ទុក​យូរ​នាំ​ជូរ​ផ្អូម​! ទីបំផុត អ្នកនាង Love Riya និង​លោក​ប៉ូលិស​រូប​សង្ហា សម្រេច​ចូល​រោងការ​ហើយ​នៅ​ថ្ងៃទី​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា អ្នកលក់​ឡេ​ដ៏​ល្បី អ្នកនាង Love Riya បាន​រៀបការ​ជាមួយ​បុរស​សង្ហា​ខ្មែរឥស្លាម លោក ​ហេន ឌ្រី កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ និង បាន​ផ្ដិតមេដៃ​លែងលះ​គ្នា កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រោយពី​រស់នៅ​មិន​ចុះសម្រុង​គ្នា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្នុងពេល​រស់នៅ​ជាមួយគ្នានេះ ពួកគេ មានកូន​ស្រី​ម្នាក់​ជា​ដំណក់ឈាម​រួមគ្នា ឈ្មោះ សារី រ៉ូ​ហ្សា​ណា ហៅ​ទែន​ទែន កើត​ដោយ​វះកាត់ នៅ​វេលា​ម៉ោង​១១​និង​១១​នាទី​យប់ ថ្ងៃ​សៅរ៍​ទី​១២ ខែតុលា ឆ្នាំ​២០១៩ គិត​មកដល់ពេលនេះ​មាន​អាយុ​២​ឆ្នាំ​ហើយ​។ បច្ចុប្បន្ន ទែន​ទែន កំពុងតែ​រស់នៅ​យ៉ាង​មាន​ភាព​កក់ក្ដៅ​ជាមួយ​អ្នកនាង​Love Riya​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​លែងលះ​ជាមួយ​លោក​ហេន ឌ្រី, អ្នកនាង​Love Riya​ចាប់ផ្ដើម​សាង​ទំនាក់ទំនង​ជាមួយ​លោក ដែន សូ​នី បាន​រយៈពេល​ជាង​១​ឆ្នាំ ចំណង​ស្នេហ៍​នេះ ត្រូវបាន​បញ្ចប់ បើ​ទោះ កន្លងមក ពួកគេ ធ្លាប់​ថត​Pre-Wedding​ស្ទើរតែ​នឹង​ចូល​រោងការ​ជាមួយ​គ្នា​ក៏ដោយចុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ផ្ដាច់ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក ដែន សូ​នី អ្នកនាង Love Riya ក៏បាន​រក​ឃើញ​អ្នក​ស្អំ​បេះដូង​ថ្មី​ឈ្មោះ ហេង គីម​ហៀ​ង ហៅ​ជា ដោយ​ស្គាល់គ្នា​បាន​មួយរយៈ ពួកគេ​យល់ចិត្ត​ថ្លើម​គ្នា​ខ្លាំងណាស់ ក៏បាន​សម្រេច​ចិត្ត ​ដឹកដៃគ្នា​ចូល​រោងការ។ កន្លងមក អ្នកនាង Love Riya​បញ្ជាក់​ថា មង្គលការ​របស់​ពួកគេ នឹង​កើតឡើង​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ២០២១ ​មិន​អាច​ឆ្លង​ឆ្នាំ​បាន​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដូច​ការរំពឹងទុក ទីបំផុត លោក ហេង គីម​ហៀ​ង ក៏បាន​បង្ហាញ​ពី​ថ្ងៃ​ចូល​រោងការ​របស់​ខ្លួន​ជាមួយ​អ្នកនាង​Love Riya​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​ខាងមុខនេះ​។ លោក បាន​បង្ហោះ​សារ កាលពី​ថ្ងៃទី​១២ ខែធ្នូ ដោយ​បញ្ជាក់​ថា «3​ថ្ងៃ​ទៀត ជួបគ្នា​ណា ថ្ងៃទី​15 ពេល​ល្ងាច ok”​។ ក្នុងការ​បង្ហោះ​នោះ លោក​ក៏បាន​បញ្ជាក់​ដែរថា មង្គលការ​នេះ នឹង​រៀបចំ​ធ្វើឡើង នៅ​ភូមិ​ព្រែក​រាំង ឃុំ​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ អ្នកនាង​Love Riya បាន​ទម្លាយ​ពី​រឿង​បាតដៃ​របស់​ខ្លួន​ ត្រូវ​បាន​គ្រូទាយ មើល​ឲ្យ​ថា និស្ស័យ​មិនមែន​ប្ដី​១។ ចំពោះ​អនាគត​ប្ដី​របស់​នាង ដែល​នឹង​ចូល​រោងការ​ក្នុង​ពេល​ខាង​មុខ​នេះ ក៏​ត្រូវ​បាន​គ្រូ​​​ទាយ​​​ដែរ​ថា ស្រួល​មិន​ស្រួល​ក៏​អាច​នឹង​បែក​គ្នា​ផង​ដែរ តែ​ក្នុង​លក្ខណៈ​យូរអង្វែង​។ ទោះ​យ៉ាងណា អ្នកនាង​Love Riya​បញ្ជាក់​ថា ខ្លួន​មិន​ជឿ​លើ​រឿង​នេះ​ទាំងស្រុង​នោះទេ​។ នៅ​២ ៣​ថ្ងៃ​ទៀត​ចូល​រោងការ​នោះ យើង​សូម​ជូនពរ​ពួកគេ​ឲ្យ​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង ដោយ​កុំ​ឲ្យ​ជួប​រឿង​ដូច​គ្រូទាយ មើល​បាតដៃ​ឲ្យ​នោះ​៕​ សូមទស្សនាវីដេអូ ខាងក្រោម ៖

Related posts