ចូលរួម​អបអរ! ទីបំផុត​បញ្ហា​រវាង​លោក​ ជា ចាន់តុលា និង​ម្ចាស់​ហាងV Shop ត្រូវ​បាន​ដោះស្រាយ​បញ្ចប់ ក្រោយ​ពី​មាន​ការ​សម្របសម្រួល​ពី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១​ម្សិលមិញ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ឃើញ​ម្ចាស់​ហាង​V Shop ប្ដឹង​អតីត​មិត្ត​ប្រុស​របស់​ខ្លួន​ឡើង​តុលាការ​នោះ ហើយ​គេ​គិត​ថា ស្ថានការណ៍​អាច​នឹង​តានតឹង​កាន់​តែខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១​នេះ ស្ថានការណ៍​ប្រែជា​ល្អប្រសើរ​ឡើងវិញ ដោយ​បញ្ហា​របស់​ពួកគេ ត្រូវ​បាន​សម្របសម្រួល​បញ្ចប់​រឿង​ហើយ ហើយ​នេះ​ក៏​ជា​អ្វី ដែល​អ្នកគាំទ្រ​របស់​ពួកគេ ជាច្រើន​ចង់បាន​នោះដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើតាមលោកផែង វណ្ណៈ បានបញ្ជាក់នៅមុននេះបន្តិចថា «ទីបំផុត​បញ្ហា​រវាង​ក្មួយប្រុស ជា ច័ន្ទ​តុលា និង ក្មួយ​ស្រី ស៊ាន ធា​រី ត្រូវបាន​ដោះស្រាយ​បញ្ចប់ នៅ​រសៀល​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ វេលា​ម៉ោង ៣:៣០ នាទី ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្របសម្រួល​ទំនាស់​រវាង​ក្មួយប្រុស ជា ច័ន្ទ​តុលា និង ក្មួយ​ស្រី ស៊ាន ធា​រី ដោយមាន​មេធាវី និង មិត្ត​ភ័ក្ដិ នៃ គូរ​ភាគី​ទាំងពីរ​ចូលរួម​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​មានការ​សម្របសម្រួល​គ្នា ក្មួយៗ​ទាំងពីរ​ បាន​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត ​និង​ដោយ​គ្មាន​ការ​ដាក់​សម្ពាធ ឬ បង្ខិតបង្ខំ ពី​ភាគី​ណាមួយ​ឡើយ និង​បានធ្វើ ឯកសារ​បញ្ចប់ទំនាស់​ឈប់​ប្ដឹងផ្ដល់​គ្នា​ដោយមាន​មេធាវី​ចូលរួម​ធ្វើជា​សាក្សី​ដឹងឮ​ទាំងអស់គ្នា​ចាប់ពី​ថ្ងៃនេះ​តទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់ទំនាស់​គ្នា​រវាង​ក្មួយប្រុស ជា ច័ន្ទ​តុលា និង ក្មួយ​ស្រី ស៊ាន ធា​រី។ សូម​គោរព​ជូនពរ ឯកឧត្តម ទទួលបាន​ជោគជ័យ​ថែមទៀត​ក្នង​វិស័យ​យុត្តិធម៌​ដើម្បីជាតិ និង ប្រជាជន»៕​

Related posts