ញាក់​សាច់​! ម្សិលមិញ អា​ជី ទើបតែ​ត្អូញ​បាត់​លុយ​ជាង​៣​ម៉ឺន​ដុល្លារ ស្រាប់តែ​ថ្ងៃនេះ បង្ហាញ​រថយន្ត​ថ្មី​សន្លាង ហើយ​ប្រាប់ថា​..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគាំទ្រ កញ្ញា តេង ស៊ី​ណាត ហៅ​អា​ជី ច្បាស់​ជា​បាន​ជ្រាប​រួចមកហើយ​ថា កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ​នេះ រូបនាង ទើបតែ​ប្រកា​សបាត់​លុយ​រហូតដល់​ទៅជា​ង​៣​ម៉ឺន​ដុល្លារ​ទាំង​ព្រឹក ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ក៏​ជឿ ខណៈ​អ្នក​ខ្លះទៀត​ក៏​មិន​ជឿ ថែមទាំង​សើចចំអក​នាង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល​មាន​អ្នក​អត់​ជឿ ហើយ​ដៀមដាម និង​សើចចំអក​នាង​នោះ អា​ជី ក៏​តប​ថា « «​ខ្ញុំ​មាន​ទុក​បែប​ជា​នាំគ្នា​ជាន់​ខ្ញុំ នាក់​ខំ​មិន​មួយចំនួន​តូច​គាត់​ខំ​មិន​មិនចេះ​គិត ខ្ញុំ​បាត់​លុយ​មេន តែ​បែប​ជា​និយាយថា ខ្ញុំ​ចង់​ល្បី​ទៅវិញ មុននឹង​និយាយថា ខ្ញុំ​លេងសើច​កុ​,​ហក​ចង់បាន​like​ច្រើន ជួយ​ចូលទៅ​មើល​ពេល​ខ្ញុំ​ឡាយ​ម្ដងៗ​ផង​ថា​តើ​អ្នកមើល​ឡាយ​ខ្ញុំ​ធម្មតា​នឹង​ប៉ុន្មាន​នាក់ ខ្ញុំ​ឡាយ​លក់​ឡេ​អ្នកមើល​ខ្ញុំ​រាល់ដង​ជា​10k ហេតុ​អី​ខ្ញុំ​ត្រូវយក​រឿង​ចឹ​ង​មក​លេងសើច​មនុស្ស​អើយ​មនុស្ស​ហេតុ​អី​ជា​,​ន់​តែ​ខ្មែរ​គ្នាឯង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយពី​ប្រកា​សបាត់​លុយ​នោះ ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១​នេះ អា​ជី បានបង្ហាញ​រថយន្ត​១​គ្រឿង​យ៉ាង​ថ្មី​សន្លាង ហើយ​ប្រាប់ថា «​អរគុណ​ម៉ាៗ​សម្រាប់​កាដូ​ដល់​ធំ​មួយ​នេះ​»​។ ការ​បង្ហាញ​រថយន្ត​ម្ដងនេះ សង្ឃឹមថា ជា​ការ​ពិតទៅ​ចុះ ព្រោះ​កាលពី​ពេលមុន​នាង​ក៏​ធ្លាប់​បាន​បង្ហាញ​ម្ដង​រួច​មក​ហើយ​ដែរ ហើយ​ក្រោយមក​ក៏​ប្រាប់​ថា គ្មាន​លុយ​ទិញ​ទេ នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការ​បង្ហាញ​រថយន្ត​ថ្មី​សន្លាង​ម្ដង​នេះ ហាក់​មិនមែន​អ្នក​សើចចំអក​នាង ឬ​ដៀមដាម​ដូច​ពេល​មុន​ៗ​នោះ​ឡើយ ដោយ​ពួកគេ បង្វែរ​មក​លាន់មាត់​សរសើរ​ដូច្នេះ​ថា «​ស្អាត​ណាស់​អូន​, ស្អាត​ហាស​ចែ​, ឃើញ​ជិះ​មិញ​ដែរ​ចែ​ឡូយ​កប់​បស់​គេ​, អត់​ដឹង​ថា​ពេលណា​មាន​វាសនា​ដូច​ចែ​ជី​ទេ​, ស្រឡាញ់​ចែ​ជី​ណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ អា​ជី បាន​បង្ហាញ​រថយន្ត​១​គ្រឿង យ៉ាង​ថ្មី​សន្លាង ហើយ​ប្រាប់​ថា «១​គ្រឿង​នេះ​ម៉េច​ដែរ ស្រលាញ់​ស្ទើរ​លេប​ហើយ​បើ​មិន​ទិញ​ម៉េច​កើត​»​។ ក្រោយពី​បង្ហោះ​រួច ស្រាប់តែ​នាង​ប្រាប់​វិញ​ថា «​គ្មាន​លុយ​ទិញ​ទេ​all nop អើយ​សុំ​គេ​ថត​ទេ ក្រ​ណាស់​មាន​លុយ​ណា​ទិញ​»​។ តែ​លើក​នេះ ប្រហែលជា​ការពិត​ហើយ ដោយសារតែ​នាង​អះអាង​ថា ជា​កា​ដូ ​របស់​ម៉ា​ៗ​នោះ៕

Related posts