ធ្ងន់​ហើយ ទាំងយប់ម៉ង! ស្ត្រី​ម្នាក់ គំរាម​លោក​ផែង វណ្ណៈ ឲ្យ​លុប​វីដេអូ ​ពាក់ព័ន្ធ ​នាង ​និង​គ្រូ​ជោគជ័យ​ចោល ជា​បន្ទាន់ ស្រាប់តែ​លោក​ផែង វណ្ណៈ តប​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ នៅ​ចុង​វីដេអូ នៃ​ការ​ឡាយ​របស់​ខ្លួន លោក​ផែង វណ្ណៈ បាន​លើកឡើង ពាក់ព័ន្ធ​នឹង​រឿង​គ្រូ​ជោគជ័យ ដែល​អះអាង​ថា​ ស្គាល់​ថ្នាក់លើ នៅ​សាលាក្រុង នៅ​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ នៅ​ពន្ធនាគារ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​ករណីនេះ លោក​ផែង វណ្ណៈ បានបញ្ជាក់​នៅក្នុង​ការ​ឡាយ​នោះ​ថា លោក បាន​ឆែក​អស់ហើយ គឺ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងអស់ បដិសេធ​ទាំងអស់ អ្នកនាំពាក្យ​គេ​ឆ្លើយ​ហើយ គេ​អត់​ស្គាល់​ឈ្មោះ​ប៊ុន ផាក នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នោះ លោក​ផែង វណ្ណៈ បាន​ប្រាប់​ទៅ លោក ជា ចាន់​តុលា កុំ​ខ្លាច គេ​បំភ័យ លោក មិនមែន​អ្នកធំ​ទេ តែ​លោក​អាច​ជួយ​បាន ត្រឹមតែ​ជួយ​ស្រែក​រក​យុត្តិធម៌​ឲ្យ ប្រសិនបើ​មានការ​គំរាមកំហែង ហើយ​រឿង​នេះ លោក​ក៏​កំពុង​តាមដាន​មើល​ដែរ​ថា តើ​អ្នកធំ​ណា​លូកដៃ​ការពារ​មនុស្ស​ខូច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ផែង វណ្ណៈ បាន​ប្រាប់​ទៅ​តុលា​ជា ចាន់​តុលា​ទៀតថា កុំ​បារម្ភ កុំ​ភ័យ លោក​តាមដាន​រឿងនេះ​ដល់ទី​បញ្ចប់ លោក​អត់​ខ្វល់​ថា គេ​ស្គាល់​ឧកញ៉ា​នេះ គេ​ស្គាល់​ឯកឧត្តម​នោះ លោក​អត់​ខ្វល់​ទេ ឲ្យ​តែ​រឿងនេះ​ត្រឹមត្រូវ​អញ្ចឹង លោក​តាម​ការពារ​ដល់​ទីបញ្ចប់​។ រឿង​គេ​គំរាម​ដាក់គុក​៥​ឆ្នាំនេះ គ្រូ​ជោគជ័យ ការពារ​ខ្លួនឯង​ឲ្យ​តែ​ជាប់​ទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ចំណុច​នេះ លោក​ផែង វណ្ណៈ បាន​ជំរុញ​ឲ្យ​គ្រូ​ជោគជ័យ​នោះ ទៅ​ប៉ះ លោក ជា ចាន់​តុលា​ម្ដងទៀត ហើយ​អាង​គ្រូ​ឧកញ៉ា​ហ្នឹង លោត​មក លោក កំដរ​បាន គីឡូ​ប៉ុនៗ​ហ្នឹង​យកមក ឲ្យ​ធំ​ជាង​ហ្នឹង​ទៀត​ក៏បាន​ដែរ ចង់​និយាយ​ភាសា​អ្នកលេង​ក៏បាន​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ការ​ឡាយ​នេះ បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​នៅ​យប់ថ្ងៃ​ទី៩ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ លោក​បានបង្ហោះសារ​ថា «ថ្ងៃនេះ​ខ្ញុំ​ទទួល​បាន​លិខិត​២​ទំព័រ​របស់​ស្រី​ម្នាក់​ឈ្មោះ​ពេជ្រ ស្រីមុំ បញ្ជា​អោយ​ខ្ញុំ​លុប​វីដេអូ​ ដែល​បាន Live កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១ ពាក់ព័ន្ធ​ឈ្មោះ​នាង​ និង​គ្រូ​ជោគជ័យ ជាបន្ទាន់ បើ​មិន​លុប​ទេ នាង ​នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ចាប់​ពី​ថ្ងៃ​បំភ្លឺ​នេះ​តទៅ។ ហើយ​គ្រាន់តែ​​ឃើញ​លិខិត​គំរាម​របស់​នាង​ខ្ញុំ​ភ័យ​រួញ​ប្លោក​ញាក់​ទ្រើក​ៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ​ខ្ញុំ​រវល់​ជូន​អ្នកមានគុណ​ដើរ​កម្សាន្ត ខ្ញុំ​មិនទាន់​ប្រតិកម្ម​ទេ ចាំ​ខ្ញុំ​ទៅដល់​ភ្នំពេញ​វិញ​ស្អែក​យប់​ខ្ញុំ​នឹង​លើក​យក​ករណី​ស្រី​ម្នាក់​ឈ្មោះ ស្រីមុំ មក​ជម្រាប​ជូន​បងប្អូន​បាន​ជ្រាប​ជា​សាធារណៈ។ ហើយ​ខ្ញុំ​នឹង​មិន​លុប​វីដេអូ​របស់ខ្ញុំ​ជាដាច់ខាត ទុក​អោយ​នាង​ប្ដឹង​ចុះ ខ្ញុំ​នឹង​លើក​អំពី រឿងហេតុ ​របស់ ពេជ្រ ស្រីមុំ អោយ​បងប្អូន បាន​ជ្រាប​តែម្ដង។ (ជួបគ្នា​យប់​ស្អែក)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ លោក​ បាន​បង្ហោះ​សារ​មួយ​ទៀត ដោយ​បញ្ជាក់​ថា «គំរាម​អ្នក​ណា​មិន​គំរាម​មក​គំរាម​ ផែង​ វណ្ណៈ​ គំរាម​ខុស​មនុស្ស​ហើយ​ ពេជ្រ​ ស្រីមុំ​​ នាង​ធ្វើ​ស្អី​ខ្លះ​នាង​ដឹង​ខ្លួន​ឯង​ច្បាស់​ណាស់​ តាមពិត​ទៅ​គេ​មិន​ចាប់​អារម្មណ៍​រឿង​នាង​ផង​ គេ​ភ្លេច​អស់​ទៅ​ហើយ​ តែ​នាង​ឆ្កឹះ​រឿង​នាង​​ឡើង​មក​ដោយខ្លួនឯង​ ​ ខិ​ ខិ​ ខិ»៕

Related posts