ទ្រាំលែង​បាន! ម្ចាស់ហាងV Shop បញ្ជាក់​ច្បាស់ៗ​ថា ភាព​ជោគជ័យ​របស់​ខ្លួន គ្មាន​វត្តមាន​មនុស្ស​ប្រុស​ឡើយ​ និង​ដាស់តឿន​ស្រីៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មាន​រឿង​រ៉ាវ​ចម្រូងចម្រាស​រឿង​ចង់​លេប​ទ្រព្យសម្បត្តិ​ ដែល​រកស៊ី​រួមគ្នា​ជាមួយ​អតីតមិត្តប្រុស រហូតត្រូវ​មហាជន​រិះគន់​ពេញៗមាត់​នោះ ទីបំផុត ម្ចាស់ហាង V Shopបាន​ចេញមុខបញ្ជាក់ហើយ​ថា ការតស៊ូពី​ដំបូងរបស់​ខ្លួនគ្មានវត្តមានអ្នកណាជួយនោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ ម្ចាស់ហាងV Shop​ បានរៀបរាប់យ៉ាងវែងអន្លាយថា «ខ្ញុំ​ដឹងថា​ សម្រាប់​អ្នក​ទាំងអស់គ្នា ​តែងតែ​គិតថា នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​នារី​ម្នាក់ តែងតែ​មនុស្ស​ប្រុស​នៅ​ពី​ក្រោយខ្នង អាច​ទេ​ប្ដូរ​ផ្នត់គំនិត​គិត​បែបនេះ​ខ្លះ​? ខ្ញុំ​អាច​និយាយ​បានថា​ មិនមែន​មានតែ​ខ្ញុំ​ទេ​ ដែល​ជា​មនុស្ស​ស្រី​ម្នាក់​ដែលរឹងមាំ និង​តស៊ូ ដោយ​ខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ដឹងថា ​ខ្ញុំ​និយាយ​អ្វី​ពេលនេះ​ក៏​អ្នក​ទាំងអស់គ្នា​មិន​ជឿ​​ដែរ ព្រោះ​ផ្នត់គំនិត​អ្នក​ទាំងអស់គ្នា មនុស្ស​ស្រី​សុទ្ធតែ​ទន់ខ្សោយ គ្មាន​មនុស្ស​ប្រុស​ជួយធ្វើមិន​បានទេ។ ដោយសារ​អ្នក​ទាំងអស់គ្នា​មានគំនិត​បែបនេះ​​ហើយ​ ​ទើប​មនុស្ស​ស្រី​ភាគ​ច្រើន​មិន​មាន​កម្លាំងចិត្ត​ក្រោកឈរ​​ឡើង​ រកលុយ​ដោយ​ខ្លួនឯង ដើម្បី​ជៀស​ពី​ការរំពឹងលើ​ប្តី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើ​អោយ​មនុស្ស​ប្រុស​មួយចំនួន​មើល​ងាយ មិនអោយ​តម្លៃ ហើយ​មនុស្ស​ស្រី​​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ទ្រាំ​ខាំមាត់សង្កត់ចិត្ត ទទួល​ពាក្យ​មើល​ងាយ​ពី​មនុស្ស​ប្រុស និង គ្រួសារ​សាច់ញាតិ​ខាងគេ​។រូបភាព​ទាំងអស់នេះ​ គឺជា​រូបភាព​ដំបូង​កាល​ខ្ញុំ​មិនទាន់​ស្គាល់​អតីត​មិត្ត​ប្រុស​របស់ខ្ញុំ។ ខ្ញុំ​មក​នៅ​ថៃ​បាន ១០​ខែ​ហើយ ​ទើប​ជួប​គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ចាប់ផ្តើម និង​មាន​មុខរបរ​របស់ខ្ញុំ​ស្រាប់​ហើយ ខ្ញុំ​បា​នបង្កើត​វា​​ឡើង​ដោយ​ខ្លួនឯង​ដោយ​គ្មាន​អ្នកណាម្នាក់​មកជួយ​ឡើយ។ ដើម​ទុន​ក៏​ខ្ញុំ​ជា​អ្នក​សន្សំ​ដោយ​ខ្លួនឯង ត្រួសត្រាយ​ផ្លូវ​ដោយ​ខ្លួនឯង រហូត​ឈរ​ជើង​នឹង ដោយ​មិន​មាន​អ្នកណា​មក​ប្រាប់​ខ្ញុំ​ថា​ត្រូវ​ធ្វើ​ដូចម្តេច​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​សិន​ជា​មិត្តភក្តិ ​ឬ​បងៗ​អ្នក​ដែល​​ស្គាល់​ខ្ញុំ​តាំងពី 7-8 ឆ្នាំមុន ប្រហែលជា​ស្គាល់ និង​យល់​ច្បាស់ តាំងពី​លក់​អន​ឡាញ​ដំបូង​ខ្ញុំ​តស៊ូ​យ៉ាង​ម៉េច​ខ្លះ។ រៀន​បណ្ដើរ​លក់​អន​ឡាញ​បណ្ដើរ​ ដឹក​អី​វ៉ាន់​អោយគេ​ខ្លួនឯងបណ្ដើរ​ ព្រឹក​ទៅ​ទិញ​អី​វ៉ាន់ ​ថ្ងៃ​ដឹក​អោយគេ យប់​ទៅ​រៀន​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់​ក្រោយមក​អន​ឡាយ​លក់​មិនសូវ​ដាច់​ក៏​សម្រេចចិត្ត​ចាក​ចេញពី​ស្រុក​កំ​ណើត​តែម្នាក់ឯង លុយ​ក្នុង​ដៃ​មានតែ​តិច​ទេ ទៅ​រស់នៅ​ថៃ​ទាំង​មិន​ស្គាល់​ទិស​តំបន់ មិន​ចេះ​និយាយ សួរ​ថា ​មនុស្ស​ស្រី​មាន​ប៉ុន្មាន​អ្នក​ហ៊ាន​ធ្វើ​។ មក​តែម្នាក់ឯង​សុទ្ធ គ្មាន​បងប្អូន មិត្តភក្តិ​កំដរ​ជូន​មក​ទេ ដើរ​តា​មដង​វិថី​ផ្សងព្រេង​គ្រប់ទិសទី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយថ្ងៃដើរ​ប្រមូល​អី​វ៉ាន់​ជាង​១០​ម៉ោង ចុក​ជើង​ង​ទេ​? ម៉ោង​៣​យប់​បាន​បាន​គេង ត្រូវ​ភ្ញាក់​ម៉ោង​៦:០០​វិញទៀត មួយថ្ងៃ​គេង​បានតែ​៣​ម៉ោង​ទេ​។ ញាំ​តែ​ម្ហូប​ក្លាសេ​ទូ​ទឹកកក​រាល់ថ្ងៃ ដើម្បី​បំពេញ​ក្រពះ​។ ពេលនោះ​គាត់​នៅឯណា​? ហើយ​ខ្ញុំធ្វើ​បានទេ​? ខ្ញុំ​សូម​អភ័យទោស បើ​ខ្ញុំ​និយាយ​ទៅ​មានការ​ទាស់​ខុស​ត្រង់​កន្លែង​ណាមួយ»៕

Related posts