ក្ដីសុខ! កូន​កំលោះ​ៗ​អស់ហើយ ព្រាប សុវត្ថិ នៅតែ​ផ្អែមល្ហែម​បែបនេះ​ទៀត ​រហូត​អ្នកគាំទ្រ​ឃើញ​ហើយ​ ក៏​និយាយ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កំពូល​តារាចម្រៀង ព្រាប សុវត្ថិ បាន​រៀបការ​ជាមួយ​ភរិយា​ឈ្មោះ ឡុង ស្រីមុំ ក្នុង​ឆ្នាំ ១៩៩៧ នៅ​ភ្នំពេញ ហើយ​រហូត​មកទល់ពេលនេះ ទទួលបាន​ចំណងដៃ​កូនប្រុស​ចំនួន​៣​នាក់ ដែលជា​តារាចម្រៀង​ផងដែរ រួមមាន សុវត្ថិ មុនី​វណ្ណ​, សុវត្ថិ មុនី​នាគ និង សុវត្ថិ សិរី​វ​ឌ្ឍ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​កូន​របស់​លោក​កំលោះៗ​អស់ហើយ​ក៏ដោយ តែ​សេចក្ដីស្នេហា​របស់​លោក​ព្រាប សុវត្ថិ និង​ភរិយា មើល​ទៅ​កាន់តែ​ផ្អែមល្ហែម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ស្ទើរតែ​លើស​គូ​ស្នេហា​ថ្មោងថ្មី​ទៅទៀត​។ ចំណុច​នេះ ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​អ្នកគាំទ្រ​របស់​លោក ហើយ​ពួកគេ​តែងតែ​សរសើរ​គ្រួសារ​លោក​មិន​ដាច់​ពី​មាត់​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​អំឡុង​ចូលរួម​ក្នុង​ពិធី​រៀប​មង្គលការ​របស់​ប្អូនថ្លៃ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​នោះ លោក​ព្រាប សុវត្ថិ និង​ភរិយា បាន​ដឹក​នាំគ្នា​ឡើង​រាំ​យ៉ាង​សប្បាយរីករាយ ហើយ​មាន​ការ​យក​បាច់​ផ្កា​ទៅជូន​ដល់​ស្វាមី​ពី​សំណាក់​ភរិយា​របស់​លោក​ទៀតផង​។ លុះ​ពេល​ទៅ​ចូលរួម​ពិធី​រៀប​មង្គលការ​ប្អូនស្រី​ពៅ របស់​អ្នកឧកញ៉ា កាលពី​ម្សិលមិញ​វិញ ក៏​មិន​ខុស​ពី​ពេលមុន​នោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ពិធីមង្គលការ​នោះ គេ​សង្កេតឃើញ​វត្តមាន​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ថ្នាក់ ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល អ្នកជំនួញ និង​សិល្បករ​ជាច្រើនរូប​។ ក្នុងចំណោម​សិល្បករ​ជាច្រើន ដែល​បាន​ចូលរួម​នោះ ពួកគេ បាន​ដឹក​ដៃ​ភរិយា និង​មនុស្ស​ពិសេស​ឡើង​រាំ មើលទៅ​ស្វី​តដល់​ហើយ ក្នុងនោះ មានដូចជា ព្រាប សុវត្ថិ និង​ភរិយា​, ខេមរៈ សិរីមន្ត និង​ភរិយា​, លោក ហេង ឡុង និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​, ខេ​ម និង​មនុស្ស​ពិសេស​, អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ភរិយា​, ឧកញ៉ា ឡេង និមល និង​ភរិយា​, ឧកញ៉ា ឡេង ប្រុស និង​ភរិយា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​លោក ព្រាប សុវត្ថិ ក្រោយពី​បាន​ចូលរួម​ក្នុង​ពិធី​នោះ ហើយ​ឡើង​រាំ និង​ច្រៀង យ៉ាង​ផ្អែមល្ហែម​រួចមក នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ លោក​បាន បង្ហោះ​រូបថត​ដ៏​ផ្អែមល្ហែម​ទាំងនោះ ហើយ​ប្រាប់​យ៉ាងខ្លី​ថា «​សេចក្តីសុខ​គ្រួសារ​គឺ ស្នាមញញឹម​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ របស់លោក បាន​លើកឡើងថា «​ហ្វេ​នៗ​លើស​ជាតិ​ស្ករ​ហើយ​, គួរ​ឲ្យ​ស្រឡាញ់​ណាស់​បង​ទាំងពីរ​, កូន​កំលោះ​អស់​​ហើយ​​នៅតែ​sweet​ទៀត​idol, ពិតណាស់​បង អាយ​ដល់​, មេន​ហើយ​អាយ​ដល​.​ស្នាម​ញញឹម​សំខាន់​ណាស់​.​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​នៅក្នុង​គ្រួសារ​..​បាទ​អាយ​ដល​, អាយ​ដល​១​ជីវិត​, ស្រី​ស្អាត​បុរស​សង្ហារ សម​គ្នា​ណាស់​អាយ​ដល​»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

Related posts