មិនធម្មតា! ងិន ម៉ារ៉ាឌី នឹងជួបជាមួយ Steve Harvey ពិធីករលំដាប់ពិភពលោកលើវេទិកាប្រកួតបវរកញ្ញា Miss Universe ឆ្នាំ២០២១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​មកុដ Miss Universe របស់​ប្រទេស​កម្ពុជា​ប្រចាំ ឆ្នាំ​២០២១ កញ្ញា ងិន ម៉ា​រ៉ា​ឌី នឹង​ជួប​ជាមួយ Steve Harvey ពិធីករ​លំដាប់​ពិភពលោក​លើ​វេទិកា​ប្រកួត Miss Universe ឆ្នាំ​២០២១​នៅក្នុង​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​បវរកញ្ញា Miss Universe ឆ្នាំ​២០២១ នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​១២​ធ្នូ​ឆ្នាំ​ដែល​នឹង​ចូល​មកដល់​នៅពេល​ឆាប់ៗ​ខាងមុខនេះ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​សម្រាប់​ឆ្នាំ​២០២១​នេះ​ផង​ដែរ អ្វី​ដែល​កាន់តែ​ពិសេស​សម្រាប់​ការប្រកួត Miss Universe ដែល​កំពុងតែ​ធ្វើឡើង​នៅ​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល នោះ​គឺ​ការវិល​ត្រលប់​មកកាន់​វេទិកា​ប្រកួត​បវរកញ្ញា Miss Universe សារជាថ្មី​ឡើងវិញ របស់លោក Steve Harvey ដែលជា​ពិធីករ​លំដាប់​ពិភពលោក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្តមាន​របស់លោក Steve Harvey ត្រូវគេ​ជឿជាក់​ថា នឹង​កាន់តែ​ធ្វើ​អោយ​ឆាក​វេទិកា​ប្រកួត​បវរកញ្ញា Miss Universe ប្រចាំឆ្នាំ​២០២១ កាន់តែ​លេចធ្លោ​ឡើង​បន្ថែម​ទៀត បន្ទាប់ពី​អវត្តមាន​របស់​លោក​ក្នុង​ការ​ប្រកួត​បវរកញ្ញា Miss Universe កាលពី​ឆ្នាំមុន ដោយសារ​បញ្ហា​ជំងឺឆ្លង​រាលដាល​កូ​វីដ​១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការវិល​ត្រលប់​មកវិញ ជា​ពិធីករ​នៅលើ​វេទិកា ប្រកួត​Miss Universe ឆ្នាំ​២០២១ គឺជា​ឆ្នាំ​ទី​៦​ហើយ​ដែល​លោក Steve Harvey ធ្វើជា​ពិធីករ​សម្រាប់​កម្មវិធី​ប្រកួត Miss Universe។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​មកុដ «Miss Universe Cambodia» ឆ្នាំ​២០២១ កញ្ញា ងិន ម៉ា​រ៉ា​ឌី នាង​ជា​តារា​បង្ហាញ​ម៉ូត ដែល​មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្រស់​សោភា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ថែមទាំង​មាន​អាជីព​ជាតា​រា​សម្តែង និង​ជា​ពិធី​ការិនី​ផងដែរ​។ តារា​ស្រី​រូបនេះ គឺជា​បេក្ខភាព​លេចធ្លោ​ចាប់តាំងពី​ផ្តើម​នៃ​កម្មវិធី​ប្រកួត​។ នាង​មាន​អាយុ​២២ ឆ្នាំ​កម្ពស់ ១,៦៥​ម៉ែត្រ ទម្ងន់ ៤២​គីឡូក្រាម និង​មាន​ទំហំ​ទាំង​៣ ៣២,២៣,៣៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ឆ្នាំ​២០២១​នេះ គឺ​ជា​ឆ្នាំ​ទី​៧០ ​នៃ​ការប្រកួត​បវរកញ្ញា Miss Universe ហើយ​ម្ចាស់​មកុដ​បវរកញ្ញា Miss Universe ឆ្នាំ​២០២០​នាង Andrea Meza នឹងចូលរួម​បំពាក់​មកុដ​ទៅអោយ​ម្ចាស់​ជ័យ លា​ភី​ឆ្នាំ​២០២១​នេះ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី៕ ប្រភព ៖ តារាញូស៍

Related posts