មិន​ធ្លាប់​ដឹង​សោះ! បុរស​ម្នាក់ ចេញមុខ​មក​អះអាង​បែបនេះ ក្រោយ​លោក ប៊ុន ផាក ផុងខ្លួន​ក្នុង​រឿងអាស្រូវ​ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​នូវ​រឿងរ៉ាវ​ស្នេហា​ត្រីកោណ​រវាង​បុរស​ម្នាក់​ឈ្មោះ ជា ចាន់​តុលា , ម្ចាស់​ហាង​V Shop និង​លោក ប៊ុន ផាក ហៅ​លោកគ្រូ ជោគជ័យ ដែល​មហាជន​គ្រប់គ្នា ​​​ដាក់​រហស្សនាម​ថា​ ជា​ជន​ទី​៣ ជ្រែក​ស្នេហា​របស់​គេ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៊ុន ផាក ត្រូវបាន​ស,មត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ធ្វើជា​មេធាវី ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២១​។ តែ​ក្រោយមក​ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​លោកគ្រូ​បង្រៀន​វិធីសាស្ត្រ​ជោគជ័យ​ខាង​លើ​នេះ កំពុងមាន​រឿងអាស្រូវ​នោះ មាន​មហាជន​ជាច្រើន បាន​នាំគ្នា​បង្ហោះ​សារ ដៀមដាម ផ្លែផ្កា ជាន់​ពន្លិច ស្ដីបន្ទោស ជាមួយ​នឹង​ការប្រើប្រាស់​ពាក្យ​អាក្រក់​ៗ​ជាច្រើន​នោះ​។ ប៉ុន្តែ​បុរស​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Khan Dane» បែរជា​យល់ឃើញ​ខុស​ពី​នេះ ហើយ​លើក​សរសើរ​លោកគ្រូ​ជោគជ័យ​ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​សកម្មភាព​មនុស្សធម៌​របស់​លោកប៊ុន ផាក នា​ពេល​កន្លងមក​ ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ បាន​រៀបរាប់​ថា «គាត់​ជា​បុរស​ម្នាក់​ ដែល​តែងតែ ចែករំលែក​ចំណេះដឹង លើកទឹកចិត្ត ពាក្យ​ល្អៗ អត្ថបទ​ល្អៗ ដល់​សង្គម​… កន្លងមក (​ហើយ​គាត់​មិនដែល​និយាយ​ថា ​គាត់ ជា​មនុស្ស​ជោគជ័យ ឬ​គ្រូ​ជោគជ័យ​ដូច​គេ​ទេ គាត់​ត្រឹម​ជា​អ្នក​ចែករំលែក ធម្មតា​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបី​គាត់​ពេលនេះ គាត់​ បាន​ជ្រួល​ខ្លួន​ជាប់​ឈ្មោះ​ក្នុង​រឿង​មិនល្អ​! មនុស្ស​មួយចំនួនធំ ចង់​ឲ្យ​គេ​គិត​ល្អ​មក​មើលខ្លួន យោគយល់ និង​អធ្យាស្រ័យ​មកលើ​ខ្លួន …​ពេល​ខ្លួន​ធ្វើ​អ្វីមួយ​នាំ​ឲ្យ​មាន​កំហុស​ តែ​ពេល​ឃើញ​គេ​ធ្វើ​ខុស ខ្លួនឯង​ចូលចិត្ត​ជាន់​គេ ចូលចិត្ត​សើចចំអក​គេ​ទៅវិញ ហើយ​រឿង​ខ្លះ​មិនទាន់​ដឹង​ស​ ឬ​ខ្មៅ​ផង ក៏​អាច​កាត់ក្ដី​បាន​ទៀត ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នកនោះ ស​ ឬក៏​ខ្មៅ​គង់តែ​ដឹង​នៅ​ថ្ងៃ​ណាមួយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្រេចចិត្ត​វាយតម្លៃ​លើ​នរណា​ម្នាក់​លឿន​ពេក​របស់​អ្នក​ក្នុង​បណ្តាញ​សង្គម​គឺ​បង្ហាញ​ពី​កម្រិត​យល់ដឹង​របស់​អ្នក​ ​ធ្វើ​គុណ​100​សំពៅ​_​ទោស​តូច​មួយ​ចូលទៅ​រលាយ​គុណ​អស់ មនុស្ស​ជាច្រើន​ទាមទារ​គុណធម៌ ស្រេកឃ្លាន​ចង់បាន​គុណធម៌ តែ​ឃើញ​អ្នកដទៃ​កំពុង​ធ្លាក់ទឹក ប្រឹង​ពន្លង់ពន្លិច ប្រឹង​ហែកហួរ​ឌឺដង លែបខាយ ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​បំផ្លាញ​អ្នកដទៃ សាបព្រោះ​មារយាទ​មិនល្អ​ទៅក្នុង​សង្គម​បន្ថែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​មិន​មាន​គោល​ជំហរ​ការពារ​ភាពខុស​ទេ តែ​អ្នក​គ្រប់គ្នា​ក៏​មិនគួរ​ជាន់ពន្លិច​មនុស្ស ​ដែល​កំពុងមាន​ទុក្ខ​ដែរ បើ​គាត់​មាន​កំហុស ទុក​អោយ​អ្នក​កាន់​ច្បាប់​វិនិច្ឆ័យ ឯ​យើង​ ដែល​គ្រាន់តែ​កាន់តែ​fb​មិន​យល់​រឿង​ពេញ កុំ​ធ្វើខ្លួន​អោយ​លើស​ស,មត្ថកិច្ច​។ ខ្មែរ​ស្រលាញ់​ខ្មែរ ​ ខុសគ្នា​និង​ខ្មែរ​ជាន់​ខ្មែរ»៕




Related posts