នោះ​! ក្រោយ​ទទួល​បាន​ពាន​មួយ​នេះ, កញ្ញា ប៉ូ​គឹម​ថេ​ង សុទ្ធ​ធីតា ពោល​ពាក្យ​សរសើរ​កម្ពុជា ស្រាប់តែ​មាន​​អ្នក​​ដៀល​នាង​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ កញ្ញា ប៉ូ​គឹម​ថេ​ង សុទ្ធ​ធីតា កញ្ញាឯក​តំណាង​កម្ពុជា ឆ្នាំ ២០២១ (Miss Grand Cambodia 2021) បាន​ទៅ​ចូលរួម​ប្រកួត ក្នុង កម្មវិធី Miss Grand International 2021 នៅក្នុង​ប្រទេស​ថៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការ​បង្ហាញ​វត្តមាន​លើទឹក​ដី​ថៃ យ៉ាង​ទាក់ទាញ​នេះ បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​គាំទ្រ​ខ្លាំងណាស់ បាន​ចូលរួម​បោះឆ្នោត​ព្រោងព្រាត រហូត​បុគ្គល​ល្បីៗ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន ចេញមុខ​ជួយ​ជា​ថវិកា​ជា​បន្តបន្ទាប់ ដើម្បី​គាំទ្រ​ដល់​ការបោះឆ្នោត​ផង​ដែរ ហើយ​ទីបំផុត កញ្ញា ប៉ូ​គឹម​ថេ​ង ក៏បាន​ឈ្នះ​ពាន Miss Popular Vote​ឈាន​ដល់​Top 10​ក្នុង​កម្មវិធី​មួយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​មិនបាន​ក្លាយជា​ម្ចាស់​ម្កុជ បាន​ត្រឹម​Top 10​ក៏ដោយចុះ តែ​វត្តមាន​វិល​ត្រឡប់មក​មាតុប្រទេស​វិញ​របស់​កញ្ញា ប៉ូ​គឹម​ថេ​ង សុទ្ធ​ធីតា ទទួលបាន​ការ​ស្វាគមន៍​យ៉ាងច្រើន​កុះករ ស្ទើរ​មិនគួរ​ឲ្យ​ជឿ ពី​សំណាក់​អ្នកគាំទ្រ​រហូត ​នាង​ពោល​ពាក្យ​ថា «​អោយ​និយាយ​បែប​ណា​ទើប​សមនឹង​ទំហំ​ចិត្ត​មួយ​នេះ សុំទោស​ប្រជាជន​កម្ពុជា​អ្នក​ល្អ​ពេក​ហើយ ខ្ញុំ​និយាយ​មិន​ចេញ​ទេ ក្រៅពី​ពាក្យ​ថា​ស្រលាញ់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ កញ្ញា ប៉ូ​គឹម​ថេ​ង សុទ្ធ​ធីតា បាន​បង្ហោះ​ពាន ​ដែល​ខ្លួន​ទទួលបាន ហើយ​ពោល​ពាក្យ​ថា «​កំលាំងចិត្ត ភាពរួបរួម សាមគ្គីភាព ជា​ធ្លុង​មួយ​នាំមក​នៅ​ភាពជោគជ័យ ដូច​ពាក្យចាស់​ពោលថា « ចង្កឹះ​មួយ​បាច់ កាច់​មិន​បាក់ » កម្ពុជា​ខ្ញុំ​អើយ អ្នក​ពូកែ​ខ្លាំងណាស់ ពាន​មួយ​នេះ ជា​ពាន​របស់​ប្រជាជន​កម្ពុជា​ទាំងមូល ខ្ញុំ​ស្រលាញ់​អ្នកខ្លាំង​ណាស់​ប្រជាជន​កម្ពុជា​ កំពូល​10​នាក់​ចុងក្រោយ​នៃ​កម្មវិធី Miss Grand International Ka Nearsa»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកឡើងថា «​បង​ធ្វើ​បានល្អ​ណាស់​លទ្ធផល​ម៉េច​ក៏​នៅតែ​គ្រាំទ្រ Love, បង​ពិតជា​អស្ចារ្យ​ណាស់ ព្រោះ​បង​យក​បាន​បេះដូង​ប្រជាជន​កម្ពុជា ពួក​​យើង​អរគុណ​គ្រប់យ៉ាង​ដែល​បង​បាន​ធ្វើ​សម្រាប់​ប្រទេសមួយ​នេះ​។​ ប្រទេស​តូច​មែន​ពិតតែ​ចិត្ត ​និង​បេះដូង​នៃ​ប្រជាជន​ប្រទេស​កម្ពុជា​មិនតូច​ទេ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វី​រ​នារី​របស់​កម្ពុជា​ជា​យើង​មាន មោទនភាព​.​មាន​វីរ​​​នារី ឆ្លាត ស្អាត ពូកែ ខ្លា​ហាន​ .​ហ៊ា​ន​ចង្អុល​ក្បាល​ពួក​ពូ,ជ​ចោរ​មិន​ញញើត​ដៃ​.I love Miss grand Cambodia ​សុធី​តា នៅក្នុង​បេះ​អ្នក​​រៀងរហូត​, ខ្ញុំ​ស្រលាញ់​ទឹកចិត្ត​អូន sothida​ណាស់ ​ដែល​លះបង់​ពេលវេលា​ដ៏​មាន​តម្លៃ​ធ្វើ​រឿង​ជារួម​ ដែល​គួរ​ឲ្យ​គោរព​កោត​សរសើ ហើយ​សូម​អូន​កុំ​ខ្វល់​កុំ​គិត​លើ​ជន​ណា​ដែល​គ្មាន​ប្រ​យោ​ជន៍​និយាយ​បំបាក់​ទឹកចិត្ត​អី ព្រោះ​ពួកគាត់​រស់នៅ​មិន​ស្គាល់​ខ្លួនឯង​ច្បាស់​មិន​ស្គាល់​អ្វី​ទៅជា​អ្វី រស់​ទាំង​វង្វេង​ភព​.​ហើយ​បង​ក៏​ចង់​ឲ្យ​មាន​មនុស្ស​ដូច​អូន​រស់នៅក្នុង​ប្រទេស​យើង​ឲ្យ​ច្រើន​ដែរ​.​ស្រលាញ់​គាំទ្រ sothida»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា​ក៏មាន​មតិ​ខ្លះ​លើកឡើងថា កញ្ញាឯក​តំណាង​កម្ពុជា និយាយ​មិនល្អ​ពី​ដាក់​បវរកញ្ញា​ប្រទេស​គេ ហើយ​ជា​ការ​ឆ្លើយតប មានការ​លើកឡើង​ស្រដៀង​គ្នា​ទៅវិញ​ថា «​អ្នក​ទាំងអស់គ្នា​និយាយថា​ បវរកញ្ញា​ប្រទេស​ខ្ញុំ​និយាយ​មិនល្អ​ដាក់​បវរកញ្ញា​ប្រទេស​អ្នក ពេលនេះ​ខ្ញុំ​ចង់ឃើញ​ភស្ដុតាង​តើ​អ្នកមាន​ទេ​?​ បើ​មិន​ទេ​ ខ្ញុំ​សូមឱ្យ​អ្នក​ទាំង​គ្នា​សូមទោស​បវរកញ្ញា​ប្រទេស​ខ្ញុំ ​ព្រោះ​អ្នក​ទាំងអស់គ្នា​ប្រើពាក្យ​សម្ដី​មិនល្អ​ដាក់​គាត់​»៕

Related posts