ភ្ញាក់ផ្អើល​ខ្លាំង! VJ តា ប៊ុ​យ បើក​រថយន្ត​ទំនើប​ បុក​រថយន្ត​គេ​ហើយ ព្យាយាម​បើក​គេច, ម្ចាស់​រថយន្ត​ព្រូស ហួសចិត្ត ពេក​ក៏​និយាយ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក និង​ហ្វេ​ស​ប៊ុ​ក មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​ទទួលដំណឹង​ថា VJ តា ប៊ុ​យ បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក Range Rover លឿន​ជ្រុល​បុក​រថយន្ត toyota prius ពីក្រោយ ហើយ​ព្យាយាម​បើក​រត់គេច​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​យោងតាម ម្ចាស់​រថយន្ត​ព្រូស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-7048 បាន​ឲ្យ​ដឹងថា រថយន្ត​របស់គាត់ បាន​ឈប់​ស្តុ​ប ស្រាប់​តែមាន​រថយន្ត ដែល​ពាក់​ស្លាក​លេខ 2BK-8809 មក​បុក​គូទ​រថយន្ត​របស់គាត់​ពីក្រោយ​ពេញទំហឹង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្ចាស់​រថយន្ត​រងគ្រោះ បាន​បន្ត​ទាំង​ហួសចិត្ត​ថា បន្ទាប់​បង្ក​គ្រោះថ្នាក់ លោក​ក៏​ចុះមក​និយាយ​ដើម្បី​សម្រួល​គ្នា ប៉ុន្តែ ម្ចាស់​រថយន្ត Range Rover ដែល​បើកបរ​ដោយ តា​ប៊ុ​យ ស្រាប់តែ​ទាញ​ទូរស័ព្ទ​មក​ថត រួច​បើករថយន្ត​គេច​ចេញពី​កន្លែងកើតហេតុ ជាហេតុ​ធ្វើ​ឲ្យ​គាត់​បើករថយន្ត​ដេញតាម រហូតមកដល់​ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី ទើប​អាច​ឃាត់​បានតែ​ម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន ឲ្យ​ដឹង​ដែរ​ថា នៅមុន​កើតហេតុ គេ​ឃើញ មនុស្ស​ប្រុស​ស្រី ៣ ទៅ ៤ នាក់​បើករថយន្ត Toyota Prius មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-7048 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមន្នីវង្ស​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ឈប់​រង់ចាំ​ភ្លើងស្តុប ខណៈនោះ ក៏មាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក Range Rover ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2BK-8809 បើកបរ​ដោយ VJ តា ប៊ុ​យ ធ្វើដំណើរ​មកពី​ក្រោយ ក៏​បុក​រថយន្ត Toyota Prius ពេញទំហឹង​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភប​ន្ត​ថា ភ្លាមនោះ​រថយន្ត​បង្ក​មិនបាន​ឈប់​ធ្វើការ​ដោះស្រាយ​នោះទេ បាន​ព្យាយាម​បើក​រត់​ចេញពី​កន្លែងកើតហេតុ រហូតដល់​ចំណុច​មុខ​អតីត​ទូរទស្សន៍​លេខ​៣ ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ ទើប​ជនរងគ្រោះ បើករថយន្ត​ដេញ​ឃាត់​ជាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​វីដេអូ ដែល​គេ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក និងទីក​តុ​ក​ឃើញថា ក្រោយ​កើតហេតុ VJ តា ប៊ុ​យ​ដើរ​មិន​ត្រង់​ផ្លូវ​ផង​សង្ស័យ​ស្រវឹង​ខ្លាំង ត្រូវបាន​បុរស​៣ នាក់​ទៀត គ្រា​ទៅ​ដាក់​ក្នុង​រថយន្ត​មួយគ្រឿង​ទៀត​។ ទោះជា​យ៉ាងណា នៅ​ទីបំផុត ភាគី​ទាំងសងខាង​ក៏បាន​សម្រួល​គ្នា ដើម្បី​បញ្ចប់រឿង​នៅ​ទីតាំង​កើត​ហ​តុ​ផងដែរ​៕ ​

Related posts