រំភើប​ណាស់​! ដើម្បី​ឲ្យ​បវរកញ្ញា​កម្ពុជា​យើង អាចឈាន​ដល់​Top 16​ដោយ​ស្វ័យប្រវត្តិ​នោះ​, ស្រីអូន ចំណាយ​លុយ​រហូតដល់​ទៅ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្តមាន របស់ បវរកញ្ញា​កម្ពុជា​កញ្ញា ងិន ម៉ា​រ៉ា​ឌី ម្ចាស់​ម្កុដ Miss Universe Cambodia 2021​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត​Miss Universe លើក​ទី​៧០​ឆ្នាំ​២០២១ នៅ​ប្រទេស​អ៊ីស្រាអែល បាន និង​កំពុង​ទទួល​ការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ក្រោយ ងិន ម៉ា​រ៉ា​ឌី បង្ហាញខ្លួន​ថ្ងៃ​ដំបូង​ក្នុង​ឈុត​តំណាង​ជាតិ​នោះ (​ឈុត វប្បការិកា​ចត្វា​និមិត្ត​) បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា កាន់តែ​គាំទ្រ និង​លើកទឹកចិត្ត​រូបនាង​ទ្វេដង បើ​ទោះ មាន​បញ្ហា​បន្តិចបន្តួច​កើតឡើង​ពេល​បង្ហាញខ្លួន​ក៏ដោយចុះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ស្រីអូន សម្រស់​ធម្មជាតិ នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២១ បានសម្រេច ឧបត្ថម្ភ​ថវិកា​ចំនួន​២​ពាន់​ដុល្លារ​សម្រាប់​បោះឆ្នោត​ដល់​បវរកញ្ញា​ក​ម្ពុ​ជា​រូបនេះ ដើម្បី​អាច​ឲ្យ​នាង ​មានឱកាស​ឈាន​ចូល​ដល់​Top 16 ដោយ​ស្វ័យប្រវត្តិ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​របស់​ងិន ម៉ា​រ៉ា​ឌី ជាច្រើន​សន្លឹក ស្រី អូន បាន​បញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​បាន​ធ្វើ​រួចហើយ​ដើម្បី​ជួយ​បវរកញ្ញា​ចក្រវាល​កម្ពុ​ជា​យើង ​គឺ​ប្អូនស្រី ងិន ម៉ា​រ៉ា​ឌី ចំនួន​ទឹកប្រាក់​2000$ ស្មើនឹង ២​ម៉ឺន​សំឡេង សម្រាប់​បោះឆ្នោត​តាម App ជូន​ដល់​បវរកញ្ញា​ខ្មែរ​យើង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​អូន បន្ត​ថា «នៅ​សល់​តែ​19​ម៉ោង​ទៀត​ទេ​លឿន​ៗ សូម​បងប្អូន​ចូលរួម ជួយ​បោះឆ្នោត​តាម App Miss Universe ដើម្បី​ជា​កម្លាំងចិត្ត​ដល់​កញ្ញាឯក​របស់​យើង និង​អាច​មានឱកាស​ឈាន​ចូល​ទៅ​ក្នុង Top16 នៅ​ថ្ងៃ​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ ដែល​ថ្ងៃ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១៣ វេលា​ម៉ោង​៧​ព្រឹក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​ទៅនឹង​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក «Beauty Pageant Reviewer » បាន​លើក​សរសើរ​ស្រីអូន​ថា «​ដោយ​ចេញពី​បេះដូង បងស្រី​គឺជា​មនុស្ស​ម្នាក់​ល្អ​ខ្លាំងណាស់ អ្នក​ទាំងអស់គ្នា​ដឹង​ទេ ពេលនេះ​គាត់​កំពុងតែ​រវល់​ណាស់ តែ​គាត់​នៅតែ​ឆ្លៀតពេល មកជួយ​បោះឆ្នោត​ដល់ បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា​យើង​ទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព បន្ត​​សរសើរ​ទៀត​ថា «​មិន​ត្រឹមតែ​ប៉ុណ្ណឹង បងស្រី​សួរ​ទៀត ថា ​បង​អាច​ជួយ​អ្វី​បាន​ថែមទៀត​? បង​ចង់​ជួយ​ផុស​អោយ​បងប្អូន​យើង​ជួយ​រួបរួមគ្នា​បន្ថែមទៀត។ បង​អើយ​បង​ល្អ​ពេក​ហើយ ខ្ញុំ​មិន​ដឹង​ថា ​គួរ​និយាយ​ពាក្យ​អរគុណ​បែប​ណា​ទៅកាន់​បង​ទេ សូម​ព្រះអង្គ​តាម​ថែរក្សា​បង និង​សូម​ជួបតែ​រឿង​ល្អៗ​ពេញ​មួយជីវិត ដោយ​ក្តី​ស្រលាញ់​និង​គោរព​នូវ​ទឹកចិត្ត​ដ៏​ល្អរ​បស់បង ស៊ុ​ន្ទ​រី នួន​»៕​

Related posts