បញ្ហា MGI 2021, អ្នកគាំទ្រវៀតណាម ចេញសុំទោសអ្នកគាំទ្រកម្ពុជា ខណៈអ្នកគាំទ្រកម្ពុជា តបថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះ​បន្តិច​មានការ​ចាប់អារម្មណ៍​មួយ បន្ទាប់ពី​បវរ​កញ្ញាឯក​ប្រចាំឆ្នាំ​២០២១​របស់​កម្ពុជា​កញ្ញា ប៉ូ​គីម​ថេ​ង សុទ្ធ​ធីតា បាន​បង្ហោះ​នូវ​សំណេរ​មួយ ដែលជា​សំណេរ​ខ្លឹមសារ និង​ការចេញមុខ​សុំទោស​របស់​អ្នកគាំទ្រ​វៀតណាម មកកាន់​អ្នកគាំទ្រ​កម្ពុជា ខណៈ​បាន​ប្រើពាក្យ​ពេចន៍​មិន​សម​រ្យ​កំឡុងពេល​ប្រកួត​កម្មវិធី Miss Grand International 2021 ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​សំណេរ​សុំទោស​របស់​អ្នកគាំទ្រ​វៀតណាម ដែល​បង្ហោះ​បន្ត​ដោយ​កញ្ញា ប៉ូ​គីម​ថេ​ង សុទ្ធ​ធីតា នោះ មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​សួស្តី​អ្នកគាំទ្រ​កម្ពុជា​។ ក្នុងនាម​អ្នកគាំទ្រ​វៀតណាម ខ្ញុំ​សូម​អភ័យទោស​ដោយស្មោះ​ចំពោះ Miss Grand Cambodia ។ ក្នុងអំឡុងពេល​ប្រលង​មាន​ច្រើនដង ដែល​ខ្ញុំ​គាំទ្រ​អ្នកតំណាង​ប្រទេស​របស់​អ្នក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ដោយសារ​ខ្ញុំ​ចូលចិត្ត​ភាពទន់ភ្លន់រ​បស់​នាង​។ ជំនួស​ឱ្យ​ប្រទេស​ទាំងពីរ​បង្កជម្លោះ​ជាមួយគ្នា​ទៅវិញទៅមក ចូរ​រក្សា​ទំនាក់ទំនង​ល្អ​រវាង​វៀតណាម និង​កម្ពុជា ។ កុំ​បំផ្លាញ​វា​។ ខ្ញុំ​ស្រលាញ់​អ្នកខ្លាំង​ណាស់​» ។​ ដោយឡែក​កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា បានបញ្ជាក់​ពី​បំណង​ធំ​បំផុត​របស់​នាង​ផងដែរ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​ទោះយ៉ាងណា​ជាមួយគ្នា​នោះ អ្នកគាំទ្រ​កម្ពុជា​ជាច្រើន​ក៏បាន​បង្ហាញ​នូវ​អារម្មណ៍​សោកស្ដាយ និង​ព្រម​ទទួលយក​ការសុំ​ទោស​នោះ ក៏ដូចជា​អាណិតអាសូរ​ដល់​បវរ​កញ្ញា​កម្ពុជា​កញ្ញា ប៉ូ​គីម​ថេ​ង សុទ្ធ​ធីតា ដែល​មិនមាន​ឱកាស​បាន​ជាប់​ជយលាភី ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​រំលឹកថា ការប្រកួត​កម្មវិធី Miss Grand International 2021 វគ្គ​ផ្ដាច់​ព្រ័​ត្ត​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទ​៤ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ ដែល​ម្ចាស់​ជលា​ភី គឺ​ទទួលបាន​ទៅលើ​បវរកញ្ញា​វៀតណាម នាង Nguyen Thúc Thuy Tiên ។ ជាមួយគ្នា​នោះ ក៏មាន​ការ​ចំអក​ឡក​លើ​យ និង​ការប្រើ​ពាក្យពេចន៍​មិន​សមរម្យ​ជាច្រើន​ពី​សំណាក់​គាំទ្រ​វៀតណាម មកកាន់​អ្នកគាំទ្រ​កម្ពុជា និង​បវរកញ្ញា​កម្ពុជា​កញ្ញា ប៉ូ​គីម​ថេ​ង សុទ្ធ​ធីតា មិនមាន​ឱកាស​បាន​ចូលក្នុង​ជម្រើស​៥​នាក់​ចុងក្រោយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កន្លងមក ប៉ូ​គីម​ថេ​ង សុ​ត​ធីតា បាន​សូម​អង្វរ​ចិត្ត​អ្នកគាំទ្រ​មួយក្រុម​តូច កុំ​មានចិត្ត​បង្ក​រកា​រលាប​ពណ៌​គ្នា​ទៀត​ព្រោះ Miss Grand Cambodia បាន​បំពេញ​តួនាទី​ជូន​ប្រទេសជាតិ​អស់ពី​លទ្ធភាព​ហើយ រហូត​ឡើងដល់ TOP 10​។ សមិទ្ធិផល​នេះ កើតឡើង​មកពី​ការដែល​ខ្មែរ​សាមគ្គី​គ្នា ជួយ​គ្នា​រួមទាំង​បណ្ដា​អ្នកគាំទ្រ​ពី​ប្រទេស​ដ៏​ទៃ​ជុំវិញ​ពិភពលោក ហើយ​យើង​គួរតែ​សប្បាយ​ចិត្តនឹង​សាទរ​ចំពោះ​លទ្ធផល​មួយ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ូ​គីម​ថេ​ង សុ​ត​ធីតា បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ ហើយ​សូម​សំនូមពរ​បញ្ចប់រឿង​ដែល​មិន​សប្បាយចិត្ត​ព្រោះ​រឿង​ដែល​កើតឡើង​គឺជា​ការយល់ច្រឡំ​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​ក្រោយ​កើតរឿង​ចម្រូងចម្រាស់រ​វាង​អ្នកគាំទ្រ​ប្រទេស​ទាំងពីរ ក៏​ស្រាប់តែ​នៅតែ​ព្រឹក​មិញ​នេះ ក៏មាន​ការចេញមុខ​សុំទោស​ពី​សំណាក់​អ្នកគាំទ្រ​វៀតណាម មកកាន់​អ្នកគាំទ្រ​កម្ពុជា ដោយ​ក្នុង​គោលបំណង​រក្សា​ទំនាក់ទំនង​ល្អ​រវាង​វៀតណាម និង​កម្ពុជា ហើយ​ស្របតាម​ការចង់បានរ​បស់ Miss Grand Cambodia ផងដែរ​៕​ ប្រភព ៖ តារាញូស៍

Related posts