ភ័យមិនស្ទើរ! ងិន ម៉ា​រ៉ា​ឌី បង្ហាញ​ឈុត​តំណាង​ជាតិ មាន​បញ្ហា​កើតឡើង ធ្វើ​ឲ្យ អេ​ដា មើល​ហើយ អួលដើមក​បណ្តើរ បុក​ពោះ​បណ្តើរ ក៏​ពោល​ពាក្យ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កម្មវិធី​ប្រកួត Miss Universe លើក​ទី​៧០ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​ក្នុង​ទីក្រុង Eilat ប្រទេស​អ៊ីស្រាអែល ហើយ​បើកឆាក​ដំបូង​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ឆ្នាំ ២០២១ គេ​សង្កេត​ឃើញ​ថា បវរ​កញ្ញាឯក​ចក្រវាល​កម្ពុជា កញ្ញា ងិន ម៉ា​រ៉ា​ឌី បាន​បង្ហាញ​ខ្លួន ក្នុងការ​ប្រកួត​ឈុត​តំណាង​ជាតិ ក្នុងចំណោម បវរកញ្ញា​មកពី​ច្រើន​ប្រទេស មើល​ទៅ​ពិតជា​​ក្ដុកក្ដួល​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ក្នុងការ​បង្ហាញខ្លួន​នេះ​, បវរកញ្ញា ងិន ម៉ា​រ៉ា​ឌី បានបង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​នាង​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ក្នុងការ​បង្ហាញ​នូវ​ឈុត​ដ៏​អស្ចារ្យ​របស់​កម្ពុ​ជាមួយ​នេះ​ទៅកាន់​ពិភពលោក​។ ឈុត វប្បការិកា​ចត្វា​និមិត្ត ដែល​បានបង្ហាញ​អំពី​វប្បធម៌ និង​អរិយធម៌​ដ៏​ត្រចះត្រចង់​របស់​កម្ពុជា​។ ​នាង​ខ្ញុំ​សូម​អភ័យទោស​រាល់​កំហុស​ខុសឆ្គង​ដែល​បានកើត​ឡើង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា ឈុត​ដែល​បានបង្ហាញ​ក្នុង​កម្មវិធី​ថ្ងៃ​ប្រកួត​ដំបូង​នេះ សរុប​ទាំងអស់​មាន​៤​ឈុត រួមមាន ឈុត​បង្ហាញខ្លួន​, ឈុត​ហែល​ទឹក​, ឈុត​រាត្រីសមោសរ និង​ឈុត​តំណាង​ជាតិ​។ ទោះយ៉ាងណា ពេល ងិន ម៉ា​រ៉ា​ឌី បង្ហាញ​ឈុត​តំណាង​ជាតិ​នោះ ក៏មាន​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន អួត​ដើមក​បណ្ដើរ បុក​ពោះ​បណ្ដើរ​ទៀត​ផង ដោយសារ​តែ​មាន​បញ្ហា​បន្តិចបន្តួច​កើតឡើង​នោះ​។ តែ​នាង​តែ​ជម្នះ​បញ្ហា​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង តារា​ចម្រៀង អេ​ដា ក្រោយ​ឃើញ​ទិដ្ឋភាព​របស់​កញ្ញា ងិន ម៉ា​រ៉ា​ឌី ហើយ នាង​ក៏​បង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​មើល​ហើយ អួលដើមក​បណ្ដើរ បុក​ពោះ​បណ្ដើរ តែ​ស្នាមញញឹម​មួយ​ប៉ិច​ចុងក្រោយ​របស់​គាត់​ជា​សញ្ញា​ប្រាប់​មក​យើង​ទាំង​អស់គ្នា​ថា​ “​កុំ​ភ័យ​ខ្ញុំ​អត់​អី​ទេ តោះ​ដើរ​ត​ទៀត​”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង Original Song​ដ៏​ល្បី​រូបនេះ បាន​បន្ត​ទៀត​ថា «​បេះដូង​ហោះ​បាត់​ពី​ខ្លួន​ហើយ តែ​គាត់​ធ្វើ​បាន​ល្អ​ខ្លាំងណាស់ ការ​ជម្នះ​ឧបសគ្គ​ទាំងអស់​នេះ​ហើយ បញ្ជាក់​អោយ​ឃើញ​ថា អ្វី​ទៅជា​តម្លៃ MISS UNIVERSE »​។ ចំណែក មតិ​មួយ​ចំនួន​ទៀត ក៏បាន​បង្ហាញ​អារម្មណ៍​ស្រដៀង​គ្នា​ទៅ​នឹង អេ​ដា ផងដែរ​៕​ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖

Related posts