ញាក់​សាច់! កាល​មុន Kelvin​ទិញ​ឡាន​ROLLS ROYCE យក​មក Surprise, ថ្ងៃនេះ អា​ម៉ី Surprise​វិញ​ម្ដង​ បើក​មើល​ក៏​ឃើញ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា កាលពីដើម​ខែតុលា ឆ្នាំ​២០២១​កន្លងទៅនេះ លោក​Kelvin បាន​ទិញ​រថយន្ត Rolls-Royce ដ៏​ថ្មី​សន្លាង ជូន​អនាគត​ភរិយា គឺ កញ្ញា តេង ណា​ដា ធ្វើ​ឲ្យ​រូប​នាង​រំភើប​ខ្លាំងណាស់ រហូត​រក​នឹក​និយាយ​អ្វី​ក៏​មិន​ឃើញ​នោះដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​ថ្ងៃនេះ ពេល​លោក​Kelvin ទទួលបាន​មុខតំណែង​ថ្មី​នោះ កញ្ញា តេង ណា​ដា បាន​ទិញ​កាដូ ​យកមក​Surprise​អនាគត​ស្វាមី​របស់ខ្លួន​ម្ដង ធ្វើ​ឲ្យ​Kelvin ញញឹម​បិទមាត់​មិន​ជិត ហើយ​សន្យា​នឹង​ប្រែង​ប្រែង​បន្ត​ទៀត​ដើម្បី​បង្កើត​សុភមង្គល​ក្នុង​គ្រួសារ​របស់ខ្លួន​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត និង​វីដេអូ លោក​Kelvin បាន​រៀបរាប់ថា «​ថ្ងៃនេះ​ថ្ងៃ​ពិ​សេ​សេ​របស់ខ្ញុំ ដែល​បានទទួល​មុខតំណែង​ថ្មី ហើយ​នេះ​ជា​កាដូ​របស់​ប្រពន្ធ​ខ្ញុំ​ក្នុង​ថ្ងៃ​ពិសេស​នេះ អរគុណ​ប្រពន្ធ​សម្លាញ់ បង​គ្មានអ្វី​ក្រៅពី​បង្កើត​ស្នាមញញឹម​ឲ្យ​អូន និង​ធ្វើ​ឲ្យ​អូន​មាន​មោទនភាព​ដែលមាន​បង​ជា​ប្ដី បង​នឹង​ប្រឹងប្រែង​បន្តទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត​មាន​គេ​សួរ​ខ្ញុំ​ថា ៖ តើ​រាល់ថ្ងៃនេះ​ខ្ញុំ​ខ្លាច​ប្រពន្ធ​ទេ​? ខ្ញុំ​សូម​តប​ទៅវិញ​ថា ៖ ពិតមែន​ហើយ​! រាល់ថ្ងៃនេះ​ខ្ញុំ​ខ្លាច​ប្រពន្ធ​របស់ខ្ញុំ​ណាស់ គឺ “​ខ្លាច​គាត់​គ្មាន​ក្ដី​សុខ​” ។ Teng Dana »​។ តាមរយៈ​វីដេអូ ឃើញ​ថា អាម៉ី បាន​នាំ​អនាគត​ស្វាមី​របស់​ខ្លួនទៅ Surpriseដល់​កោះពេជ្រ​ឯណោះ​ ហើយ​ពេល​បើក​​​កាដូ​នោះ​ឡើង​ ឃើញ​ថា ជា​ចិញ្ចៀន​ពេជ្រ​យ៉ាង​ស្រស់​ស្អាត។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កញ្ញា តេង ណ​ដា​ណា ហៅ អា​ម៉ី បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​បុរស​សង្ហា​ម្នាក់ឈ្មោះ Kelvin​ កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដោយ​ធ្វើឡើង​លក្ខណៈ​គ្រួសារ គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នោះ អ្វី ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ គ្រាន់តែ​ថ្លៃ​បណ្ដាការ រហូត​ទៅដល់​៩៩៩៩៩​ដុល្លារ​សហរដ្ឋអាមេរិក ស្មើនឹង ៤០០ ០០០ ០០០​រៀល (​បួន​រយ​លាន​រៀល​) និង​ចិញ្ចៀន​ពេជ្រ ២​ម៉ឺន​ដុល្លារ​ឯណោះ៕ សូមទស្សនាវីដេអូ ខាងក្រោម ៖

Related posts