ស្អាត​ណាស់! ក្រោយ​ឡើង​ងារ​ជា«ឧកញ៉ា», ពូ សេម បង្ហាញ​ឯកសណ្ឋាន​ថ្មី ហើយ​បញ្ជាក់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ គេ​នៅ​ចាំ​បាន​ថា អតីត​អ្នកដឹកនាំ​សម្តែង​ក្នុង​ផលិតកម្ម​ថោ​ន លោក ប៊ុន រតនា និង​បច្ចុប្បន្ន ជា អគ្គនាយក អេស​អូ​តូ​ខេ​ម​បូ​ឌា បានឡើង​ងារ​ជា ឧកញ៉ា តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​នោះ ឧកញ៉ា ប៊ុន រតនា បាន​សរសេរ​សារ​ភ្ជាប់​ជាមួយ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ដល់​គោរមងារ ជា​ឧកញ៉ា ថា «​ទូល​ព្រះបង្គុំ​សូម​ព្រះ​បរម​រាជានុញ្ញាត​អភិវន្ទ​សម្តែង​ថ្វាយ​នូវ​អំណរ​អរគុណ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហមុនី ដែល​ព្រះ​អគ្គ​សព្វ​ព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ប្រទាន​បរម​ងារ “​ឧកញ៉ា​” ដល់​ទូលព្រះបង្គំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទូលព្រះបង្គុំ​និង​ក្រុមគ្រួសារ​សូម​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី សិរី​វ​ឌ្ឍ​នា វិបុល​សុខ​មហាប្រសើរ​គ្រប់ប្រការ​ចំពោះ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហមុនី និង​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះរាជ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះកាយពល​រឹងមាំ​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ប្រជានុរាស្ត្រ​ទូទាំងប្រទេស​ជា​អង្វែង​តរៀង​ទៅ និង​សូម​អរគុណ​ពុក​ម៉ែ​បងប្អូន អ៊ំ​ពូ​មីង មិត្តភក្តិ ទាំងអស់​ដែល​បាន​ផ្ញើ​​សារ​ជូនពរ សូម​ឆ្នាំ​ថ្មី​នេះ​ជោគជ័យ​គ្រប់​ភារៈ​កិច្ចការងារ ប្រាថ្នា​អ្វី​សូម​បាន​ដូច​បំណង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២០​នេះ ឧកញ៉ា ប៊ុន រតនា ហៅ​សេម បាន​បង្ហោះ​ឧបសម្ពន្ធ​ទី​៣ និង​ទី​៦ ពាក់ព័ន្ធ​គំរូ​ឯកសណ្ឋាន​គោរមងារ​ឧកញ៉ា និង​គំរូ​សញ្ញា​សក្ដិ មេដាយ បន្តោង​ខ្សែក និង​ខ្សែក្រវាត់​សម្រាប់​ឧកញ៉ា ភ្ជាប់​ជាមួយ​ឯកសណ្ឋាន​ថ្មី​របស់​ខ្លួន ដោយ​បញ្ជាក់​ថា «​ឯកសណ្ឋាន​សម្រាប់​គោរមងារ​«​ឧកញ៉ា​» អរគុណ​សន្តិភាព​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកសរសើរ​ជាច្រើន ក្នុងនោះ ពួកគេ បាន​បញ្ចេញមតិ​ថា «​បង​ឧកញ៉ា​​​ស្អាត​សង្ហា​ណាស់​ ហើយ​សក្ដិសម​​​នឹង​បរម​ងារ​នេះ​ណាស់​, សង្ហា​ណា​ស់បង សេម ឧកញ៉ា វ័យក្មេង​, សង្ហា​ណាស់​បង​, ពិតជា​សង្ហា​ណាស់​លោកពូ , សង្ហា ណាស់ លោក​ឧកញ៉ា​, មិន​ហ៊ាន​ហៅថា​ពូ​សេម​ទៀត​ទេ​ចឹ​ង​នោះ បើ​ពូ​សេម​ក្លាយ​ជា​ឧកញ៉ា​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា លោក ប៊ុន រតនា ជា​អតីត​អ្នកដឹកនាំ​សម្តែង​ក្នុង​ផលិតកម្ម​ថោ​ន ហើយ ស្នាដៃ​បទ​ចម្រៀង​ដ៏​ល្បីល្បាញ​របស់លោក រួមមាន​ដូចជា I am sorry, អស់​ឱកាស​, សុំ​ពេល​ឈឺ ចាប់​មួយគ្រា​, បើ​បង​ក្បត់​ខ្ញុំ​សូមឱ្យ​អត់​កូន​ប្រើ​, ពេលនេះ ម៉ោង​នេះ ខ្ញុំ​កំពុង​ខូច​ ចិត្តជា​ទម្ងន់​, ក្រែង​ចិត្ត​សង្សារ​ចាស់​, ពេល​គេង​លក់​ទើប​អាច​ភ្លេច​បង​, ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍ និង​បទ​ចម្រៀង​ល្បីៗ​ជាច្រើន​ទៀតផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំលឹក​ថា ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ផ្លាស់​ប្តូរ ឬ​ដំឡើង​ថ្លៃ​ចំពោះ​គោរមងារ «​ឧកញ៉ា​» ដល់​សប្បុរសជន​ណា​ដែល​មាន​បំណង​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ មាន​តម្លៃ​ចាប់ពី​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ ត្រូវ​បាន​ទទួល​គោរមងារ​ជា «​ឧកញ៉ា​» ខណៈ​ពី​មុន​គោរមងារ «​ឧកញ៉ា​» តម្រូវ​ត្រឹមតែ​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដែល​បោះត្រា និង​ចុះហត្ថលេខា​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ​បាន​សម្រេច​ថា ចំណុច​ទី​១​មាត្រា​ទី​២​នៃ​អនុក្រឹត្យ​លេខ​១៥ ចុះ​ថ្ងៃ​ទី​០៤ មេ​សា ឆ្នាំ​១៩៩៤ ត្រូវ​បាន​ធ្វើការ​កែសម្រួល​ដូច​តទៅ​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សេចក្តីសម្រេច​១​ថ្មី​-​សប្បុរសជន ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា​ឬ​សម្ភារ ដែល​មាន​តម្លៃលើស​ពី​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ ។ អនុក្រឹត្យ​ដដែល​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​សប្បុរសជន ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ ជា​ថវិកា​ឬ​សម្ភារ ដែល​មាន​តម្លៃលើស​ពី​៥០​ម៉ឺន ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ ត្រូវ​បាន​រាជរដ្ឋាភិបាល ស្នើ​សុំ​ព្រះរាជ​យោបល់​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ដើម្បី​ទ្រង់​ព្រះ​រាជទាន គោរមងារ​ជា «​ឧកញ៉ា​» ។ បទ​ប្បញ្ញតិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និ​រាករ​ណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យ​«​ឧកញ៉ា​» បើ​តាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​សរសេរ​ថា មាន​ថ្នាក់​ជា​នាម​ជា​ពាក្យ​ប្រើ​សម្រាប់​តែ​ឋានន្តរសក្ដិ​នៃ​មន្ត្រី​ថ្នាក់ខ្ពស់​សំដៅ​សេចក្ដី​ថា «​អ្នកចេះ​ដឹង ត្រួតត្រា​មុខការ​ក្នុង​ក្រសួង ស្ថាប័ន ឬ​នាទី​របស់​ខ្លួន​» មក​ពី​ពាក្យ ឧក​ឬ​អុក ត្រួតត្រា​ពេញ​អំណាច បូក​នឹង ញា ដឹង ចេះ ស្គាល់ ទៅ​ជា «​ឧកញ៉ា​»៕

Related posts