សោកស្ដាយ! ងិន ម៉ារ៉ាឌី ពោលពាក្យយ៉ាងកម្សត់ ក្រោយបាត់បង់ឱកាសឡើងទៅវគ្គ Top 10 ក្នុងការប្រកួត Miss Universe 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជាប្រចាំ​ឆ្នាំ​២០២១ កញ្ញា ងិន ម៉ា​រ៉ា​ឌី នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​បង្ហោះ​សារ​មួយ​នៅលើ​បណ្ដាញ​សង្គម ដោយ​បង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ ខណៈ​មិនមាន​ឱកាស​បាន​ឡើងទៅ​ដល់ Top10 នៃ​វគ្គ​ផ្ដាច់​ព័​ត្រ​ក្នុង​កម្មវិធី Miss Universe 2021 ដែល​កំពុង​ធ្វើឡើង​នៅ​ប្រទេស​អ៊ីស្រាអែល ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ងិន ម៉ា​រ៉ា​ឌី ឬ ងិន រ៉ូ​ហ្សា បាន​រៀបរាប់​លើ​បណ្ដាញ​សង្គម​ថា ដើម្បី​អ្នកគាំទ្រ ដើម្បី​ប្រជា​ពល​កម្ពុជា ក៏ដូចជា​ដើម្បី​ប្រទេស​កម្ពុជា ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ ។ ប៉ុន្តែ​នាង​ក៏​អរគុណ​ចំពោះ​ការគាំទ្រ និង​ការស្រឡាញ់​នាពេល​កន្លងមក ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ងិន ម៉ា​រ៉ា​ឌី បាន​គួសបញ្ជាក់​ថា ​៖ «​នាង​ខ្ញុំ​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​របស់​នាង​ខ្ញុំ​ហើយ ដើម្បី​បងប្អូន​ទាំងអស់គ្នា ដើម្បី​កម្ពុជា ។ សូម​អរគុណ​ពុក​ម៉ែ​បងប្អូន ដែល​តែងតែ​នៅ​ពីក្រោយ គាំទ្រ ស្រលាញ់ និង​ផ្តល់​កំលាំងចិត្ត​ដល់​រូបនាង​ខ្ញុំ​កន្លងមក​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណានៅព្រឹកថ្ងៃដដែល កញ្ញា ងិន ម៉ា​រ៉ា​ឌី បានបង្ហោះសារមួយទៀត ដោយរៀបរាប់ថា «សូម​អរគុណ​ពុកម៉ែ​បងប្អូន ដែល​តែងតែ​គាំទ្រ​ និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​រូបនាង​ខ្ញុំ​តាំងពី​ដំបូង​រហូត​ដល់​ពេល​នេះ​ នាង​ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ និង​មាន​មោទនភាព​យ៉ាងខ្លាំង ដែលបាននាំយកកម្ពុជាមកកាន់ឆាកអន្តរជាតិដ៏អស្ចារ្យមួយនេះ។ Gown by: DARO TAILOR»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កញ្ញា ងិន ម៉ា​រ៉ា​ឌី ឬ ងិន រ៉ូ​ហ្សា គឺជា​ម្ចាស់​ម្កុដ​កម្មវិធី​ប្រឡង​បវរកញ្ញា​ចក្រវាល​កម្ពុ​ជាប្រចាំ​ឆ្នាំ​២០២១ និង​បាន​ឡើងទៅ​ប្រកួតប្រជែង​សមត្ថភាព​នៅលើ​ឆាក​អន្តរជាតិ​ជាច្រើន នៅ​ប្រទេស​អ៊ីស្រាអែល ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា កន្លងទៅនេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ងិន ម៉ា​រ៉ា​ឌី បានបង្ហាញ​ពី​សមត្ថភាព ក៏ដូចជា​បង្ហាញ​ឱ្យគេ​បាន​ស្គាល់​កម្ពុជា​កាន់តែច្បាស់​តាមរយៈ​ឆាក​អន្តរជាតិ​នៃ​កម្មវិធី Miss Universe 2021។ ជាពិសេស​បវរកញ្ញា​ចក្រវាល​ពោរពេញ​ដោយ​សម្រស់​ស្រស់​សោភា​របស់​កម្ពុជា​រូប​នេះ បាន​បង្ហាញ​ពី​វប្បធម៌ និង​អរិយធម៌​ខ្មែរ​ជាច្រើន​ទៅកាន់​បរទេស​៕ ប្រភព ៖ ​តារា​ញូ​ស៍​

Related posts