ទ្រី ដាណា​ ញញឹម​ម្នាក់​ឯង​ ពេល​នឹក​ឃើញ​ប្រពន្ធ​​អធិរាជ​សំឡេង​មាស​ សរសើរ​ថា ​មុខ​ស្រដៀង​តួកុន​ពីដើម ហើយក៏ទម្លាយអារម្មណ៍ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ម្ចាស់​ហាង​ពេជ្រ និង​ជា​ម្ចាស់​លក់​គ្រឿងសម្អាង​ដ៏​ល្បី ទ្រី ដា​ណា បាន​ញញឹម​ម្នាក់ឯង ពេល​នឹកឃើញ លោកយាយ ខាវ ថង​ញ៉ុ​ត ភរិយា​របស់​លោកតា ស៊ីន ស៊ី​សាមុត អធិរាជ​សំឡេង​មាស បាន​សរសើរ​ខ្លួន​ថា មុខ​ដូច​តួកុន​ពី​ដើម​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​ហាង​ចិត្តធម៌​រូបនេះ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ពេល​ចុះសួរសុខទុក្ខ​លោកយាយ​នាពេល​កន្លងមក នៅមុននេះ​បន្តិច ដោយ​សរសេរ​រៀបរាប់ថា «​នឹកឃើញ​លោកយាយ ក៏​ញញឹម​តែម្នាក់ឯង​ បងប្អូន​ដឹង​ទេ ម៉េច​បាន​លោកយាយ​សើច​ចឹ​ង​? គាត់​មក​ចាប់ដៃ​ខ្ញុំ គាត់​ថា​ចៅ​ឯង​មុខ​ស្រដៀង​ពី​ណា​គេ​ទេ​… មុខ​ឱ្យ​ឡើង​ដូច​តួកុន​ពី​ដើម​។ អូយ ប្រកែក​គាត់​ញ័រ​មាត់ អត់​ទេ​លោកយាយ តែ​ក្នុង​ចិត្ត​ដូច​រំភើប​ម៉េច​មិនដឹង​ គិត​ទៅ អត់​ស៊ី​ជោរ​ទេ តែ​លួច​ជោរ »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ មានការ​បញ្ចេញមតិ​ជាច្រើន​ជុំវិញ​ការលើកឡើង​ខាងលើនេះ ក្នុងនោះ ក៏មាន​ការឯកភាព​នឹង​សម្ដី​របស់​លោកយាយ​ផងដែរ​ថា អ្នកនាង​ទ្រី ដា​ណា ពិតជា​មាន​រូប​សម្រស់​ដូច​តារា​មែន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពីដើម​ខែមិថុនា ម្ចាស់​ហាង​ពេជ្រ និង​ជា​ម្ចាស់​លក់​គ្រឿងសម្អាង​ដ៏​ល្បី ទ្រី ដា​ណា រួម​នឹង​ក្រុមការងារ បាន​ស្កាត់ ចុះទៅ​សួរសុខទុក្ខ​លោកយាយ ខាវ ថង​ញ៉ុ​ត ភរិយា​របស់​លោកតា ស៊ីន ស៊ី​សាមុត អធិរាជ​សំឡេង​មាស ដល់​ខេត្តស្ទឹងត្រែង ស្របពេល​លោកយាយ​កំពុងមាន​ជំងឺ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​ចុះសួរ​សុខទុក្ខ​នេះ ​អ្នកស្រី ក៏​បានជូន​ថវិកា​៣​ពាន់​ដុល្លារ​ដល់​លោក​យាយ​ផង​ដែរ ដើម្បី​ជា​ការ​តបស្នង និង​ដឹងគុណ ចំពោះ​អ្វី​ ដែល​លោកតា​បន្សល់ទុក។ អ្នកស្រី​បាន​បញ្ជាក់​​ ក្រោយ​ពេល​ចុះ​សួរ​សុខ​ទុក្ខ​លោក​យាយ​ថា ខ្ញុំ​នៅ​ក្មេង​ទេ កើត​មិនទាន់​ជំនាន់​លោកតា​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ពេល​ស្ដាប់​លោកតា​ច្រៀង មាន​អារម្មណ៍​ថា​ពីរោះ ស្រលាញ់​ជាប់ចិត្ត ហើយក៏​យក​បទ​ខ្លះមក​ច្រៀង​ឡើងវិញ គ្មាន​បំណង​ចង់រក​ប្រាក់ចំណេញ មួយ​កាក់ មួយ​សេន​ណា ពី​ចម្រៀង​គាត់​ទេ មានតែ​ការគោរព​ស្រលាញ់ ហើយ​ចង់​រំលឹក​អ្វីដែល​គាត់​បន្សល់ទុក​ប៉ុណ្ណោះ​។​ លោកយាយ ថា​អរគុណ​ចៅ​ណាស់ ដែល​មកលេង ឮ​ហើយ​រំភើបចិត្ត​ណាស់»៕

Related posts