កំលោះ​បាត់! ខាន​ឃើញ​យូរ ​ធុច សា​លិ ​ប្រែ​ជា​ខ្ពស់​ស្រឡះ​ កំលោះ​បាត់​ទៅ​ហើយ ខណៈ​ឆ្នាំ​នេះ មាន​អាយុ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែ ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ភាគច្រើន​ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ​នូវ​កុមារា ធុច សា​លិ ដែល​ជា​អតីត​ក្មេង​លក់​វត្ថុ​អនុស្សាវរីយ៍​ម្នាក់ នៅ​អង្គរវត្ត អាច​និយាយ​បាន​រហូត​ដល់​១៥​ភាសា ផ្ទុះ​ការ​សរសើរ​ល្បីល្បាញ​ដល់​ក្រៅ​ប្រទេស​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដែល​រូបគេ​ល្បីល្បាញ មាន​ប្រជាប្រិយភាព​រហូតមកដល់​សព្វថ្ងៃ​នេះ ដោយសារតែ ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ឈ្មោះ Venus Gwc បាន​ថត​វីដេអូ​ពី​សកម្មភាព​រូបគេ ​និយាយ​ច្រើន​ភាសា​ក្នុង​ពេល​លក់​វត្ថុ​អនុស្សាវរីយ៍ រួច​បង្ហោះ​វីដេអូ កាលពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​ដើម្បី​ឲ្យ​មហាជន​ឃើញ​ពី​សមត្ថភាព​រូបគេ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុ​នេះ​ហើយ ទើប​សា​លិ ទទួល​បាន​ការ​ពេញចិត្ត​ពី​សប្បុរសជន​នានា និង​ជួយឧបត្ថម្ភ ជា​ហូរហែ ជាពិសេស​ក្មេង​ប្រុស​ដែល​ចេះ​១៥​ភាសា​នេះ មានឱកាស បាន​ទៅ​រៀន​នៅ​សាលា ​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​ការឧបត្ថម្ភ​ពីសា​លា​អន្តរជាតិ និង ការជួយជ្រោមជ្រែង បីបាច់ ថែរក្សា ពី​លោក ឃិត ឈឿន ព្រមទាំង​ក្រុមគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំង​ពីល្បីល្បាញនោះមក សា​លិ ត្រូវបានមហាជនមានការចាប់អារម្មណ៍ជាថ្មី កាលពីអំឡុងឆ្នាំ២០២០ ដោយសារតែរូបគេ​​​ឡើង​កម្មវិធី​ទូរទស្សន៍ ចិន​ដ៏​ល្បី CCTV ​ដោយគេសង្កេតឃើញមានទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់ សាទរ​ហ៊ោកញ្ជ្រៀវ​ពេញ​កម្មវិធី ស្វាគមន៍​វត្តមាន​របស់​សា​លិ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ ស្រាប់តែគេប្រទះឃើញរូបថតប៉ុន្មានសន្លឹករបស់សាលិ ធ្វើឲ្យមហាជន មានការ​ចាប់អារម្មណ៍ជាថ្មីទៀត ត្រង់ថា ពេលនេះ រូបគេមានវ័យ​១៨ឆ្នាំហើយ ជាមួយ​រូបរាង​ខ្ពស់ ពេញ​កំលោះស្ដូក បើ​ប្រៀបធៀបពីពេលមុនឃើញថា ខុស​គ្នា​ឆ្ងាយណាស់ មើល​សឹង​មិន​ស្គាល់​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈរូបថតរបស់​សាលិ ដែល​បង្ហោះ​រយៈពេលប៉ុន្មាន​ថ្ងៃចុងក្រោយនេះ សុទ្ធតែ​ត្រូវបាន អ្នក​លេងបណ្ដាញសង្គមជាច្រើន លើក​សរសើរ​ស្រដៀងៗគ្នាថា «ស្អាត​ណាស់អូន, So cute, Handsome, Beautiful, ប្រុស​ស្អាត»៕ សូម​ទស្សនា​វីដេអូ ផ្ដើម​ឲ្យ​សាលិ មាន​កេរ្ដិ៍​ល្បី​ដូច​សព្វថ្ងៃ ខាង​ក្រោម​នេះ ទាំង​អស់​គ្នា ៖

Related posts