ក្មេងៗ​អែប​កៀន​! ទោះ​កូនកំលោះ​អស់​ពិតមែន តែ​ថ្ងៃ​ពិសេស​ភរិយា​, ព្រាប សុវត្ថិ ពោល​ពាក្យ​យ៉ាង​ផ្អែមល្ហែម​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក​ព្រាប សុវត្ថិ បាន​រៀបការ​ជាមួយ​ភរិយា​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​ទទួលបាន​ចំណងដៃ​កូនប្រុស​៣​នាក់ ប៉ុន្តែ ជីវិត​ប្ដី​ប្រពន្ធ​របស់​លោក​វិញ ហាក់​កាន់​តែមាន​ភាព​ផ្អែមល្ហែម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន​ បាន​ចាត់​ទុក​គ្រួសារ​កំពូល​តារា​ចម្រៀង​រូបនេះ ជា​គ្រួសារ​គំរូ​មួយ ព្រោះ​មាន​កូន​ប្រុស​ទាំងបី​ប្រកប ដោយ​គន្លង​ធម៌ ​ហើយ​មិនដែល​លេចឮ​រឿងអាស្រូវ​ណាមួយ​កើតឡើង​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់ រាល់​ការ​ទៅ​ចូលរួម​កម្មវិធី​នានា​រួម​ទាំង​ការ​ប្រគំ​តន្ត្រី​ជាដើម លោកស្រី ឡុង ស្រីមុំ តែងតែ​ទៅ​ជួយ​មើល​ការខុសត្រូវ​ស្វាមី​លើ​ការរៀបចំ​សំលៀកបំពាក់​តុបតែង​មុខមាត់​ជាដើម ហើយ​នៅ​លើ​បណ្ដាញ​សង្គម លោក​ព្រាប សុវត្ថិ និង​ភរិយា ក៏​ឧស្សាហ៍ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក​ព្រាប សុវត្ថិ និង​ភរិយា បាន​ធ្វើ​ដំណើរ​ទៅ តាម​ខេត្ត ហើយ​ក៏បាន​បង្ហោះ​រូបភាព​កៀកកើយ​ជាមួយ​ភរិយា ថែមទាំង​ពោល​ពាក្យ​មួយ​ឃ្លា​ទៅកាន់​ភរិយា​បែបនេះ​ថា​៖ «​ភ្នំពេញ រតនគិរី មណ្ឌលគិរី វិល​វិញ​មិន​ឆ្ងាយ​ព្រោះ​មាន​ឆោមឆាយ​ក្បែរ​កាយា​បង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ ជា​ថ្ងៃ​ខួបកំណើត​ភរិយា​នោះ កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ បាន​ពោល​ពាក្យ​យ៉ាង​ផ្អែមល្ហែម​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​រីករាយ​ថ្ងៃកំណើត​អូន Love មិនមែន 1​ថ្ងៃ មិនមែន 1​ឆ្នាំ មិនមែន 10​ឆ្នាំ គឺ forever»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ បាន​រៀបការ​ជាមួយ​ភរិយា​ឈ្មោះ ឡុង ស្រីមុំ ក្នុង​ឆ្នាំ ១៩៩៧ នៅ​ភ្នំពេញ ហើយ​រហូត​មក​ទល់​ពេល​នេះ ទទួល​បាន​ចំណងដៃ​កូនប្រុស​ចំនួន​៣​នាក់ ដែល​ជា​តារា​ចម្រៀង​ផង​ដែរ រួមមាន សុវត្ថិ មុនី​វណ្ណ​, សុវត្ថិ មុនី​នាគ និង សុវត្ថិ សិរីវឌ្ឍ៕

Related posts