មិន​ចាំ​យូរ! ក្រោយ​ល្បី​បុរស​ម្នាក់​នេះ មាន​ទំនាក់ទំនង​មិន​ធម្មតា​ជាមួយ​លោក ប៊ុន ផាក​ ស្រាប់តែ​សាមី​ខ្លួន​ចេញមុខ​ឆ្លើយតប​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង ក្រោយ​ឃើញ​វីដេអូ លោក ប៊ុន ផាក ហៅ​គ្រូ​ជោគជ័យ បាន​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Khan Dane» ដោយមាន​ការស,ង្ស័យថា ពួកគេ​មាន​ទំនាក់ទំនង​មិន​ធម្មតា​នឹង​គ្នា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មហាជន​មានការ​ចាប់អារម្មណ៍​បែបនេះ​នោះ ក៏មាន​គេហទំព័រ​មួយ​ចំនួន យក​រឿង​នេះ​ទៅ​ចុះផ្សាយ បង្ក​ការ​ចាប់អារម្មណ៍​បន្ថែម​ទៀត​ផងដែរ។ ពេល​ឃើញ​បែប​នេះ អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន ដែល​កំពុងតែ​ស្អ,ប់​លោកគ្រូ​ជោគជ័យ​ផង​នោះ នាំគ្នា​បញ្ចេញយោបល់ ដៀ,មដាម ផ្លែ,ផ្កា ចំ,អក​ឡក​,ឡើយ​ឲ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ « Khan Dane» ដែល​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យថា ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក​ប៊ុន ផាក នោះ ពេល​ឃើញ​អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន​គិត​អវិជ្ជមាន​បែបនេះ​នោះ លោក​ក៏បាន​បង្ហាញ​ភាព​អស់សង្ឃឹម​ជាខ្លាំង ចំពោះការគិតបែបនេះនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​១​សន្លឹក​នៅ​យប់​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ លោក​បាន​បង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​ការពិត​វា​ស្ថិត​នៅលើ​យើង​នឹង​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ថា​យើង​ជា​មនុស្ស​បែប​ណា ខ្ញុំ​ពិតជា​អស់សង្ឃឹម​នឹង​ប្រជាជន​របស់ខ្ញុំ​ណាស់ ដែល​ចូលចិត្ត​កា,ត់ក្ដី​ និង​វាយតម្លៃ​មនុស្ស ទាំង​ដែល​យើង​មិនទាន់​បាន​ដឹង​ច្បាស់​ថា​ គេ​ជា​មនុ​ស្ស​បែប​ហ្នឹង​ឬ​អត់ ឃើញច្បាស់​ចាំ​ញាក់​ចិញ្ចើម​ សង្គម​តែ​ស្ករ​ និង​សង្គម​ជាន់,ពន្,លិច​របស់​ប្រទេស​យើង​គឺ​កាន់តែ​រីកចម្រើន​ខ្លាំង​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើកទឹកចិត្ត​លោក​ថា «​ស៊ូៗ​ប្រូ ខ្យល់​បក់​ម្តងនេះ​ធំ​ណាស់​, រឿង​ល្អ​មិនដែល​ចេះ​ចែករំលែក​ទេ តែបើ​អា​រឿង​ផ្ទះ​គេ ចេះ​នោះ​ចេះ​មនុស្ស​សព្វថ្ងៃ ទាំងពី​មាន​Facebook​មក​, រឹងមាំ​បង កុំ​ខ្វល់​បង កុំ​យកក្ដី​សុខ​រ​បស់​បង​ទៅ​ស្ដាប់​ប្រភេទ​មនុស្ស​ទាំង​អស់​នោះ​ពេក​អី​, សង្គម​មាត់​មនុស្ស​ឥលូវ​គួរអោយ​ខ្លាច​ណាស់ សំខាន់​ត្រូវតែ​រឹងមាំ​ឡើង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ពេលថ្មីៗ​កន្លង​ទៅ​នេះ ស្រប​ពេល​មនុស្ស​ជាច្រើន​គិត​អវិជ្ជមាន​លើ​លោក ប៊ុន ផាក ហៅ​គ្រូ​ជោគជ័យ​នោះ បុរស​ខាង​លើ បាន​បង្ហោះ​រូបថត​បង្ហាញ​សកម្មភាព​មនុស្សធម៌​ជាច្រើន ហើយ​លើក​សរសើរ​លោក​ប៊ុន ផាក​ ​ថា «គាត់​ជា​បុរស​ម្នាក់​ ដែល​តែងតែ ចែករំលែក​ចំណេះដឹង លើកទឹកចិត្ត ពាក្យ​ល្អៗ អត្ថបទ​ល្អៗ ដល់​សង្គម​… កន្លងមក (​ហើយ​គាត់​មិនដែល​និយាយ​ថា ​គាត់ ជា​មនុស្ស​ជោគជ័យ ឬ​គ្រូ​ជោគជ័យ​ដូច​គេ​ទេ គាត់​ត្រឹម​ជា​អ្នក​ចែករំលែក ធម្មតា​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបី​គាត់​ពេលនេះ គាត់​ បាន​ជ្រួល​ខ្លួន​ជាប់​ឈ្មោះ​ក្នុង​រឿង​មិនល្អ​! មនុស្ស​មួយចំនួនធំ ចង់​ឲ្យ​គេ​គិត​ល្អ​មក​មើលខ្លួន យោគយល់ និង​អធ្យាស្រ័យ​មកលើ​ខ្លួន …​ពេល​ខ្លួន​ធ្វើ​អ្វីមួយ​នាំ​ឲ្យ​មាន​កំហុស​ តែ​ពេល​ឃើញ​គេ​ធ្វើ​ខុស ខ្លួនឯង​ចូលចិត្ត​ជាន់​គេ ចូលចិត្ត​សើចចំអក​គេ​ទៅវិញ ហើយ​រឿង​ខ្លះ​មិនទាន់​ដឹង​ស​ ឬ​ខ្មៅ​ផង ក៏​អាច​កាត់ក្ដី​បាន​ទៀត ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នកនោះ ស​ ឬក៏​ខ្មៅ​គង់តែ​ដឹង​នៅ​ថ្ងៃ​ណាមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្រេចចិត្ត​វាយតម្លៃ​លើ​នរណា​ម្នាក់​លឿន​ពេក​របស់​អ្នក​ក្នុង​បណ្តាញ​សង្គម​គឺ​បង្ហាញ​ពី​កម្រិត​យល់ដឹង​របស់​អ្នក​ ​ធ្វើ​គុណ​100​សំពៅ​_​ទោស​តូច​មួយ​ចូលទៅ​រលាយ​គុណ​អស់ មនុស្ស​ជាច្រើន​ទាមទារ​គុណធម៌ ស្រេកឃ្លាន​ចង់បាន​គុណធម៌ តែ​ឃើញ​អ្នកដទៃ​កំពុង​ធ្លាក់ទឹក ប្រឹង​ពន្លង់ពន្លិច ប្រឹង​ហែកហួរ​ឌឺដង លែបខាយ ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​បំផ្លាញ​អ្នកដទៃ សាបព្រោះ​មារយាទ​មិនល្អ​ទៅក្នុង​សង្គម​បន្ថែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​មិន​មាន​គោល​ជំហរ​ការពារ​ភាពខុស​ទេ តែ​អ្នក​គ្រប់គ្នា​ក៏​មិនគួរ​ជាន់ពន្លិច​មនុស្ស ​ដែល​កំពុងមាន​ទុក្ខ​ដែរ បើ​គាត់​មាន​កំហុស ទុក​អោយ​អ្នក​កាន់​ច្បាប់​វិនិច្ឆ័យ ឯ​យើង​ ដែល​គ្រាន់តែ​កាន់តែ​fb​មិន​យល់​រឿង​ពេញ កុំ​ធ្វើខ្លួន​អោយ​លើស​ស,មត្ថកិច្ច​។ ខ្មែរ​ស្រលាញ់​ខ្មែរ ​ ខុសគ្នា​និង​ខ្មែរ​ជាន់​ខ្មែរ»៕

Related posts