ចប់បាត់! ស៊ុក សុភា សម្រេចចិត្តឡើងយន្ដហោះអូស្រ្តាលីវិញ ខណៈអតីតភរិយារបស់លោក ប្រកាសក្ដែងៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​តារា​សម្ដែង​ លោក ស៊ុ​ក សុភា បានសម្រេច​ចិត្ត​ឡើង​យន្ដហោះ​ត្រឡប់​ទៅ​ប្រទេស​អូស្ត្រាលី​វិញ បន្ទាប់ពី​បាន​ចំណាយពេល​ប្រមាណ​ជាង​៣​ខែ​នៅ​ទឹកដី​កម្ពុជា។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ុ​ក សុភា បាន​ចំណាយពេល​ជាច្រើន​ខែ​ជាមួយនឹង​ការដើរ​លេង​កម្សាន្ដ​ស្ទើរ​ជុំវិញ​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ការចាកចេញ​ពី​អូស្ត្រាលី មក​លម្ហែកាយ​នៅ​មាតុភូមិ​កំណើត​លើក​នេះ​លោក ស៊ុ​ក សុភា ហាក់​មិនសូវ​ទទួលបាន​នូវ​អ្វីដែល​ជាការ​រីករាយ​ចិត្ត​សោះឡើយ ដ្បិត​ផ្ទៃក្នុង​គ្រួសារ ប្រពន្ធ​កូន​បែកខ្ញែក​ពីគ្នា និង​ដើរ​ដល់​ផ្លូវបំបែក​ធ្វើ​ឲ្យ​មហាជន​រង់ចាំ​មើល ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា​មុនពេល​សម្រេចចិត្ត​ឡើងទៅ​យន្ត​អូស្ត្រាលី​នេះ រឿង​រ៉ាង​លោក ស៊ុ​ក សុភា និង​អតីត​ភរិយា​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ ហើយ​អ្វីដែល​មានការ​ចាប់អារម្មណ៍​នោះ គឺ​ធ្លាយ​ដំណឹង​ដ៏​រសើប​មួយ​ថា​លោក និង​អតីត​ភរិយា​អ្នកនាង ហ្សា​រី​ណា ទំនងជា​ត្រូវរ៉ូវ​គ្នា​វិញ ខណៈ​អ្នកនាង ហ្សា​រី​ណា បានបង្ហាញ​សារ​ផ្អែមល្ហែម​មួយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្យ៉ាង​នៅ​យប់មិញ​នេះ ខណៈ​ឡើង​យន្ដហោះ​ចេញដំណើរ​ទៅ​អូស្ត្រាលី ស៊ុ​ក សុភា និង​ភរិយា​អ្នកនាង ហ្សា​រី​ណា បានធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​ជាថ្មី ខណៈ​អ្នក​ទាំងពីរ​ហាក់​ចង់​បង្ហើប​ពីអ្វី​ម្យ៉ាង តាមរយៈ​ការ​បង្ហោះ​សំណេរ​ឆ្លងឆ្លើយ​គ្នា​តាម​បណ្ដាញ​សង្គម ។ ដោយ​ក្នុងនោះ​លោក ស៊ុ​ក សុភា បានសរសេរថា​៖ «​ចាំ​ជួបគ្នា​ណា​អ្នក​អូស្ត្រាលី ទាន់​?» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​ពុំបាន​ដឹងថា អ្នក​អូស្ត្រាលី ដែល​លោក ស៊ុ​ក សុភា សំដៅ​នោះ​ជា​នរណា​នោះទេ​។ ប៉ុន្តែ​ក៏​ស្រាប់តែ​ភរិយា​អ្នកនាង ហ្សា​រី​ណា បង្ហោះ​សារ​ឆ្លងឆ្លើយ​បែប​និយាយ​លេង​ថា​៖ «​បិទទ្វា​លែង​ទទួល​ហើយ​ដូរ​កូនសោរ​ចោល​ឱ្យអស់​ទៀត ហាម​ចូល​ផ្ទះ​ខ្ញុំ ពេល​ខ្ញុំ​មិន​នៅ ទាន់​?» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ដែរថា តារា​សម្ដែង​លោក ស៊ុ​ក សុភា ត្រូវបាន​ភរិយា​ប្រកាស​លែងលះគ្នា​យ៉ាង​ភ្ញាក់ផ្អើល ខណៈដែល​លោក​ព្យាយាម​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ខែ ។ យ៉ាងណា​ពេលនេះ លោក ស៊ុ​ក សុភា ក៏បាន​សម្រេចចិត្ត​ឡើង​យន្ដហោះ​ទៅ​ប្រទេស​អូស្ត្រាលី​វិញ បន្ទាប់ពី​រឿងរ៉ាវ​នោះបាន​ស្ងប់ស្ងាត់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មហាជន​រង់ចាំ​មើលថា​តើ​ពួកគេ​អាចជា​នារ​គ្នា​វិញ​ប្រាកដ​មែន ឬ​យ៉ាងណា​? ប្រសិនបើ​អាច​រួមរស់​ជាមួយគ្នា​វិញ​ជា​រឿង​ល្អ​សម្រាប់​គ្រួសារ​មួយ​នេះ ជាពិសេស​សុភមង្គល និង​ភាពកក់ក្ដៅ​របស់​កូនៗ​ដែល​នៅ​តូចៗ​៕​ ប្រភព ៖ តារាញូស៍

Related posts