ចាក់​ដោត​! ចម្រៀង​នេះ ត្រូវ​សាច់រឿង តុលា​ពេក​, លោក សុខ​ជំនោរ សម្រេច​ធ្វើ​រឿង​មួយ​នេះ ហើយ​ប្រាប់​ថា​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី ទំនាស់ រវាង​លោក ជា ចាន់​តុលា និង កញ្ញា ស៊ាន ធា​រី ត្រូវបាន​ដោះស្រាយ​បញ្ចប់ កាលពី​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​ការ​សម្របសម្រួល​របស់​ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ នោះ​, កវី​និពន្ធ សុខ​ជំនោរ បាន​នឹកឃើញ​ចម្រៀង​១​បទ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្រៀង​នោះ មាន​ចំណងជើង​ថា «​ឲ្យ​គេ​មក​ថែ​អូន​» របស់​ផលិតកម្ម​ភ្លេង​រីខ​ដស៍ និពន្ធ​ទំនុកច្រៀង ដោយ​លោក សុខ​ជំនោរ​, សម្រួល​តន្ត្រី​ដោយ សម ប៉ឺ​ទី ច្រៀង​ដោយ លោក ដួង វីរៈ​សិទ្ធ​។ ចម្រៀង​នេះ ចេញ​តាំងពី​ពេល លោក ដួង វីរៈ សិទ្ធ និង សុខ ជំនោរ ជ្រកកោន​ក្រោម​ទ្រនំ​ផលិតកម្ម​ហង្ស​មាស​មកម្ល៉េះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ស្របពេល​ទំនាស់​រវាង​លោក ជា ចាន់​តុលា និង កញ្ញា ស៊ាន ធា​រី ត្រូវបាន​បញ្ចប់​នោះ កវីរ និពន្ធ សុខ​ជំនោរ ក៏​នឹកឃើញ​ចម្រៀង​មួយ​បទ​នេះ ហើយក៏​កាត់ត​បញ្ចូល​រូបថត​ពួកគេ​ទាំង​២​ចូល ដោយសារ​ត្រូវ​សាច់រឿង​ពេក​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​ចម្រៀង​១​បទ​នេះ នៅ​យប់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ លោក សុខ ជំនោរ បាន​រៀបរាប់​ដូច្នេះ​ថា «​តាម​សារព័ត៌មាន រឿងរ៉ាវ​ស្នេហា​មួយគូ​ដែល​កក្រើក​បណ្តាញ​សង្គម​រហូត​មាន​បណ្តឹង​ដល់​តុលាការ ត្រូវ​បានបញ្ចប់​នៅថ្ងៃនេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កវី​និពន្ធ​ដ៏​ល្បី​រូបនេះ បាន​បន្តថា «​សំណេរ​របស់​ប្អូន ជា ចាន់​តុលា លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ទីបញ្ចប់​នៅតែមាន​ជំហរ​រក្សា​តម្លៃ​ជា​មនុស្ស​ប្រុស​ ដែល​គួរ​ឲ្យ​សរសើរ​។ រឿងរ៉ាវ​ស្នេហា​មួយគូ​នេះ ស្រាប់តែ​ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​នូវ​ចម្រៀង​មួយ​បទ​ដែល​ខ្ញុំ​បាន​និពន្ធ​ទំនុកច្រៀង​កាលពី ប្រហែល​៦​ឆ្នាំមុន​… ឲ្យ​គេ​មក​ថែ​អូន​…(​របស់​ផលិតកម្ម​ភ្លេង​រីខ​ដស៍​)»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកឡើងថា «​បទ​ចម្រៀង​ត្រូវ​សាច់រឿង​គាត់​ណាស់​លោកពូ​អើយ​, មេ​ដាក់​មួយ​បទ​នេះ​ចុក​ណាស់​មេ សុំ​ប៉ាវ​កាហ្វេ​មេ​ម្តង​, មិន​ខ្វះ​ទេ​មនុស្ស​ស្រី​ស្អាត ហើយ​ច​រិ​ត​ល្អ​ប្អូនប្រុស៕ នៅ​នឹក​គេ​ចឹ​ង​នាំ​ខាង​ស្រី​បានចិត្ត​, ពីរោះ​ហើយ​មានន័យ​,Sad​ណាស់​បងប្រុស​,​សូម​តស៊ូ​​ដើរ​ទៅ​មុខ ជូនពរ​ពិភពលោក​មាន​សុខសាន្ត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​គោរព​ និង​កោត​សរសើរ​ទឹកចិត្ត​ដ៏​ល្អ​របស់​ប្អូន​ណាស់ បន្តិចទៀត​ ប្អូន​នឹង​បំភ្លេច​អ្វីៗ​ជុំវិញ​រឿង​អតីតកាល​មិនល្អ​ទៅតាម​ពេល​វេលា​ហើយ ជូនពរ​អោយ​ប្អូន​ឆាប់​បាន​ជួប​អ្នកថ្មី​មក​ព្យា.បាល​បេះដូង​, ស្តាប់​បទ​នឹង​ហើយ​រំជួលចិត្ត​ណាស់​,​ស្ដាប់​ហើយ យំ​អត់​ដឹងខ្លួន​, បទ​នឹង ដូច​សាច់រឿង​គាត់​ណាស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួប​ត្រឹម​ជាតិ​នេះ​ល្មម​គ្រប់គ្រាន់​ហើយ​អូន បំភ្លេច​អតីតកាល​ ហើយក៏​សាង​ជីវិត​ថ្មី​ជាមួយ​មនុស្ស​ដែល​ស្រលាញ់​អូន​ពិតប្រាកដ មាន​មនុស្ស​ជាច្រើន​ចាំ​ផ្តល់​ជា​កម្លាំងចិត្ត​ឲ្យ​អូន​ណា​តុលា រឹងមាំ​ឡើង កុំ​ស្តាប់​បទ​មនោសញ្ចេតនា​ច្រើនពេក ព្រោះ​នឹង​ធ្វើ​ឲ្យ​អូន​នៅ​នឹក​ស្រណោះ​គេ ធ្វើ​ឲ្យ​អតីតកាល​នៅ​វិលវល់​ពិបាក​បំភ្លេច ស៊ូ​ស៊ូ​ប្អូនប្រុស​»៕​

Related posts