ក្ដី​ស្រឡាញ់! ក្រោយ​បញ្ចប់​បញ្ហា, ជា ចាន់តុលា ចេញ​មុខ​សុំទោស ឪពុក​ម្ដាយ​ទាំង​សងខាង​ និង​សុំ​ចិត្ត​មហាជន​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបញ្ហារបស់ខ្លួន ជាមួយនឹងម្ចាស់ហាងV Shop ដែលជាអតីតមិត្តស្រី ធ្លាប់រស់នៅជាមួយគ្នាជិត៥ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នោះ, លោក ជា ចាន់តុលា បានចេញមុខសុំទោសឪពុកម្ដាយទាំងសងខាង និងសុំចិត្តមហាជនឲ្យបន្តគាំទ្រអតីតមិត្តស្រីរបស់ខ្លួនដូចដើមវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថត២សន្លឹកនៅព្រលប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ លោក ជា ចាន់តុលា បានបញ្ជាក់ដូច្នេះថា «ទីបំផុត​បញ្ហា​ខ្ញុំ ជា ចាន់​តុលា និង អតីត​ដៃគូ​ខ្ញុំ ស៊ាន ធា​រី ត្រូវបាន​ដោះស្រាយ​បញ្ចប់ (​ទំនាក់ទំនង​ខ្ញុំ និង​គាត់​ត្រូវបាន​បញ្ចប់ ទាំង​ស្នេហា និង​អាជីវកម្ម​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​រសៀល​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ វេលា​ម៉ោង ៣:៣០ នាទី ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្របសម្រួល​ទំនា,ស់​រវាង​ខ្ញុំ និង ស៊ាន ធា​រី ដោយមាន​មេធាវី និង មិត្ត​ភ័ក្ដិ នៃ គូ​ភាគី​ទាំងពីរ​ចូលរួម​ផងដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា «បន្ទាប់ពី​មានការ​សម្របសម្រួល​គ្នា ខ្ញុំ​ទាំង​ពីរ បាន​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត ​និង ដោយ​គ្មាន​ការដាក់​សម្ពា,ធ ឬ បង្ខិ,តបង្ខំ ពី​ភាគី​ណាមួយ​ឡើយ​ និង​បានធ្វើ ឯកសារ​បញ្ចប់ទំ,នាស់​ឈប់​ប្ដឹងផ្ដល់​គ្នា​ដោយមាន​មេធាវី​ចូលរួម​ធ្វើជា​សាក្សី​ដឹងឮ​ទាំងអស់គ្នា​ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​យើង​ទាំងពីរ​មិន​មាន​ទំនាក់ទំនង​ស្នេហា និង អាជីវកម្ម​អ្វី​ជាមួយគ្នា​ទៀត​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តថា «ខ្ញុំបាទ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ និង លោកពូ ផែង វណ្ណៈ និង បងប្អូន​ទាំងអស់ ដែល​បាន​ចំណាយ​ពេល​ដ៏​មានតម្លៃ​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់ទំ,នាស់​គ្នា​រវាង​ខ្ញុំ​និង ស៊ាន ធា​រី»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បានបន្តថ្លែងអរគុណថា «សូម​គោរព​ជូនពរ ឯកឧត្តម គី តិច និង លោកពូ ផែង វ​ណ្ណៈ ព្រមទាំង​មិត្ត​ភ័​ក្ត បងប្អូន​ទាំងអស់គ្នា ទទួលបាន​ជោគជ័យ និង សុខភាព​ល្អ​។ សូម​អរគុណ​បងប្អូន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក ដែល​តែងតែ​គាំទ្រ និង​ស្រលាញ់​អាណិត​ខ្ញុំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បានធ្វើការសុំចិត្តមហាជនថា «ជា​ចុងក្រោយ​ខ្ញុំ​សុំទោស​ដល់ឪពុក ម្តាយ ទាំង​សងខាង ដែល​បាន​ធ្វើអោយប៉ះ,ពាល់​កិត្តិ,យស​របស់​ពួកគាត់ និង សុំ​ចិត្ត​របស់​បងប្អូន​ទាំងអស់គ្នា​ឈប់​ស្ដីប,ន្ទោស ស៊ាន ធា​រី និង​បន្ត​ការគាំទ្រ​គាត់​ដូចដើម»៕

Related posts