កុំ​ចេះតែ​ហ៊ាន​! មនុស្ស ZERO សរសើរ សួ វិចិត្រ បង្អាប់ ឆាយ វីរៈ​យុទ្ធ ធ្វើ​ឲ្យ​គ្រប់គ្នា​ទ្រាំ​អត់​បាន ​ដាក់​ផាំង​ៗ​ទៅវិញ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលេង​បណ្ដាញ​សង្គម ភាគច្រើន​ច្បាស់​ជា​ស្គាល់​រួច​មក​ហើយ​នូវ​លោក សួ វិចិត្រ ដែលជា​អ្នកចម្រៀង​Cover​ដ៏​ល្បីល្បាញ​មួយ​រូប​នោះ ហើយ​ពេល​ថ្មីៗ​នេះ លោក​បាន​សាង​ភាព​ភ្ញាក់ផ្អើល​សម្រាប់​អ្នកគាំទ្រ​ខ្លាំង​ណាស់ តាមរយៈ​ការចូលរួម​ប្រឡង​កម្មវិធី Beat The Best​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការចូលរួម​ប្រឡង​កម្មវិធី​Beat The Best វគ្គ Beat The Judges សប្ដាហ​ទី​២ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ លោក បាន​លើកយក​បទ «​កុំ​ឲ្យ​គេ​ឈឺចាប់​ដោយសារ​បង​» ដែលជា​សំនៀង​ដើម​របស់លោក​ឆាយ វីរៈ​យុទ្ធ មក​បកស្រាយ បាន​ធ្វើ​គណៈកម្មការ​ទាំង​៤​ពុះកញ្ជ្រោល​ជាមួយ​សមត្ថភាព​របស់​លោក​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​សរសើរ​រូបលោក ជាមួយ​នឹង​ភាព​ភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​សំឡេង​ស្រែកច្រៀង​យ៉ាង​ពីរោះ​នោះ​, គណៈកម្មការ​ទាំង​៤ មិន​គិត​យូរ ក៏បាន​សម្រេច​ឲ្យ​លោក​ឡើង​ទៅ​វគ្គ​បន្ត ជាមួយនឹង​អារម្មណ៍​រំភើប​ឥតឧបមា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អ្នកទស្សនា​វិញ ក៏​មិន​ខុសពី​គណៈកម្មការ​ប៉ុន្មាន​នោះ​ដែរ រហូតដល់​អ្នកខ្លះ​ហ៊ាន​ទាយ​ទុក​មុន​ថា សួ វិចិត្រ នឹង​ក្លាយ​ជា​ម្ចាស់​ពាន​ទៀត​ផង​។ បន្ថែម​លើ​នេះ មាន​អ្នកគាំទ្រ​ម្នាក់ ដែល​ជា​បុគ្គល​ល្បី​គួរសម​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក រឿង​វែកញែក​បញ្ហា​ផ្សេងៗ​ផង​នោះ ថែមទាំង​ធ្វើការ​ប្រៀបធៀប​សំឡេង វិចត្រ ​ជាមួយ​សំឡេង​ម្ចាស់​ដើម​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនី​ទីក​តុ​ក​ឈ្មោះ «​មនុស្ស ZERO» បាន​កាត់​វីដេអូ​របស់ សួ វិច​ត្រ ពេល​ប្រឡង​នោះ យកមក​បង្ហោះ​ក្នុង​អា​ខោ​ន​របស់​ខ្លួន ហើយ​សរសេរ​អក្សរ​ពីលើ​វីដេអូ​នោះ​ថា «​សួ វិចិត្រ ស្រែក​ដាច់​.ក​ចោល គណៈកម្មការ​ឡើង​ព្រឺ​សម្បុរ​, ឆាយ វីរៈ​យុទ្ធ អែប​កៀន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការ​ប្រៀបធៀប​នេះ ទាំង​អ្នក​សរសើរ​ពី​សមត្ថភាព​របស់​សួ វិចិត្រ ​ក៏​ទប់ចិត្ត​មិន​ជាប់ ​​បាន​បញ្ចេញ​មតិ​ធ្វើការ​ប្រតិកម្ម​​​ព្រោងព្រាត​ ដោយ​ពួកគេ​លើក​ឡើង​ថា វិចិត្រ ច្រៀង​ពីរោះ​ហើយ តែ មិនគួរ​យក​មក​ប្រៀបធៀប​ជាមួយ​សំឡេង​ម្ចាស់​ដើម​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​ក្នុងចំណោម​មតិ​ប្រមាណ​៤​ពាន់​នោះ ពួកគេ លើកឡើង​ស្រដៀងៗ​គ្នា​បែបនេះ​ថា «​កុំ​បង្អាប់​ម្ចាស់​ដើម បើ​ចង់​សរសើរ ក៏​សរសើរ​ទៅ តែ​ឆាយ វីរៈ​យុទ្ធ មនោសញ្ចេតនា​ជាង​, បង​ឆាយ វីរៈ​យុទ្ធ មាន​ភាព​ផ្អែម​ជាង ថ្នម​ជាង ប៉ុន្តែ​អាច​ថា​ពីរោះ​ម្យ៉ាង​ម្នាក់​, ពីរោះ តែ​កុំ​ប្រៀបធៀប​នឹង​ម្ចាស់​ដើម​, គាត់​ពីរោះ​មែន តែ​ឲ្យ​តម្លៃ​ម្ចាស់​ដើម​ផង​, សំឡេង​គាត់​ល្អ តែ​ម្ចាស់​ដើម​រឹតតែ​ល្អ ប្រូ​យើង​ត្រូវ​លើក​ទាំងអស់គ្នា​ទើបត្រូវ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆាយ វីរៈ​យុទ្ធ ច្រៀង​ពីរោះ​ជាង​ឆ្ងាយ​ណាស់ ទាំង​ស្រែក ទឹកដម ប្រៀប​មិនបាន​គាត់​ទេ​, ដឹង​ស្ដាប់​ម៉េច​ឲ្យ​អាយ​ដល់ យុទ្ធ​ខ្ញុំ អៀ​ប​កៀន​ទេ ស្ដាប់ទៅ​គ្មាន​មនោសញ្ចេតនា ជ្រាលជ្រៅ​ឲ្យ​ដល់​កម្រិត​មួយ ដែល​អាច​ស្ដាប់​ហើយ​ឈឺចាប់​បានទេ កុំ​ប្រៀបធៀប​ល្អ​ជាង​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កុំ​ធៀប​នឹង​វីរៈ​យុទ្ធ សំឡេង​គេ​មាន​ទឹកដម​ជាង ចិត្រ សំឡេង​ស្រែ​កបាន តែ​សំឡេង​ស្ងួត​បន្តិច បើ​ចិត្ត​លើក​ពាន​ឆ្លងកាត់​ការ​បង្រៀន​បន្ថែម​ដឹង​តែ​អែម​ហ្មង គាំទ្រ​ចិត្រ​, ឆាយ វីរៈ​យុទ្ធ​អែប​កៀន ចាំ​និយាយ​ចឹ​ង​ធ្វើ​អី​, មិនដែល​ចោល​សោះ​វប្បធម៌​ប្រៀបធៀប​ហ្នឹង​, ច្រៀង​ពីរោះ តែ​សរសេរថា ឆាយ វី​រយៈ​យុទ្ធ អែប​កៀន រាង​លើស​បន្តិច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្លើយតប​ទៅនឹង​មតិ​រិះគន់​នេះ «​មនុស្ស ZERO» ដែល​គេ​ស្គាល់​ច្រើន​តាមរយៈ​ការវែកញែក​រឿង​សង្គម​នោះ បាន​លើកឡើងថា «​បាទ​សុំទោស តែ​សរសេរ​ចឹ​ង ព្រោះតែ​ចង់បាន​ចំណាប់អារម្មណ៍​ទេ ខ្ញុំ​ដឹង​ឆាយ វីរៈ​យុទ្ធ The best»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​សូម​មើល​ខំ​មិន តាម​ស្ក្រី​នស​ត និង​ទស្សនា​វីដេអូ ខាងក្រោម​នេះ ទាំងអស់គ្នា ៖

Related posts