ញាក់​សាច់​! ទើបតែ ទិញ​ឡាន​Rolls-Royce , ពេលនេះ ខៀវ សាន​សា​ណា ទិញ​រថយន្ត​ថ្មី​សន្លាង​១​គ្រឿង​ទៀត ហើយ​ប្រាប់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ ពិធី​ការិនី​សម្ដី​ផ្អែម និង​ប៉ិនប្រសព្វ​ក្នុងការ​ប្រើប្រាស់​ពាក្យពេចន៍​យ៉ាង​ស្រទន់ អ្នកនាង ខៀវ សាន​សា​ណា ប្រិយមិត្ត​មួយចំនួន​ច្បាស់​ជា​ដឹង​រួចមកហើយ​ថា អ្នកនាង ជា​កូនស្រី​បង្កើត​របស់​អ្នកសារព័ត៌មាន​ចាស់វស្សា គឺ​លោក ខៀវ កូ​ឡា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិត​របស់​តារា​ស្រី​រូបនេះ ត្រូវបាន​គេ​មើលឃើញថា ស្រស់បំព្រង ហ៊ឺហា ឡូយឆាយ និង​មាន​សុភមង្គល​ខ្លាំង​មិនធម្មតា បន្ទាប់ពី​សម្រេច​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​រួម​ស្វាមី​ទី​ពីរ ដែលជា​ជនជាតិ​អូស្ត្រាលី និង​ទទួលបាន​កូនស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ជា​ចំណងដៃ​ស្នេហ៍​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ​ការ​ថ្នាក់ថ្នម ក្ដី​ស្រឡាញ់​យកចិត្តទុកដាក់ និង​យល់​ទុក្ខ​ធុរៈ​ពី​សំណាក់​ស្វាមី​ទី​២​លោក Seraj Sutton បានធ្វើ​ឲ្យ​ពិធី​ការិនី​ឆ្នើម​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN រូបនេះ ហាក់​មាន​ស្នាមញញឹម​ស្រស់ស្រាយ​ជាប្រចាំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ កាលពីពេល​ថ្មីៗ​នោះ ស្វាមី​របស់​អ្នកនាង បាន​ទិញ​រថយន្ត Rolls-Royce ដែលមាន​តម្លៃ​កប់​ពពក​សម្រាប់​អ្នកនាង ជាមួយនឹង​ការបំពាក់​ស្លាក​លេខ​ពិសេស ដោយ​ដាក់ថា «​កម្ពុជា K.SAN.01» ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទិញ​រថយន្ត​លំដាប់​អភិជន​បាន​រយៈពេល​ប៉ុន្មាន​ខែ ស្រាប់តែ​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១​នេះ អ្នកនាង បានបង្ហាញ​សមាជិក​ថ្មី​មួយគ្រឿង​ទៀត ជា​រថយន្ត ម៉ាក STAR យ៉ាង​ថ្មី​សន្លាង ហើយ​ប្រាប់ថា «​កាដូរ​ឆ្នាំ​ថ្មី​សម្រាប់​កូនៗ​ទៅ​រៀន និង​ធ្វើដំណើរ​កម្សាន្ត តែ​ពេលនេះ​mommy​សុំ​ថត​យក​ហេង​មួយ​សិន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា អ្នកនាង ខៀវ សាន​សា​ណា ស្ថិត​ក្នុង​ចំណោម​តារា​ល្បីៗ​មួយ​ចំនួន ដូចជា​លោក ខេមរៈ សិរីមន្ត​, អ្នកនាង ឱក សុគន្ធ​កញ្ញា​, កញ្ញា​ទេព បូ​ព្រឹក្ស​, តារា​ចម្រៀង ឈួន សុវណ្ណ​ឆៃ​, អតីត​តារា​សម្តែង លី​ឈី ដែល​មាន​រថយន្ត​លំដាប់​អភិជន ប្រភេទ Rolls-Royce ជិះ​យ៉ាង​ហ៊ឺហា​នោះ​៕

Related posts