មិនភ្លេចកំណើត! សួស វីហ្សា ប្រកាស​ស្វែងរកគ្រូរបាំ ដែល​ដុសខាត់​ខ្លួន កាល​ជីវភាព​ក្រីក្រ ដើម្បី​រំលឹក​គុណ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​អ្នក​តាម​ដាន​ព័ត៌មាន​សិល្បៈ​ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា អតីតកាល​របស់​តារា​ចម្រៀង សួស វី​ហ្សា ជា​អ្នកមាន​ជីវភាព​ក្រ​ខ្សត់​ម្នាក់ ហើយ​ក្រោយមក​ ក៏​ស្គាល់​គ្នា និង​ចាប់ដៃ​​​តស៊ូ​ជាមួយ​លោក​ថ​មមី​ រហូត​មានបាន​ដូច​សព្វថ្ងៃ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​មាន​ជីវភាព​ល្អ​ប្រសើរ​ហើយ​នោះ តារា​ចម្រៀង​មាន​ដើមកំណើត​ពី​ខេត្ត​ស្វាយរៀង​រូប​នេះ ក៏​មិន​ភ្លេច​ឡើយ​នូវ​អតីតកាល​របស់​ខ្លួន ដែល​ធ្លាប់​ត្រូវ​បាន​គ្រូ​របាំ​ដុសខាត់​សមត្ថភាព ពេល​ខ្លួន​កំពុង​ក្រីក្រ​ខ្លាំង​ណាស់ ហើយក៏​ប្រកាស​ស្វែងរក​គ្រូ​របាំង​ទាំងនោះ ដើម្បី​រំលឹក​គុណ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក​កាលពី​កុមារ​ភាព សួស វីហ្សា បាន​រៀបរាប់​ដូច្នេះ​ថា «អតីតកាល​របស់ខ្ញុំ ខ្ញុំ​ធ្លាប់​ត្រឹមតែ​ជា​ក្មេងស្រី​រាំ​របាំ​បុរាណ​ម្នាក់ ទាំង​តូច ទាំង​ស្គម ទាំង​ខ្មៅ ទាំង​ក្រ ទាំង​លំបាក កាលនោះ​ត្រូវ​បែងចែក​ពេលវេលា​រៀនសូត្រ​ផង និង​យក​ពេល​មក​ហាត់​របាំ​ផង ហើយ​ឆ្លៀត​រត់​ទៅ​រៀន​ច្រៀង​ទៀត​ហេតុតែ​ចង់​រកលុយ​ជួយ​គ្រួសារ​.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ដោយសារតែ​ខ្ញុំកើត​មក​ខ្ញុំ​មាននិស្ស័យ​ជាមួយ​សិ​ល្បៈ​មិន​ថា ​សិ​ល្បៈ​ផ្នែក​បុរាណ និង​សម័យ ខ្ញុំ​មាន​ដុង​និង​ស្រលាញ់​ពី​កំ​ណើ​ ទើបធ្វើអោយ​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ហាត់រៀន​តាំងតែ​ពី​តូច​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ប្លាយ ចង់​ប្រាប់ថា បើ​​គ្មាន​សិ​ល្បៈ​ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​នេះដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​សិ​ល្បៈ ទើបធ្វើអោយ​ខ្ញុំ​មាន​ថ្ងៃនេះ ខ្ញុំ​មិន​ភ្លេចគុណ​អ្នក​ទេ ខ្ញុំ​នឹង​ចងចាំ​អ្នក​អស់​មួយជីវិត​(​សិ​ល្បៈបុរាណ​&​សិ​ល្បៈសម័យ​) (​ខ្ញុំ​ក៏​មិនដែល​ភ្លេចគុណ​លោកគ្រូ​អ្នក​គ្រូ របាំ​របស់ខ្ញុំ​ដែរ ខ្ញុំ​ធ្លាប់​សន្យា​នឹង​ខ្លួនឯង​ថា ​បើ​ពេល​ណាមួយ​ខ្ញុំ​ធូរធារ ខ្ញុំ​អាចមាន​លទ្ធភាព​ខ្ញុំ​នឹង​ស្វែងរក​ពួកគាត់ដើម្បី​​ធ្វើ​ការគោរព​ដឹងគុណ​គាត់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​នឹង​ប្រកាស​ស្វែងរក​លោកគ្រូ​អ្នកគ្រូ​ដ៏​កម្សត់​របស់ខ្ញុំ​ទាំងអស់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នេះ​ជា​ក្តី​ប្រាថ្នា​របស់ខ្ញុំ​ចំពោះ​អ្នកមានគុណ​ខ្ញុំ​)​ ជួបគ្នា​ក្នុងពេល​ឆាប់ៗ​លោកគ្រូ អ្នកគ្រូ អ្នកមានគុណ​ទី​ពីរ​របស់​កូន»៕​

Related posts