រំភើប​ជំនួស​! ក្រោយ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​នេះ ​ពី​ព្រះមហាក្សត្រ​, មាស សុខ​សោភា រំភើប​ឥតឧបមា ក៏​ពោល​ពាក្យ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១​នេះ កំពូល​តារា​ចម្រៀង មាស សុខ​សោភា បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ឥតឧបមា ក្រោយពី​ទទួល​បាន​គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ ពី​ព្រះមហាក្សត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត និង​គ្រឿង ឥស្សរិយយស តារាចម្រៀង​មាស សុខ​សោភា បានបង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​ខ្ញុំម្ចាស់​ជា​ខ្ញុំ មាន​សេចក្តីរំភើប​រីករាយ​ឥតឧបមា ក្នុងនាម ខ្ញុំម្ចាស់​ជា​សិល្បករ​ចម្រៀង​មួយរូប ដែលមាន​ភ័ព្វវាសនា​បានទទួល​គ្រឿងឥស្សរយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ ពី​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ត្រូវបាន​ព្រះ​ប្រថាប់​ព្រះរាជ​លញ្ឆករ នៅ​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ​២០១៧

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពេលនេះ ខ្ញុំម្ចាស់​ជា​ខ្ញុំ សូម​ព្រះ​បរម​រាជានុញ្ញាត​ក្រាប​ថ្វាយព្រះពរ​សព្វ​សាធុការ ថ្វាយ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូម​បួងសួង​ព្រះ​បារមី​ទេវតា​ថែរក្សា​ភពផែនដី ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆ័ត្រ ព្រះមេត្តាប្រោស​ព្រះ​សព្វ​សាធុការ​ជ័យ សិរី​សួស្ដី វិបុល​សុខ បរ​វ​មហាប្រសើរ​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះរាជ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ស្តេច​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជារាស្ត្រ​ទាំងឡាយ​នៃ​ព្រះ​នគរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់ នាង​ខ្ញុំ​ក៏​សូម​គោរព អរគុណ​ដល់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេច យកចិត្តទុកដាក់​ចំពោះ​សិល្បករ និង​ក្រាបបង្គំ​ទូលថ្វាយ​ដល់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជា​អ​ម្ចាស់ជីវិតលើត្បូង​អំពី​នាង​ខ្ញុំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា គ្រឿង​ឥស្សរិយយស​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​មេដាយ ១៥​មុខ ចែកជា​៤​ប្រភេទ​៖ ប្រភេទ​ទី​១ ជា​ប្រភេទ​មាតុប្រទេស មាន​មេដាយ​ជា​តូប​ការ មេដាយ​ព្រះ​ជាណា​ចក្រ​កម្ពុជា និង មេដាយ​ឯករាជ្យ​ជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភេទ​ទី​២ ជា​ប្រភេទ​រាជបល្ល័ង្ក មាន​មេដាយ​រាជសម្បត្តិ មេដាយ​សម្តេចព្រះ​មហាក្សត្រី​យា​នី ព្រះស៊ីសុវត្ថិ​មុនី​វង្ស កុសុមៈ​នារីរ័ត្ន មេដាយ​រជ្ជកាល និង មេដាយ​អនុ​ស្សរា​។ ប្រភេទ​ទី​៣ ជា​ប្រភេទ​ការពារជាតិ មាន​មេដាយ​សេនា​ជ័យ​សិទ្ធ និង មេដាយ​ការពារជាតិ​។ ប្រភេទ​ទី​៤ ជា​ប្រភេទ​ចម្រុះ មាន​មេដាយ​សហ​មេត្រី មេដាយ​សុវត្ថា​រា មេដាយ​មុនី​សារា​ភ័​ណ្ឌ មេដាយ​ការងារ មេដាយ​ស្ថាបនា​ជាតិ មេដាយ​ខេមរា​កីឡា​រិ​ទ្ធ និង​មេដាយ​ស្ត្រី​វ​ឌ្ឍ​នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ គ្រឿង​ឥស្សរិយយស​ មុនី​សារា​ភ័​ណ្ឌ សម្រាប់​បំពាក់​ជូន បុគ្គល ដេ​ល​មាន​ស្នាដៃ និង​គុណបំណាច់​ខ្ពស់ ក្នុង​វិស័យ សិក្សាធិការ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឫ វិស័យ​ផ្សេងៗ​ទៀត ដោយ​មេដាយ មុន​នីសា​រា​ភ័​ណ្ឌ មាន​៥​ថ្នាក់ ក្នុងនោះ មាន មហា​សេរី​វឌ្ឍន៍ មហាសេនា ធិ​ប​ឌិ​ន្ទ សេនា និង អស្សឫទ្ធិ​៕​

Related posts