ម្ដង​ម្នាក់! ក្រោយ​ម្ចាស់​រថយន្ត​ Prius​ ហួសចិត្ត ​ពេល​នេះ​ ដល់​វេន តាប៊ុយ ​ហួស​ចិត្ត​ម្ដង​ រឿង​ទារ​សំណង​រហូត​ដល់…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា VJ តា ប៊ុ​យ បាន​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Range Rover លឿន​ជ្រុល​បុក​រថយន្ត Toyota Prius ពីក្រោយ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាង​ដំណាំ កាលពី​វេលា​ម៉ោង​២ យប់​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​ករណីនេះ បើ​យោងតាម ម្ចាស់​រថយន្ត​ព្រូស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-7048 បាន​ឲ្យ​ដឹងថា រថយន្ត​របស់គាត់ បាន​ឈប់​ស្តុ​ប ស្រាប់​តែមាន​រថយន្ត ដែល​ពាក់​ស្លាក​លេខ 2BK-8809 មក​បុក​គូទ​រថយន្ត​របស់គាត់​ពីក្រោយ​ពេញទំហឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្ចាស់​រថយន្ត​រងគ្រោះ បាន​បន្ត​ទាំង​ហួសចិត្ត​ថា បន្ទាប់​បង្ក​គ្រោះថ្នាក់ លោក​ក៏​ចុះមក​និយាយ​ដើម្បី​សម្រួល​គ្នា ប៉ុន្តែ ម្ចាស់​រថយន្ត Range Rover ដែល​បើកបរ​ដោយ តា​ប៊ុ​យ ស្រាប់តែ​ទាញ​ទូរស័ព្ទ​មក​ថត រួច​បើករថយន្ត​គេច​ចេញពី​កន្លែងកើតហេតុ ជាហេតុ​ធ្វើ​ឲ្យ​គាត់​បើករថយន្ត​ដេញតាម រហូតមកដល់​ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី ទើប​អាច​ឃាត់​បានតែ​ម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាមរយៈ​វីដេអូ ដែល​គេ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទីក​តុ​ក​ឃើញ​ថា ក្រោយ​កើតហេតុ VJ តា ប៊ុ​យ​ដើរ​មិន​ត្រង់​ផ្លូវ​ផង​សង្ស័យ​ស្រវឹង​ខ្លាំង ត្រូវបាន​បុរស​៣ នាក់​ទៀត គ្រា​ទៅ​ដាក់​ក្នុង​រថយន្ត​មួយគ្រឿង​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​រឿងនេះ​កើតឡើង តា​ប៊ុ​យ បាន​ចេញ​មុខ​ឡាយ​បកស្រាយ​ហើយ​នៅ​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ ដោយ​លោក​ទទួលស្គាល់​កំហុស​រឿង​បុក​គេ​ពីក្រោយ ហើយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​នោះ​។ តែ​រឿង​ដែល​លោក​ហួសចិត្ត​នោះ ត្រង់​ថា ម្ចាស់​រថយន្ត​ព្រុស ធ្វើ​បុ​ង​ថ្លៃ​ជួសជុល​រថយន្ត​រហូត​ដល់​ទៅ​២២៥០​ដុល្លារ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា ឡាន​របស់លោក សួរ​ខាង​កា​រ៉ា​ស់ គេ​ថា អស់​ប្រហែល​២​ពាន់​ជាង​។ ឡាន​លោក Range Rover ផង សួរ​ខាង​កា​រ៉ា​ស់​អស់​តែ​ប៉ុណ្ណឹង ហើយ​ឯង​អា​ព្រូស ២២៥០​ដុល្លារ ហើយ​សរសេរ​បុង​ដៃ​យកមក​ឲ្យ​លោក​មើល​ផ្ញើ​តាម​តេ​ឡេ​ក្រាម​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts