មាន​ន័យ​ជ្រៅ! ពាក្យ​សម្ដី​ប៉ុន្មាន​ឃ្លា របស់​ខាន់ ជេ​ម​ស៍ ធ្វើឲ្យ​មហាជន​ចាប់​អារម្មណ៍​ ដោយ​លោក​ប្រើ​ពាក្យ​បែបនេះ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យសម្ដី​មួយ​ឃ្លា​របស់​តារាចម្រៀង លោក ខាន់ ជេ​ម​ស៍ ដែល​បាន​សរសេរ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ បាន​កំពុងតែ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន ខណៈ​ពាក្យសម្ដី​មួយ​ឃ្លា​ដែល​ភ្ជាប់​លើ​រូបថត​ជុំ​គ្រួសារ​នោះ ពិត​ជាមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ពួកគាត់​ជា​ថាមពល​របស់ខ្ញុំ​» គឺជា​ពាក្យសម្ដី​ដែល ខាន់ ជេ​ម​ស៍ បាន​និយាយ ។ តារាចម្រៀង​កូន​៤​រូបនេះ ក៏បាន​បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែងរ​បស់​លោក​តាំងពី​កន្លងមក និង​ពេល​បច្ចុប្បន្ននេះ គឺ​គ្រប់យ៉ាង​ដើម្បី​ប្រពន្ធ និង​កូន ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង​ដែល​កំពុងមាន​ប្រជាប្រិយភាព​ទាំង​អាជីព​សិល្បៈ និង​មុខ​ជំនួញ​រូបនេះ បានឱ្យដឹង​ទៀតថា រឿងរ៉ាវ​បាក់​ទឹកចិត្ត និង​ភាព​នឿយហត់​អស់កម្លាំង​អ្វី​ផ្សេងៗ​របស់លោក​ត្រូវបាន​រសាយ និង​មាន​ថាមពល​ឡើងវិញ នៅពេលដែល​បានឃើញ​មុខ​ប្រពន្ធ និង​កូនៗ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ខាន់ ជេ​ម​ស៍ បាន​និយាយថា​៖ «​ការដែល​ជំរុញ​ឱ្យ​ខ្ញុំ​ប្រឹងប្រែង​មកដល់​សព​ថ្ងៃនេះ គឺ​ខ្ញុំ​ប្រឹងប្រែង​ដើម្បី​ពួកគាត់​(​ប្រពន្ធ និង​កូន​) ហើយ​នៅពេលដែល​ខ្ញុំ​បាក់​ទឹកចិត្ត ខ្ញុំ​អស់កម្លាំង ពេលដែល​ខ្ញុំ​ឃើញ​មុខ​ពួកគាត់ មាន​ពួកគាត់ ធ្វើឱ្យ​ខ្ញុំ​មាន​ថាមពល ពួកគាត់​គឺជា​អ្វីៗ​គ្រប់យ៉ាង​របស់ខ្ញុំ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា បើទោះជា​វ័យ​កាន់តែ​ជ្រេ និង​មានកូន​កំលោះ​ក្រមុំ​ក៏ពិតមែន ប៉ុន្តែ​តារាចម្រៀង​លោក ខាន់ ជេ​ម​ស៍ នៅតែ​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​ពី​សំណាក់​មហាជន មិន​ថា​លើ​អាជីព​សិល្បៈ និង​មុខ​ជំនួញ​តូចធំ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខាន់ ជេ​ម​ស៍ ហាក់​កាន់តែ​មានមុខមាត់​នៅក្នុង​សង្គម ពោលគឺ​តែងតែ​បង្ហាញ​វត្តមាន​លើ​វេទិកា​ធំៗ ឬ​ដូចជា​ជំនួញ​ធំៗ​ក្នុងស្រុក និ​ក្រៅ​ស្រុក បន្ទាប់ពី​រូបគេ​ទទួលបាន​នូវ​ជីវិត​មួយ​ដែល​ជោគជ័យ ទាំង​គ្រួសារ និង​អាជីព​មុខ​ជំនួញ ។ ហើយ​កត្តា​ទាំងអស់នេះ ខាន់ ជេ​ម​ស៍ ក៏បាន​ទម្លាយ​ឱ្យដឹងថា គឺ​សុទ្ធសឹងតែ​បានមកពី​ការខិតខំ​ប្រឹងប្រែង ជាពិសេស​គឺ​ថាមពល​ដែល​បានមកពី​ប្រពន្ធ និង​កូន៕​ ប្រភព ៖ តារាញូស៍

Related posts