នៅ​លើ​វេលា​ម៉ោង​៧​និង​៣០​នាទី តែ​មិនទាន់​ទាំង​បាន​ឡាយ​ផង ស្រាប់​តែ​មាន​ឧកញ៉ា​ម្នាក់ ប្រាប់​ឲ្យ​លោក​ដក​ខ្លួន​ចេញ​បាត់​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា លោក ផែង វណ្ណៈ ក្នុងនាម​អ្នកសារព័ត៌មាន​ម្នាក់ ដែល​ផ្សាយ​មាន​ទំនួល​ខុសត្រូវ​នោះ បានធ្វើការ​បង្ហោះ​សារ​ឆ្លើយតប​ទៅ​ឧកញ៉ា​នោះ​វិញ នៅ​មុននេះ​បន្តិច​ថា «​បង​ឧកញ៉ា​ម្នាក់​ទំនងជា​មេ​គ្រូ​ជោគជ័យ​បាន​អន្តរាគមន៍​មក​ខ្ញុំ ខ្ញុំ​ប្រាប់​ទៅវិញ​សូម​ដក​ខ្លួន​ថយ​កុំ​លូកដៃ​រឿង​នេះ ខ្ញុំ​ផ្សាយ​ខ្ញុំ​មានការ​ទទួលខុសត្រូវ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១​នេះ លោក​ផែង វណ្ណៈ បាន​បង្ហោះ​រូបថត​ជាមួយ​បុរស​កម្សត់​ស្នេហ៍ ដែល​ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម ហើយ​បញ្ជាក់​ថា ««​យប់​នេះ​មានរឿង​ល្អមើល​ហើយ​! អាណិត​ក្មួយប្រុស​ណាស់ គេ​ឆ​,​ក់​យក​មនុស្ស​ជាទី​ស្រលាញ់​ទៅ​បាត់​ហើយ គេ​បង្គាប់​ខាង​ស្រី​អោយ​យកលុយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យក​ផ្ទះ​ដែល​ជាក​,​ម្លាំ​ង​ញើស​ឈាម​រកស៊ី​រួមគ្នា​៤-៥ ឆ្នាំ ទៅ​អស់​ទៀត ហើយ​គេ​គំ​,​រាម​ថា កុំ​ចង់​លេង​ជាមួយ​គេ ( គ្រូ​ជោគជ័យ​) គេ​មាន​ខ្សែ​ខាងលើ នៅ សាលាក្រុង នៅ​ក្រសួងមហាផ្ទៃ យុត្តិធម៌ ពន្ធនាគារ សុទ្ធតែ​គ្នា​គេ​។ ក្មួយ ភ័យ​ពេក មិនដឹង​ទៅណា​ទីបំផុត រត់​មករ​កពូ ផែង វណ្ណៈ អោយជួយ​បង្ហាញផ្លូវ​។ សូម​រង់ចាំ​តាម​ស្ដាប់​នៅវេលា​ម៉ោង ៧:៣០ នាទី យប់​នេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រដៀង​គ្នា​នេះដែរ បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ពិជ័យ ប៉ាកកា​មាស​» បាន​បង្ហោះ​ស្ក្រី​ន​សត​សារ​គំ,រាម​របស់​លោក ប៊ុន ផាក ហៅ​គ្រូ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១ ហើយ​លើកឡើង​ទាំង​ហួសចិត្ត​ថា «​ហួសចិត្ត​ទេ​បងប្អូន​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ​ជោគជ័យ​អះអាងថា ​ខ្លួន​មាន​អ្នក​ខាងលើ សាលាក្រុង ក្រសួងមហាផ្ទៃ យុត្តិធម៌ ពន្ធ​ធនាគារ សុទ្ធតែ​គ្នា​គាត់​ទេ ចង់​ដល់​ណា​ក៏​អត់​ប្រយោជន៍​ដែរ ហើយ​ប្រុង​ប្តឹ,ង​ឲ្យ​ខាង​ប្រុស​ជាប់គុក​វិញ​៥​ឆ្នាំ​…​សូម​មើល​លោកគ្រូ​បញ្ចេះ​ប្រពន្ធ​គេ​ទៅ តើ​សមជា​មនុស្ស​ប្រុស​ទេ​??? រង់​ចាំមើល​ច្បាប់​អាចធ្វើ​អី​គាត់​បានទេ​???»៕ សូមទស្សនាវីដេអូខាងក្រោម ៖

Related posts