ជិតបែកគ្នាទៀតហើយ? កំពុង​ស្រឡាញ់​គ្នា​សុខ​ៗ ស្រាប់តែ Love Riya​ប្រាប់​ថា បាតដៃ​ខ្លួន​និស្ស័យ​មិនមែន​ប្ដី​១ ទោះ​ចង់​មិន​ចង់​ក៏​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែល​មហាជន បាន​ជ្រាប​រួច​ម​ហើយ​ថា ក្រោយពី​លែងលះ​ជាមួយ​អតីត​ប្ដី​មុន​នោះ អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​អ្នកនាង​Love Riya​ បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក​ដែន សូ​នី បាន​ប្រមាណ១​ឆ្នាំ​ជាង ចំណង​ស្នេហ៍​នេះ​ក៏បាន​កាត់ផ្ដាច់ ហើយ​អ្នកនាង​ក៏​បន្ត​មាន​ស្នេហា​ជាមួយ​លោក​ប៉ូលិស​ម្នាក់ រហូត​ម​ដល់​ពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ ដែល​អ្នកនាង ផ្លាស់ប្ដូរ​គូ​កំណាន់​ដូច​ដូរ​ខោអាវ​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ នាង​មួយចំនួន​ហាក់​មិន​ពេញចិត្ត​នោះទេ រហូត​អ្នកខ្លះ​ប្រើ​សម្ដី​មិន​សមរម្យ​លើ​នាង​ទៀតផង ខណៈ​មួយចំនួនទៀត ក៏បាន​យល់​ផ្ទុយ​ពីនេះ ដោយ​គិតថា គ្មាន​មនុស្ស​ស្រី​ណា​ម្នាក់​ចង់​បែបនេះ​នោះទេ តែ​ដោយសារ​រក​អ្នករស់នៅ​ជាមួយគ្នា​យូរអង្វែង​អត់​ទាន់​ឃើញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អ្នកនាង​Love Riya​ក៏​ចាប់អារម្មណ៍​ចំពោះ​ខ្លួនឯង ដែល​មាន​គូស្នេហ៍​ច្រើន​នេះ​ផងដែរ ហើយ​នាង​ក៏បាន​ឡាយ​វីដេអូ កាលពី​ពេល​ថ្មីៗ​នេះ ដោយ​បញ្ជាក់​ដូច្នេះ​ថា បាតដៃ​របស់​ខ្លួន ក្រដាស​កាត់​ជា​៤ ជា​៥​អត់​ជាប់​គ្នា​ទេ​។ អញ្ចឹង​បាតដៃ​ខ្លួន និស្ស័យ​មិនមែន​ប្ដី​១ បាតដៃ​កម្ម មិន​ចង់​មាន មិន​ចង់​ជួ​ប្ដី​ច្រើន​ទេ តែ​បាតដៃ​ខ្លួន គេ​ឲ្យ​សញ្ញា​មក​អញ្ចឹង ទោះ​យើង​មិន​ចង់​បែក​ក៏ដោយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្តថា សូម្បី​ជាមួយ​គូស្នេហ៍​ថ្មី​ខ្លួន ក៏​គេ​មើល​ឲ្យ​ដែរ គេ​ថា​សូម្បីតែ​ប្ដី​យើង​ការ​នឹង​ក៏ដោយ បើ​ថា​មិន​ស្រួល​បែក​គ្នា​ទៀត គ្រាន់តែ​បែក​ក្នុង​លក្ខណៈ​យូរអង្វែង មិនមែន​ថ្មីៗ តែ​ខ្លួន​មិន​ជឿ​ទាំងស្រុង​នោះទេ គ្រាន់តែ​ប្រាប់​បងប្អូន​ប៉ុណ្ណោះ ដោយសារ​ដៃ​របស់ខ្លួន​គឺ​អញ្ចឹង អត់​មាន​ស្អី​ទប់​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល​គេ​ខំ​មិន​ថា «​មកពី​ចិត្ត​ស្រី​ទេ​» Love Riya​ក៏បាន​បញ្ជាក់ថា ខ្លួន​អត់​ដឹង​ដែរ ដោយសារ​គេ​មើលទៅ​អញ្ចឹង​។ ជាមួយគ្នានេះ នាង​ក៏​និយាយ​ពាក់ព័ន្ធ​នឹង​កា​រក​ស៊ី​ថា និស្ស័យ​របស់ខ្លួន រកស៊ី​ឡើង​ចុះ បើ​ឡើង​ដូច​ប៉េងប៉ោង​អញ្ចឹង​ហៅ​ស្ទុយ ដល់ពេល​គេ​ចាក់​ធ្លាក់​ដល់​ដី ហើយ​បាន​ឡើងទៅ​ទៀត​។ ឡើងៗ​កប់​ពពក បើ​ធ្លាក់ ធ្លាក់​ដល់​បាតដី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេលឮ​អ្នកនាង និយាយ​បែបនេះ អ្នកគាំទ្រ​មួយម្នាក់ បាន​ខំ​មិន​ថា «​កុំ​បែក​គ្នា​ជាមួយ​បង​ជា​អី នៅ​ជាមួយគ្នា​មួយជីវិត​ទៅ​»​នោះ ស្រាប់តែ​Love Riya​តប​ទៀតថា មិន​អី​ទេ គេ​មើល​បាតដៃ​ខ្លួន​ព្រឹក​មិញ ហើយ​ខ្លួន​ចេះតែ​ស្ដាប់​លេងៗ ហើយ​ប្រាប់​លេងៗ​ទៅ មាន​ទៅ​បែក​គ្នា​អី​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts