លេងចុកៗម៉ង! ក្រោយ តុលា និង ធា​រី ​ចែកទ្រព្យ​គ្នា​, អ្នកគាំទ្រ​ម្នាក់ ​ចាប់អារម្មណ៍​ទៅ​លើ​ខោ​របស់​ពួកគេ ហើយ​ប្រកាស​ជំហរ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោម​ការ​សម្របសម្រួល​របស់​ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​, ទំនាស់ រវាង​លោក ជា ចាន់​តុលា និង កញ្ញា ស៊ាន ធា​រី ត្រូវ​បាន​ដោះស្រាយ​បញ្ចប់ នៅ​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគី​ទាំង​២ បាន​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត និង​បានធ្វើ ឯកសារ​បញ្ចប់ទំនាស់​ឈប់​ប្ដឹងផ្ដល់​គ្នា​ដោយមាន​មេធាវី​ចូលរួម​ធ្វើជា​សាក្សី​ដឹងឮ​ទាំងអស់គ្នា ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​ពួកគេ ក៏​មិនមាន​ទំនាក់ទំនង​ស្នេហា និង អាជីវកម្ម​អ្វី​ជាមួយគ្នា​ទៀត​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿងនេះ បើតាម​លោក ផែង វណ្ណៈ ដែលជា​អ្នក​ខ្វះ​ខ្វែង តាមដាន​រឿងនេះ​យ៉ាង​យកចិត្តទុកដាក់​នោះ បាន​បញ្ជាក់ដែរថា «​ក្មួយ​តុលា និង​ក្មួយ ធា​រី ស្ម័គ្រចិត្ត បែងចែក​ទ្រព្យ​គ្នា​រួចហើយ ក៏​ចែកផ្លូវ​គ្នា​រក​គូស្រករ​រៀងៗ​ខ្លួន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​លោក ជា ចាន់​តុលា ក្រោយពី​បញ្ចប់​បញ្ហា​ហើយ​នោះ ក៏បាន​បង្ហោះ​សារ​បញ្ជាក់​ជុំវិញ​រឿងនេះ​ផងដែរ ហើយ​មាន​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន បាន​ចូលរួម​បញ្ចេញមតិ ក្នុងនោះ មាន​អ្នកគាំទ្រ​ម្នាក់ បាន​ចាប់អារម្មណ៍​ទៅលើ​ខោរ​បស់​តុលា និង​ធា​រី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «​ម៉េង តាន់​» បាន​ចាប់អារម្មណ៍​លើ​ខោរ​សប់​ពួកគេ ហើយ​បង្ហាញ​ទស្សនៈ​របស់ខ្លួន​ថា «​សូម្បី​ខោ ក៏​ស្លៀក​ដូចគ្នា​ដែរ មិនគួរណា​ធា​រី​បែកឆ្វេង​សោះ​។ បើ​ម៉ែ​រកប្រពន្ធ​អោយ ម៉ែ​សួរថា ស្រឡាញ់​បែបណា ខ្ញុំ​នឹង​ឆ្លើយ​បែបណា​ក៏បាន កុំអោយ​តែ​ខាង​ស្រី​ឈ្មោះ ធា​រី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើង​របស់​មតិ​ខាងលើនេះ ឃើញថា ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន ដោយ​ត្រឹម​រយៈពេល​១​ម៉ោង មាន​អ្នក​ឲ្យ​មេដៃ​ប្រមាណ​៣០០ និង​មាន​អ្នក​ឆ្លើយតប​នឹង​ការលើកឡើង​នេះ​ជាង​២០​មតិ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​មតិ​ឆ្លើយតប​ជាង​២០​នោះ ពួកគេ បាន​លើកឡើងថា «​សំណាង​ហើយ​ខ្ញុំ​ឈ្មោះ​ធារ៉ា​កុំ​អី​ឣ​ត់​ប្តី​បាត់​, ខូច​ឈ្មោះ​ធា​រី​គេ​អស់ហើយ​ពូ​, ជាតិ​នេះ ធា​រី​ខ្ញុំ ប្រហែល​អត់​ប្ដី​ហើយ ស្អែក​សុំ​ម៉ែ​ដូរ​ឈ្មោះ​សិន​, ស្អប់​តែ​មនុស្ស​ទៅ​បង​ គេ​ឈ្មោះ​នឹង​រាប់ពាន់​អ្នក​ គេ​មិន​ដូច​គាត់​ផង វា​ជា​អត​ច​រិ​ត​ផ្ទាល់​ទេ​មិនមែន​ដោយសារ​ឈ្មោះ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខូច​ឈ្មោះ ធា​រី​អស់ហើយ​បង ឈ្មោះ​ធា​រី​ មិន​ចឹ​ង​ទាំងអស់​ទេ​បង​, សំខាន់​ខាង​ប្រុស អាវ​មិន​ដូរ សោះ​តាំងពី​ដំបូង រហូតដល់​ថ្ងៃ​បញ្ចប់​, មើល​ខ​មិន​បង​ហើយ​សើច​ចង់​គាំង​ហើយ​បង​។ ចំណែក ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​ម៉េង តាន់​» ក្រោយ​លើកឡើង​បែបនេះ​រួចមក ស្រាប់តែ​ខំ​មិន​ម្ដងទៀត ដោយ​បញ្ជាក់​ថា «​ខ្ញុំ​និយាយ​លេង​ទេ ពុក​ម៉ែ​បងប្អូន អោយ​ខ្ញុំ​សុំទោស មកពី​ខ្ញុំ​គ្រើត​ធា​រី​ខ្វា ម្នាក់​នោះ​ពេក​»៕

Related posts