ចិត្តបុណ្យ​ណាស់​!​ ម្ចាស់​ហាង​ម៉ូតូ មហាលាភ ចុះ​ចែក​អំណោយ ​និង​អាវ​រងា​ដល់​តាៗ​ស៊ីក្លូ​ទាំង​យប់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ ​បើ​តាម​លោក អាំង សុខ​វាសនា និង​លោក ស្រី សុង សៀក​មួយ​ ម្ចាស់​ហាង​ម៉ូតូ មហាលាភ ដែល​ជា​សប្បុរសជន​មាន​ទឹកចិត្ត​សប្បុរសធម៌​ចុះ​ចែក​អំណោយ​ជា​អាវ​រងា​ដល់​លោកតា​ស៊ីក្លូ ដែល​ពួក​គាត់​សម្រាន្ត​តាមផ្លូវ ឬ​របង​ផ្ទះ​មុខ​ហាង​នានា​ក្នុង​រាជធានី​ភ្នំពេញ ​បានបញ្ជាក់​ថា​ ដោយ​មើលឃើញ​ពី​ភាព​លំបាក​នៅពេល​អាកាសធាតុ​ធ្លាក់​ត្រជាក់​ក្នុង​រដូវ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី និង​ស្វាមី​ រួមនឹង​ក្រុមការងារ​បាន​គិតដល់​តា​តា​ស៊ីក្លូ​មុនគេ​ភ្លាម ​ព្រោះ​អាកាសធាតុ​ត្រ ជាក់​ហើយ​លោក​តាៗ​ដែល​ប្រកបមុខរបរ​ស៊ីក្លូ​មា ន​វ័យ​ចាស់ជរា ដើរ​ដេក​តាម​ផ្លូវ តាម​របង​ផ្ទះ​គេ​ពិត ជា​មាន​ការ​លំបាក​ខ្លាំងណាស់​។​ ណាមួយ​ពួកគាត់​គឺ​ចាស់ៗ​ទៅ​ហើយ​ពិបាក​ទ្រាំ​នឹង​អាកាសធាតុ​ត្រជាក់​បែបនេះ​ណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​ហាង​ម៉ូតូ​មហាលាភ​រូបនេះ​ និយាយថា ​ឪពុក​គេ​ឪពុក​យើង​មាន​វ័យ​ចាស់ៗ​គឺ​ពិបាក​ណាស់​ក្នុង​ការរស់នៅ​ជាមួយ​នឹង​អាកាស​អាកាសធាតុ​ត្រជាក់ ចុះ​ទម្រាំ​ពួកគាត់ ​ដែល​ជា​មនុស្ស​ចាស់​ហើយ​ដើរ​ដេក​តាមផ្លូវ​តាម​ផ្សារ តាម​របង​ផ្ទះ​គេ​ទៀត​តើ​ពួក គាត់​ពិបាក​យ៉ាងណា​ទៅ​?​។​ ការយក​អំណោយ​មក​ជូន​លោកតាៗ​ស៊ីក្លូ​នាពេល នេះ គឺ​លោកស្រី​មិន​ចង់​ល្បី​អី​នោះ​ទេ​ តែ​នេះ​គឺជា​អំពើ​ល្អ ជា​អំពើ​បុណ្យ​មួយ​ដែល​លោកស្រី​អាចជួយ​ដល់​ពួកគាត់​បាន និង​បាន​ជួយ​សម្រួល​ពី​ការលំបាក​របស់​ពួកគាត់​បាន​មួយកម្រិត​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងនោះ​អំណោយ​ដែល​ម្ចាស់​ហាង​ម៉ូតូ មហាលាភ បាន​នាំយក​នូវពេលនេះ​មានដូចជា​អាវ​រងា​សម្រាប់​ពាក់​នៅពេល​យប់​ដើម្បី​កាត់បន្ថយ​ភាព​ត្រជាក់ សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ អាហារ និង​ថវិការ​មួយ ចំនួន​ផងដែរ​។ លោកស្រី​បាន​បញ្ជាក់ថា​ពិតណាស់​ការជួយ​របស់​លោកស្រី​គឺ​មិនមាន​សមត្ថភាព​ជួយ​បាន​គ្រប់គ្នា​នោះទេ តែ​លោកស្រី​នឹង​ខិតខំ​បន្ត​ការជួយ​នេះ​បន្តទៀត​ព្រោះ​ការធ្វើ​បុណ្យ​មិន​អាស្រ័យ​លើ​ធំ ឬ​តូច​នោះទេ សំខាន់​លើកទឹកចិត្ត​របស់​យើង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តា​ស៊ីក្លូ​ម្នាក់​បាន​លើកឡើងថា លោក​ពិតជា​អរគុណ​ខ្លាំងណាស់​ដល់​ម្ចាស់​អំណោយ លោក​ពិតជា​ត្រូវការ​ខ្លាំងណាស់​ចំពោះ​សម្ភារៈ​មួយចំនួន​ជាពិសេស​អាវ​រងា​ក្នុង​រដូវ​ត្រជាក់​នេះ ពួកគាត់​ពិតជា​ត្រជាក់​ខ្លាំងណាស់​នៅពេល​យប់​ពេលដែល​ដេក​នៅតាម​របង​ផ្ទះ​របស់​អ្នកដទៃ នឹង​មិនមាន​អាហារ​និង​សម្ភារៈ​គ្រប់គ្រាន់​នោះទេ ព្រោះ​រដូវ​នេះ​ជា​រដូវ​ត្រជាក់ ហើយ​សម័យនេះ​មុខរបរ​ធាក់​ស៊ីក្លូ​ក៏​រកប្រាក់​ចំណូល​មិនបាន​ច្រើន​ដែរ​។ លោក​អរគុណ​ដល់​សប្បុរសជន​នានា​ដែល​តែងតែ​ជួយ​ដល់​ពួកគាត់ ហើយ ពួកគាត់​មិនមាន​អ្វី​ច្រើន​ក្រៅពី​ពាក្យ​អរគុណ​នោះទេ​៕​

Related posts