ដុត​ដល់​ហើយ​! សុខៗ ឆាយ វីរៈ​យុទ្ធ សួរថា «​អ្នកណា​ឲ្យ​អូន​ឃ្លាត​?» ស្រាប់តែ​ម្នាក់ៗ​ឆ្លើយ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈ​ចុងក្រោយ​នេះ រឿងរ៉ាវ​ជន​ទី​៣ តាម​ជ្រៀតជ្រែក បំបែកបំបាក់​ស្នេហ៍​គេ កំពុងតែ​ល្បីល្បាញ​មែនទែន​ក្នុង​បណ្ដាញ​សង្គម រហូត​ម្នាក់ៗ​ឲ្យ​តែ​ឮឈ្មោះ​ជន​ទី​៣​នោះ មាន​អារម្មណ៍​ថា​ស្អប់​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗ​នេះ ករណី​ស្នេហា​របស់​នាង​លោក ជា ចាន់​តុលា និង កញ្ញា ស៊ាន សុធា​រី ត្រូវបាន​កាត់ផ្ដាច់ ដោយ​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន រួម​ទាំង​តួ​ប្រុស បាន​ទម្លាក់កំហុស​ថា កើតឡើង​ដោយសារ​តែ​មាន​ជន​ទី​៣ តាម​ជ្រែក​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា រហូតមកដល់​ពេលនេះ លោក ប៊ុន ផាក ដែល​ជា​គ្រូ​ជោគជ័យ​មួយ​រូប​ និងត្រូវបានគេចោទប្រកាន់​ផង​នោះ រហូតមកដល់​ពេលនេះ មិនទាន់​ចេញមក​បកស្រាយ​​​​​ជម្រះ​មន្ទិល​នៅឡើយ​ទេ​។ សង្ឃឹមថា លោក​នឹង​ចេញ​បកស្រាយ​ឆាប់ៗ​ដើម្បី​លាង​ភាព​ស្អាតស្អំ​របស់ខ្លួន​នោះ ព្រោះថា​ទ្រឹស្ដី​របស់លោក ដែល​ចែករំលែក​កន្លងមក ឃើញថា សុទ្ធតែ​ល្អៗ​ទាំងអស់​។​ តែបើតាមកញ្ញា ស៊ាន ធារី បានបញ្ជាក់ថា មិនមែនមកពីជនទី៣នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បី​ម្នាក់ ម្ចាស់​ផេ​ក «Tynin.K» ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក៏បាន​ឡាយ​វីដេអូ​យំ​គគ្រូក ពាក់ព័ន្ធ​នឹង​ទៅ​ប្ដី​របស់​ខ្លួន​មាន​អ្នកថ្មី ល្បី​កក្រើក​ពេញ​បណ្ដាញ​សង្គម​ផង​ដែរ រហូត​អ្នកខ្លះ​ចង់​ឃើញ​មុខ​ជន​ទី​៣​នោះ​ជា​អ្នកណា ទើប​អាច​បំបែកបំបាក់​ស្នេហា​ប្ដី​ប្រពន្ធ ដែល​ធ្លាប់​ផ្អែមល្ហែម​ជាមួយ​គ្នានេះ បាន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​រឿងរ៉ាវ ជន​ទី​៣​កំពុងតែ​ល្បី​កក្រើក​នោះ លោក​ឆាយ វីរៈ​យុទ្ធ តាម​ទម្លាប់​របស់​លោក ដែល​តែងតែ​បង្ហោះ​ចំណងជើង​បទ​ចម្រៀង​របស់​ខ្លួន​នោះ ស្រាប់តែ​យប់មិញ​នេះ បាន​បង្ហោះ​ចំណងជើង​បទ​ចម្រៀង​របស់​ខ្លួន​ទៀត​។ តែ​បទ​នោះ ចាក់​ដោត​ខ្លាំង​ណាស់ ដោយមាន​ចំណងជើង​ថា «​អ្នកណា​ឲ្យ​អូន​ឃ្លាត​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែ​បង្ហោះ​ចំណងជើង​បទ​ចម្រៀង​នេះ​ភ្លាម ស្រាប់តែ​អ្នកគាំទ្រ​ជាច្រើន មានការ​ចាប់អារម្មណ៍​ខ្លាំង បាន​ចូលរួម​បញ្ចេញមតិ​រហូតមកដល់​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ រហូតដល់​ទៅជា​ង​១​ពាន់​មតិ​ឯណោះ ដោយ​ក្នុង​នោះ ពួកគេ ឆ្លើយ​ស្រដៀង​ៗ​គ្នា​ថា «​ប្រុស​ថ្មី​, អ្នក​ទី​3, ព្រោះ​ជន​ទី​3, ជន​ទី​បី​, អ្នក​ទី​3 អោយ​អូន​ឃ្លាត​ពី​បង​»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖

Related posts