ថាមែនៗ! Tynin​និយាយ​ដាស់តឿន​សតិ​បុរស​គ្រប់​រូប មិន​ទាន់​ផុត​មាត់​ផង​ ស្រាប់តែ​ប្ដី​នាង​តប​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​ស្នេហា​របស់​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​Tynin ជាមួយ​នឹង​ស្វាមី កំពុងតែ​ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​សម្រាប់​អ្នកលេង​បណ្ដាញ​សង្គម ធ្វើ​ការ​ជជែក​វែកញែក​រក​ខុសត្រូវ ដោយសារតែ​ការ​កាន់ជើង និង​អាណិត​ភាគី​រៀង​ៗ​ខ្លួន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​Tynin​ឡាយ​យំយែក​បកស្រាយ​យ៉ាង​រំជួលចិត្ត​រឿង​ប្ដី​មាន​ស្រី ពេល​ខ្លួន​កំពុង​កូនខ្ចី ដោយ​មិន​ខ្វល់​យកចិត្តទុកដាក់ មើលថែ​នាង ថែមទាំង​ស្ដី​ឲ្យ​ទៀត​នោះ, អ្នកលេង​បណ្ដាញ​សង្គម ភាគច្រើន​ជានា​រីៗ បាន​សម្ដែង​ការ​អាណិត​រូប​នាង​ជា​ពន់ពេក និង​បាន​ផ្ដល់​យោបល់​ផ្សេងៗ​តាម​ទស្សនៈ​របស់​ពួកគេ ជាមួយ​នឹង​ការ​ថា ​ឲ្យ​ប្ដី​របស់​នាង​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ប្ដី​របស់​នាង​វិញ នៅ​ពេល​ឡាយ​បកស្រាយ​ចំពោះ​រឿងរ៉ាវ ដែល​បាន​កើតឡើង ដែរ​នោះ ក៏​មាន​បុរស​មួយ​ចំនួន​សម្ដែង​ការ​អាណិត​ផង​ដែរ។ ទោះ​យ៉ាងណា តាមរយៈ​ការ​មើល​ខំ​មិន ឃើញ​ថា ភាគច្រើន​មាន​ទំនោរ​កាន់ជើង​ទៅ​ខាង​ប្រពន្ធ​ច្រើនជាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​គ្រួសារ​នេះ​Tynin​មិនមែន​ឡាយ​តែម្ដង​នោះ​ទេ ជាហេតុ​ធ្វើ​ឲ្យ​អ្នកខ្លះ​បែរជា​ធុញ ខណៈ​មួយ​ចំនួន​ទៀត​យល់ថា ជា​យុទ្ធសាស្ត្រ​ទីផ្សារ សម្ដែង ដើម្បី​បាន​ល្បី លក់​ផលិតផល​ដាច់​ប៉ុណ្ណោះ​។ ការ​លើកឡើង​បែបនេះ Tynin​ បាន​បញ្ជាក់​ថា ផលិតផល​របស់​ខ្លួន​លក់​​​មិនទាន់​ផង មិន​ចាំ​បាច់​អី​យក​រឿង​គ្រួសារ​ដើម្បី​ចង់បាន​ល្បី​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ទម្លាយ​រឿង​គ្រួសារ​ជា​ច្រើនដង​រួចមក នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២១ Tynin បាន​បង្ហោះ​សារ​ដ៏​ចាប់អារម្មណ៍​មួយ​ដាស់តឿន​សតិ​បុរស​គ្រប់ៗ​រូប​ថា «​នៅ​ពេល​នាង​ជា​កម្មសិទ្ធិ​របស់​អ្នក តែ​អ្នក​បែរជា​សម្លឹង​មើល​អ្ន​ក​ដទៃ​.​ទោះ​នាង​ធ្វើ​មិនដឹង ក៏​អ្នក​គួរ​ដឹងថា នាង​នៅមាន​ជម្រើស …. ចាំ​ទុក​ថា មុន​នាង​ក្លាយជា​កម្មសិទ្ធិ​របស់​អ្នក អ្នក​ក៏​ធ្លាប់ជា​ជម្រើស​របស់​នាង …. ជ្រើស​ខុស​អាច​រើស​ម្តងទៀត សម័យនេះ​គេ​មិន​រស់​ជា​ក្របី​ទេ …​សារ​ដាស់តឿន​សតិ​បុរស​គ្រប់រូប​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ស្វាមី​របស់​នាង ក្រោយ​ឃើញ​ភរិយា និយាយ​បែបនេះ ទប់ចិត្ត​មិនជា​ប់ ក៏បាន​ចូលទៅ​ខំ​មិន​ក្រោម​ផុស​នោះ ភ្ជាប់​ជាមួយ​រូបថត​១​សន្លឹក (​កូន​បិទ​មាត់​​​ម្ដាយ​) ថា «​កុំ​និយាយ​ច្រើនពេក​ម្តាយ បិទមាត់​ទៅ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញ​ការលើកឡើង​របស់​ប្ដី Tynin​បែបនេះ​, អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន ឆ្លើយតប​ថា «​សុំទោស ​ខ្ញុំ​មិន​ចេះ​ដឹង​រឿង​គ្រួសារ​គេ​ទេ ​តែ​មើល​ទៅ​គាត់​ទាំងពីរ​នាក់​នៅ​ស្រឡាញ់​គ្នា​ណាស់​កុំ​ចង់​ចាញ់​ឈ្នះ​គ្នា​អី​ត្រូវ​គ្នា​វិញ​ទៅ​, ចង់​ត្រូវ​មួយ​ម៉ាក់​វិញ​មែន​ប៉ាៗ​, Cute family ស្រលាញ់គ្នា​អោយ​ច្រើនៗ​ណា​អូន កុំ​ទុក​អូន​Tynin.K ចោល​ទៀត​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូ​គាត់​សម​គ្នា​ណាស់​ស្រលាញ់គ្នា​កុំ​លែងដៃ​គ្នា​ជីវិត​ប្តី​ប្រពន្ធ​ដូច​ចាន​ក្នុង​រាវ​តែងតែ​ប៉ះទង្គិច​ស្រី​ខ្លាំង​ប្រុស​ថយ​ និង​ជីវិត​ល្អ​ខ្លាំង​ប្រសើរ​, បង​ជាម​នុស្ស​ប្រុស​គួរ​យល់ចិត្ត​គាត់​ផង​ ខ្ញុំ​ក៏​​​មានគ្រួសារ​ដែរ​បង​តែ​ខ្ញុំ​​​អត់​មាន​លុយ អត់​មាន​ឡាន​តែ​មាន​ក្ដី​សុខ​ នេះ​​ហើយ​ជា​អ្វីដែល​ប្រពន្ធ​គ្រប់គ្នា​ចង់បាន​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ក៏​ជា​ស្រី​ដែរ ​ហើយក៏ធ្លាប់​អន់ចិត្ត​ជាមួយ​ប្តី​ចឹ​ង​ដូចគ្នា​ ដោយសារ​ការ​ស្រលាញ់​ខ្លាំង​ចង់​អោយ​ប្តី​ថ្នាក់ថ្នម​យល់ចិត្ត តែ​ប្តី​ខ្ញុំ​ព្យាយាម​សម្រប​ទោះ​រវល់​យ៉ាងណា​ហត់​ប៉ុនណា​ ក៏​ព្យាយាម​ធ្វើ​បាន​ល្អ មនុស្ស​ស្រី​ចង់​បានតែ​ប៉ុណ្ណឹង​ទេ លុយ​ឡាន​មួយ​ផ្នែក ​តែ​ក្តី​សុខ​សំខាន់​ជាង​ខ្ញុំ​ដឹង​ព្រោះ​ស្ដាប់​គាត់​យាយ​ទៅ​ចរិត​ដូច​ខ្ញុំ​ចឹ​ង​,​បើ​បាន​ជួប​គ្នា​វិញ​ជូនពរ​ឲ្យ​យល់​ពី​ចិត្ត​គ្នា​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជូនពរ​បង​ទាំងពីរ​ត្រូវ​គ្នា វិញ​បង មនុស្ស​ស្រី​គឺ​មាត់​ផ្សេង​ចិត្ត​ផ្សេង មាត់រឹង តែ​ចិត្ត​ស្រឡាញ់ បង​តាម​គាត់​ទៅ​បង គាត់​សប្បាយចិត្ត​ហើយ​បង កុំ​តបត​គាត់​អី​បង គាត់​និយាយ​អី​តាមតែ​គាត់​ទៅ ពេល​បង​អត់​តបត មិន​យូរ​មិន​ឆាប់​គង់តែ​ល្អ​ប្រសើរ​ជូនពរ​ក្រុម​គ្រួសារ​បង​ស្រឡាញ់​គ្នា សុភមង្គល ស្រឡាញ់​បង​ទាំងពីរ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុំទោស​ខ្ញុំ​មិន​ចេះ​ដឹង​រឿង​គ្រួសារ​គេ​ទេ ​តែ​មើល​ទៅ​គាត់​ទាំងពីរ​នាក់​នៅ​ស្រឡាញ់​គ្នា​ណាស់​កុំ​ចង់​ចាញ់​ឈ្នះ​គ្នា​អី​ត្រូវ​គ្នា​វិញ​ទៅ​, បាន ប្រពន្ធ ល្ឣ ទាំង​ស្ឣាត ទាំង​ពូកែ រក​សី គួរ​មើ​ថែ​គ្នា​ទៅ Pro កុំ​ឲ្យ​គ្នា​យំ​ទៀត​, ឌឺ​បាន​ណាស់​ប្រូ​»៕ ចំពោះ​ប្រិយមិត្ត​មិន​ទាន់​បាន​ស្ដាប់​ការ​បកស្រាយ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


height=476&href=https%3A%2F%2Fweb.facebook.com%2F100044553154420%2Fvideos%2F285052280237436%2F&show_text=false&width=267&t=0″ width=”267″ height=”476″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowfullscreen=”true” allow=”autoplay; clipboard-write; encrypted-media; picture-in-picture; web-share” allowFullScreen=”true”>

Related posts