កាន់តែ​ក្ដៅ​ហើយ​! លោក ជា ចាន់​តុលា ត្រូវបាន​អតីត​មិត្តស្រី ប្ដឹង​ឡើង​តុលាការ ខណៈ លោក ផែង វណ្ណៈ ដាស់តឿន​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី លោក ជា ចាន់​តុលា ត្រូវបាន​អតីត​មិត្តស្រី ឈ្មោះ ស៊ាន ធា​រី ប្ដឹងទៅ​ឡើង​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ជាច្រើន​នោះ​, នៅ​យប់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១​នេះ លោក​ផែង វណ្ណៈ បាន​ដាស់តឿន​ឲ្យ​លោក តុលា អត់ធ្មត់​ឲ្យ​បាន​ខ្ពស់បំផុត ហើយ​ត្រូវ​ផ្អាក​ទាក់ទង​ជាមួយ​អតីត​មិត្តស្រី​នោះ​មួយរយៈ​សិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​ដីកាកោះ លោក​ផែង វណ្ណៈ បាន​បង្ហោះ​សារ​ដាស់តឿន​ដូច្នេះ​ថា «​សារ​ដាស់តឿន​ក្មួយ ជា ច័ន្ទ​តុលា ! ពេលដែល​ក្មួយ​ស្រី បានសម្រេច​ដាក់​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​ចំពោះ​ក្មួយ ក្រោម​ការចោទប្រកាន់​ជាច្រើន​បទល្មើស ពូ​សូម​ផ្ដាំ​ក្មួយប្រុស ត្រូវ អត់ធ្មត់​អោយបាន​ខ្ពស់បំផុត ដាច់ខាត​កុំ​ឆេវឆាវ ហើយ​ត្រូវ​ផ្អាក​ទាក់ទង​ជាមួយ​ក្មួយ​ស្រី​មួយរយៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​បណ្ដឹង​ព្រហ្មទណ្ឌ​នៅ​ពេល​នេះ អាចជា​ដុំ​ភ្លើង​ដុត​បញ្ឆេះ​កំហឹង​ក្មួយប្រុស​អោយ​ច្រឡោត​តែប៉ុណ្ណោះ បើ​ក្មួយ​ច្រឡោត​ក្មួយប្រុស នឹង​ចូល​អន្ទាក់​គេ​មិន​ខាន ( នេះ​ជា​សេនា​រី​យូ​របស់​ជន​ទី​៣ )។ ក្មួយប្រុស​អត់ធ្មត់​បាន​អ្វីៗ នឹង​ប្រសើរ​ឡើងវិញ​ឆាប់ៗ​នេះ​ជាមិនខាន​។ ពូ​នៅក្បែរ​ក្មួយប្រុស​ជានិច្ច !»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោងតាម​ដីកាកោះ ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ ដែ​លោក​ផែង វណ្ណៈ បង្ហោះ​នៅ​មុននេះ បន្តិច ឃើញ​ថា លោក ជា ចាន់​តុលា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​ទោ​កាន់ អយ្យការ​អម​សលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​សាកសួរ​ពី​ដំណើររឿង ៖ លួច​ប្រាក់​ក្រុមហ៊ុន​, ធ្វើ​ឲ្យ​ខូច​ដោយ​ចេតនា​, លុបបំបាត់ ឬ​កែប្រែ ដោយ​ទុច្ចរិត​នូវ​ទិន្នន័យ​, គំរាមកំហែង​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​គូកន ពី​បទ ៖ រំលោភ​លើ​លំនៅឋាន តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ស៊ាន ធា​រី ភេទ ស្រី ចុះ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១៕

Related posts