ប៉ះគ្នាហើយ! អ្នកខ្លះ​ថា ពូ ហ៊​ន ឆ្កួត​​ ដល់ពេល សាន្ត ប៊ុនធឿន ទម្លាយ​ទើប​ដឹង​ថា ក្នុង​១​ខែ ពូ​ហ៊​ន រក​បាន​មិន​ក្រោម​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​រយៈ​ចុងក្រោយ​នេះ លោក ផាត់ ហ៊​ន ​ហៅ​ពូហ៊ន ​ស្លៀកពាក់​រហែក​ៗ​របៀប​ដូចជា​កំពូល​អ្នកសុំទាន ជាមួយ​ការ នឹង​កាយវិការ​ដូចជា​មនុស្ស​វិកលចរិត ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន ជាពិសេស​អ្នកសារព័ត៌មាន​ដូចគ្នា ធ្វើការ​រិះគន់​ជា​ហូរហែ ដោយ​អ្នកខ្លះៗ​ដៀល​ចំៗ ខ្លះ​ទៀត បង្ហោះ​សារ​ដៀមដាម​ផ្លែផ្កា ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​រិះគន់​ជាច្រើន​នោះ ពូ ហ៊​ន ក៏បាន​ធ្វើការ​ឡាយ​បកស្រាយ​រួចហើយ ហើយ​នៅ​យប់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ លោក​ថែមទាំង​បង្ហោះ​រូបថត​យ៉ាង​កម្សត់ អម​ដោយ​សារ​លើក​ជា​សំណួរ​ថា «​ខ្ញុំ​មាន​ប្រពន្ធ មានកូន ត្រូវ​ការឱ្យ​ខ្ញុំ​រកលុយ​ចិញ្ចឹម គ្រាន់តែ​ខ្ញុំ​រកលុយ​ដើម្បី​ចិញ្ចឹម​ប្រពន្ធ​កូន​ក្រៅ​ម៉ោង​ព័ត៌មាន​ខ្ញុំ​ខុស​ដែរ​មែន ឬ​ប្រសិនជា​ខុស​ខ្ញុំ​សូម​អភ័យទោស​ដល់​បងប្អូន​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក លោក​ផែង វណ្ណៈ ដែល​កន្លងមក​ធ្លាប់​បង្ហោះ​សារ​លើក​ជា​សំណួរ​ទៅកាន់​ពូ ហ៊​ន ពាក់ព័ន្ធ​ទង្វើ​មិន​សមរម្យ​នោះ នៅ​ថ្ងៃ​ល្ងាច​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ បាន​បង្ហោះ​សារ​ទាំង​អស់សំណើច​ទៀត​ថា «​តាមពិត​អា​ហន ធ្វើ​ឆ្កួត​ធ្វើជា​ត្រឹមត្រូវ​ហើយ ព្រោះ​មនុស្ស​ភាគច្រើន​ចូលចិត្ត​តាមដាន​រឿង​ឆ្កួតៗ​អញ្ចឹង តែបើ​និយាយ​អំពី​ច្បាប់ អំពី​ប្រយោជន៍​សង្គម សុខចិត្ត​អូស​រំលង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​មនុស្ស​មួយ​ចំនួន​យល់ថា ពូ​ហ៊​ន ឆ្កួតៗ​នោះ ងាក​មក​លោក សាន្ត ប៊ុនធឿន ដែលជា​អ្នកសារព័ត៌មាន​ដ៏​ល្បី​មួ​រូប​នោះ បាន​ទម្លាយ​ថា ពូ​ហ៊​ន អ្នកកាសែត KH Plus News មនុស្ស​ដែល​ទើស​មួយ​ចំនួន​ថា គាត់​ឆ្កួត ប៉ុន្តែ​លោក​ថា ពូ​ហ៊​ន រក​បាន​យ៉ាងតិច​១​ខែ​៣​ពាន់​ដុល្លារ​ពី​ក្លា​ហ្សេ ក្នុង​១​ខែ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា ពូ​ហ៊​ន អត់​ឆ្កួត​ទេ ព្រោះ​សម័យនេះ គេ​ត្រូវ​រកលុយ​អញ្ចឹង ហើយ​លោក​ក៏​សរសើរ​ពូ​ហ៊​ន ថា​មនុស្ស​Business ឆ្លាត​។ ភាព​ឆ្លាត​នេះ ដោយ​លោក​បញ្ជាក់​ថា ពីមុន ដើរ​សុំ​គេ​ធ្វើ​កាសែត គ្មាន​អ្នកយក​ផង ឥឡូវ​វិវឌ្ឍ​ខ្លួនឯង​ក្លាយ​ជា​ចាងហ្វាង ហើយ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ រហូត​ដល់​មានកូន​ចៅ​ប្រើ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បន្ថែមថា មនុស្ស ដែល​គេ​ចេះដឹង​ គេ​ដឹង​ថា ការ​ធ្វើ​បែបនេះ ​កម្សាន្ត​ទេ​។ លោក​ថា ធ្វើជា​មនុស្ស យើង​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ ធ្វើជា​មនុស្ស​កុំ​សូវ​ទើស​គ្រប់​រឿង​ពេក អ្នកខ្លះ​ទើស​គេ និយាយៗ​មក​ជាន់​ដាន​តែ​ខ្លួនឯង​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ទាំងអស់គ្នា ៖

Related posts