ព្រឺ​រោម! ករណី​ព្រាយ​ក្រឡាភ្លើង រៀបការ​ជាមួយ​វិញ្ញាណ​មនុស្ស, លោក​គ្រូ មហា​ជំ​ បកស្រាយ​ច្បាស់​ៗ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ មាន​ករណី​ឆ្ល,ង​ចរន្តអគ្គិសនី​នៅក្នុង​អគារ​ផ្សារ​ទំនើប​អាស៊ី​ផ្លា​ហ្សា និង​ភោជនីយដ្ឋាន​អេ​លី​ត ជាន់​ក្រោម​ដី ដែលមាន​ទីតាំង ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​បណ្តាល​ឲ្យ​ថប់​ដង្ហើម​ស្លា​,​ប់​មនុស្ស​ចំនួន​៣ នាក់ និងរ​បួ​,​ស​ម្នាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជន,រង,គ្រោះ​រហូតដល់​បាត់បង់​ជីវិត​ទាំង​៣​នាក់​នោះ រួមមាន ១.​ឈ្មោះ អ៊ឹង ស៊ឹម ភេទ​ប្រុស អាយុ​ប្រហែល ៤២ ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ឈើ សង្កាត់​ទឹក​វិល មុខរបរ​សន្តិសុខ​ក្លឹប អេ​លី​ត​(​ដល់​ពេទ្យ​ខេត្ត​ស្លា​,​ប់​), ទី​២. ឈ្មោះ ធី មេសា ហៅ​ក្រៅ​ចិត្ត ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ កន្ត្រក សង្កាត់​ស្វាយ​ដ​ង្គ មុខរបរ​សន្តិសុខ ស្លា,ប់​នៅ​កន្លែងកើតហេតុ​, ទី​៣. ឈ្មោះ ឈឿន សំណាង ភេទ​ប្រុស អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិ​ខ្នា សង្កាត់​ជ្រាវ មុខរបរ​អ្នកចំរៀង ស្លា​,​ប់​នៅ​កន្លែងកើតហេតុ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១ ស្រាប់តែ​គេ​ប្រទះឃើញ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «E’Ly Za» បាន​បង្ហោះ​វីដេអូ ពិធី​រៀប​មង្គលការ​ឲ្យ​វិញ្ញាណ​ជន,រង,គ្រោះ​ឈ្មោះ​ឈឿន សំណាង ជាមួយ​វិញ្ញាណ​មនុស្ស​ស្រី​ម្នាក់ ដោយ​ដាក់​Caption​ថា «​ធ្វើតាម​បំណង​ហើយ​សូម​ដោះលែង​បង​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​ទៅ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​វីដេអូ​ខាងលើនេះ គេ​មិនទាន់​ដឹង​រឿង​ច្បាស់​ឡើយ តែ​បើ​តាម​ខំ​មិន​មួយ ​បាន​សង្ខេប​រឿង​នេះ​ថា «​ខ្ញុំ​សូម​សម្រាយ​ខ្លីៗ គឺ​ព្រាយ ក្រឡាភ្លើង នៅចាំ​ក្លឹប​នឹង វា អ្នក​អោយ​ភ្លើ,ង​ឆេះ​ក្លឹប ដើម្បី យក​ម្នាក់​ប្រុស​នឹង មុន​បូជាសព វា បន្លំ​ចូល រូប មិត្តភក្តិ ហើយ​កុហក,ថា ជា​ព្រលឹង​ម្នាក់​ប្រុស​តាមពិត គឺ​ព្រាយ​នឹង ​ហើយ​វា​និយាយ ថា បើ​មិន​ធ្វើ​ពិធី​រៀបការ​អោយ​វា​ទេ វា​នឹង មិន​ដោះ​លែង​ព្រលឹង​ម្នាក់​ប្រុស​នឹង​ អោយ​ចាប់ជាតិ​ទេ ហើយ​វា​នឹង ស,ម្លាប់​ក្នុង​គ្រួសារ​ខាង​ប្រុស​ម្តង​មួយៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​មុន​បូជា លោក​ដែល​បួស មុខ​ភ្លើង (​មិនសូវ​ច្បាស់​) គាត់​មើលឃើញ ថា អ្នក​ចូល នឹង​មិនមែន​ព្រលឹង​ម្នាក់​ប្រុស​ទេ គាត់​ឃើញ​ព្រលឹង​ម្នាក់​ប្រុស​ឈរ យំ ហើយ​ស្រែកច្រៀង ទាំង ទឹក,ភ្នែក​អោយ មី​ខ្មោច​នឹង​រាំ ចង់​ជួប​គ្រួសារ ជួប​ប្រពន្ធ​តែ​វា មិន​ព្រម ខ្មោ,ច​នឹង ឈ្មោះ​ភា វា​ថា វា​ស្រលាញ់​ម្នាក់​ប្រុស​នឹង​យូរហើយ ហើយ វា​ថា មិត្ត​ចែ​(​ស្រី​) នឹង កៀកកើយ ស្និត​ស្នាល មក​យូរហើយ​វា​ខឹង វា​ដល់ពេល​វា​យក​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លោកគ្រូ​មហា​ជំ បាន​សង្ខេប​រឿង​នេះ​​ដែរ​ថា «​ប្អូនប្រុស​ម្នាក់​នោះ ជា​អ្នកចម្រៀង ហើយ​មាន​គ្រោះ,ថ្នាក់​ឆេះ​ក្លឹប​ក្រោម​ដី​ហ្នឹង​នៅ​ឯ​សៀមរាប​នោះ ក៏បាន​បង់​បង់ជីវិត​។ ពេល​បាត់បង់​ជីវិត​ទៅ​ថ្ងៃ​បូជា​នោះ មាន​វិញ្ញាណ​មួយ បាន​ចូល​សណ្ឋិត​អ្នក​ទៅ​ចូលរួម​បុណ្យ​នោះ ហើយ​ក៏បាន​និយាយ​ថា គេ​ស្រឡាញ់​បុរស​ហ្នឹង ឥឡូវ​គេ​មក​យក​ហើយ ហើយ​សូម​រៀបការ​ឲ្យ​គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ​បន្ត​ថា បើ​មិន​រៀបការ​ឲ្យ​គេ​ទេ គេ​នឹង​យក​មនុស្ស​នៅ​ក្នុង​ក្រុម​គ្រួសារ​ប្អូនប្រុស​ជា​អ្នកចម្រៀង​នោះ​ម្ដង​មួយ​ឲ្យ​អស់ ហើយ​គេ​ថា ព្រាប​ក្រឡាភ្លើង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿងនេះ លោកគ្រូ បាន​បញ្ជាក់​ថា ព្រាប​ក្រឡាភ្លើង មិនដែល​យាយី​​​ជាមួយ​នឹង​មនុស្សលោក​យើង​ទេ ព្រាប​ក្រឡាភ្លើង ​​យាយី​តែ​ជាមួយ​ស្ត្រី ដែល​ទើប​សម្រាលកូន ហើយ​ជាមួយ​រឿង​ផ្សេង មិន​ពាក់ព័ន្ធ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ បន្តថា ករណី​បុរស​នៅ​ខេត្តសៀមរាប​នេះ គឺជា​ករណី​មួយ ពីព្រោះ​នៅ​កន្លែង​គាត់​ធ្វើការ​នៅក្នុង​ក្លឹប​ហ្នឹង បើតាម​ផ្លូវ​ក្នុង​បំភ្លឺ មាន​មនុស្ស​ដែល​ធ្លាប់​ស្លា,ប់​នៅ​ទីនោះ ហើយ​ក្លាយជា​ជើងកប​។ ពាក្យ​ថា ជើងកប​នេះ គឺ​នៅតាម​ស្ពាន តាមផ្លូវ កន្លែង​ណា​ក៏​វា​នៅ​ដែរ ហើយ​វា​ស្លា,ប់​ដោយ​តៃហោង​។ ស្លា,ប់​ហើយ​ព្រលឹង​វិញ្ញាណ​វា ចាំ​យក​អ្នកដទៃ ពេល​អ្នក​ដទៃទៀត​ស្លា,ប់​ដែរ បាន​ព្រលឹង​នោះ ចាក​ចេញទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកគ្រូ​បន្តថា ករណី​ប្អូនប្រុស​ម្នា​ក់នៅ​សៀមរាប ក៏​ជា​ករណី​ដូច្នេះ​ដែរ គឺ​ជើងកប មិនមែន​ព្រាយ ក្រឡាភ្លើង​ទេ​។ ជើងកប​នោះ បានមក​យក​ប្អូនប្រុស​នោះ​ឲ្យ​ស្លា,ប់​ទៅហើយ​ឲ្យ​ប្អូនប្រុស​ហ្នឹង​មកកាន់​កន្លែង​ហ្នឹង​ដដែល ហើយ​ជើងកប​នោះ គេ​ក៏​ចេញទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកគ្រូ​បញ្ជាក់ថា អ្នក ដែល​មក​ចូល​រូបនោះ មិនមែនជា​ព្រាយ​ហ្នឹង​ទេ ជា​ពពួក​អមនុស្ស ដែល​ឆ្លៀតឱកាស ហើយ​ចង់​ទទួល​នូវ​សំណែន ក៏​ចូល​សណ្ឋិត​ក្នុង​រូបអ្នក​ផ្សេង​មក ឲ្យ​ទៅជា​អញ្ចឹង​ទៅ ហើយ​បើ​ក្រុមគ្រួសារ​នេះ រៀប​មង្គលការ​ឲ្យ​សព​ខ្លួន​ទៅដល់​ពួក​អមនុស្ស ដល់​ពួក​ជើងកប​នោះ​ទៀត វា​ធ្វើ​ឲ្យ​គាត់​មិនអាច​ទៅ​ចាប់ជាតិ​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ លោកគ្រូ បាន​សម្ដែង​ការ​អាណិត​ចំពោះ​បុរស,រង,គ្រោះ​នោះ ហើយ​លើក​ជា​សំណួរ​ថា ហេតុអ្វី បាន​ក្រុមគ្រួសារ​សព សុខចិត្ត​រៀបការ​វិញ្ញាណ​ដ៏​បរិសុទ្ធ​របស់​កូនចៅ​ទៅ​ឲ្យ​ពួក​ខ្មោច ពួក​ព្រាយ ដល់ពេល​អញ្ចឹង​ធ្វើ​ឲ្យ​វិញ្ញាណ​អ្នក​ស្លា,ប់ទៅ​មិនបាន​ទៅ​ចាប់ជាតិ ដោយនៅ​វិលវល់​ជាមួយ​ខ្មោច ជាមួយ​ព្រាយ​ហ្នឹង​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts