គ្មាន​អ្វី​ប្រៀប! ប្អូនស្រី​ពៅ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ចូល​រោងការ​, គ្រប់គ្នា​ឃើញ​ឡាន​ត្រៀបត្រា​បែប​នេះ ក៏​លាន់មាត់​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ប្រិយមិត្ត​ច្បាស់​ជា​ស្គាល់​គ្រប់គ្នា​ហើយ​ថា បច្ចុប្បន្ន រូបលោក កំពុងតែ​ជោគជ័យ​ខ្លាំង​ណាស់​លើ​មុខ​ជំនួញ​។ តែ​បើ​និយាយ​ពី​អតីតកាល​វិញ រូបលោក ជា​អតីត​ពលករ​នៅ​ប្រទេស​កូរ៉េ ដែល​កើត​ចេញពី​ត្រកូល​កសិករ និង​មាន​ស្រុកកំណើត នៅ​ភូមិ ត្រពាំង​សាលា ស្រុក​បាភ្នំ ខេត្តព្រៃវែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ប្អូន​របស់​លោក​៣​នាក់​ទៀត ក៏​មាន​ងារ​ជា​ឧកញ៉ា​ផង​ដែរ ក្នុង​នោះ​រួម​មាន លោក ឡេង ប្រុស ប្រធាន​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស ឯ​.​ក​។ លោក ឡេង និមល អគ្គនាយក​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស ឯ​.​ក​។ កញ្ញា ឡេង បញ្ចពណ៌ ប្រធាន​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស ឯ​.​ក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​នេះ ប្អូនស្រី​ពៅ របស់​លោក ឈ្មោះ ឡេង បញ្ចពណ៌ បាន​ចូល​រោងការ​ហើយ ជាមួយ​នឹង​ការតុបតែង រៀបចំ​យ៉ាង​ពិសេស នៅ​ឈើកាច់ បាភ្នំ ដែលជា​ស្រុកកំណើត​របស់លោក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ក្នុង​ថ្ងៃ​មង្គល​ប្អូនស្រី​ពៅ​នោះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​រៀបរាប់ថា «​ឈើកាច់​បាភ្នំ អនុស្សាវរីយ៍ ដ៏​កម្សត់ ភូមិកំណើត ដ៏​ជូរចត់ អ្នក​ម្ដាយ បាន​លាចាក​លោក​ទៅ មិនបាន​ឃើញ​កូន​រស់នៅ ក្នុង​ជីវភាព​សមរម្យ​ទេ ប្អូនស្រី​ពៅ ដែលជា​ថ្លើម ប្រមាត់ របស់​អ្នក​ម៉ែ បាន​រៀបការ​ហើយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​ចង់ឱ្យ​ម៉ែ សប្បាយចិត្ត ចង់ឱ្យ​ម៉ែ ឃើញ​កូនពៅ​ម៉ែ នៅលើ​ភូមិ​ដ៏​កំសត់​របស់​យើង​ណា​ម៉ែ ខ្ញុំ​សូមទោស កម្មវិធី​ដ៏​តូច​នេះ មិនបាន​អ​ញ្ឆើ​ញ​បងប្អូន ចូលរួម​កម្មវិធី​នេះ ព្រោះ​ធ្វើ​នៅ​ស្រុកកំណើត ឆ្ងាយ​ពេក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ អ្នកឧកញ៉ា ក៏បាន​បង្ហោះ​វីដេអូ បង្ហាញ​ទិដ្ឋភាព​ក្នុង​ពិធី​នោះ ហើយ​ប្រាប់ថា «​រៀបចំ​ហែ​ជំនូន ប្អូនស្រី​ពៅ លើ​ទឹកដី​ភូមិកំណើត ឈើកាច់​បាភ្នំ​»​។ នៅក្នុង​វីដេអូ​នោះ គេ​ឃើញ​ឡាន​ស៊េរី​ទំនើប​ៗ​តម្រៀប​ជា​ជួរ​យ៉ាង​ត្រៀបត្រា ឃើញ​ហើយ​ពិតជា​ញាក់​សាច់​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញ​ឡាន​ចត​តម្រង់​ជួរ​ត្រៀបត្រា​បែបនេះ អ្នកគាំទ្រ ក៏​លាន់មាត់​ថា «​កប់​ស៊េរី​, ឡាន អេ​ម​ខ្លាំង​មែនទែន​បង​, ពិតជា​ឡូយ​ណាស់​លោក​ឧកញ៉ា​, ស្អាត​ខ្លាំង​ណាស់​, ពិតជា​រក​អ្វី​មក​ប្រៀប​ពុំ​បានទេ​បងប្រុស​, គ្មាន​វាសនា​, ឡាន​ច្រើន​ណាស់ បង​ត្រូវការ​អ្នក​បើក​ទៀត​ទេ​, ចុ​ម​ហែ​ជំនូន​ឡាន​, ដូច​នៅ​ឌូ​ប៉ៃ​»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts