តាមពិត​ចឹ​ង​សោះ​! តិច​ច្រឡំ​ថា ម៉ូ​លីកា យំ​ហើម​ភ្នែក រឿង​គេ​មិន​ប្រាប់​ការ​ទៅ ដល់​ស៊ើប​មើល​ទើប​ដឹងថា​មកពី​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​មង្គលការ​អ្នកនាង​Love Riya​នោះ​, អតីត​តារាចម្រៀង​ម៉ូ​លីកា បែរជា​បង្ហោះ​សារ​យំ​ហើម​ភ្នែក​រឿង ខំ​ទុក​គេ​ដូច​ប្រុស គេ​មិន​ប្រាប់​ការ ធ្វើ​ឲ្យ​មហាជន មានការ​ចាប់អារម្មណ៍​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​យកដៃ​ខ្ទប់​ច្រមុះ នៅ​រាត្រី​ឆ្លង​ចូល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​នេះ ម៉ូ​លីកា បានបង្ហាញ​អារម្មណ៍​សោកស្ដាយ​ថា «​ខ្ញុំ​ស្ដាយ​មិត្តភាព ដែល​ទុក​មនុស្ស​ម្នាក់​ជា​បងប្រុស ចង់អោយ​គាត់​ល្អ ចង់អោយ​គាត់​មាន ចង់អោយ​គាត់​មាន​ឡាន​ជិះ មាន​មនុស្ស​ស្រី​ម្នាក់ ដែល​ប្រាកដ ប៉ុន្តែ​ពេល​បានល្អ​ហើយ ពេល​មាន​ហើយ ពេល​ដូច​បំណង​ហើយ បែរជា​បងប្រុស​ម្នាក់​នឹង​ភ្លេច​ប្អូន​ហើយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្អូន​ម្នាក់នេះ​មិន ដែល​ចង់បាន​ផល​តបស្នង​ច្រើន​ទេ គ្រាន់តែ​ចង់អោយ​បង​គិត​ឡើងវិញ​ថា មុនពេល​បាន​ដូច​បំណង តើ​អ្នកណា​ជា​អ្នក​ជួយ​ជ្រោមជ្រែង​អោយទៅ​ស្គាល់​គេ ហើយ​គេ បើ​មិនបាន​ខ្ញុំ​ក៏​គេ​មិនបាន​ស្គាល់​បង​ដែរ មិន​នឹកស្មានថា​បង​ទៅជា​ចឹ​ង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះ​យើង​មិនមែន​បងប្អូន​បង្កើត​ក៏​ខ្ញុំ​ខំ​live ប្រកាសប្រាប់​គេ​ថា​បង​ជា​បងប្រុស​របស់​ខ្ងុំ បង​ជាម​នុស្ស​ល្អ បង​មិនចេះ​ផឹក​បង​មិន ដែលមាន​សង្សារ បង​ខ្ញុំ​ល្អ​ណាស់ ទៅណា​ក៏​បបួល​ទៅ អោយមក​គេង​នៅផ្ទះ​ជាមួយ បងប្រុស​ឃ្លាន​អី ខ​លម​កក​ម្មង់ បង​ឃ្លាន​គោឡើងភ្នំ ខ្ញុំ​ក៏​ធ្វើអោយ​ញុំ​ា នេះ​អី​ដែល​បង​តបស្នង​មក​ប្អូន​វិញ បង​ប្លែក​ណាស់ អ្វីដែល​ហួសចិត្ត​បំផុត​គឺ​ថ្ងៃ​ជ័​យ័​បងប្រុស បងប្រុស មិន​មក​ហៅ​សំបុត្រ​ប្អូន​ទេ​គឺ​ខ្លា​ចអន់ ខ្ញុំ​អន់ចិត្ត​ណាស់ ធ្លាប់តែ​យំ​ដោយសារ​ប្ដី តែ​នេះ​យំ​ដោយសារ​អ្នក​ដ៏​ទៃ​វា​ឈឺចាប់​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បង្ហោះ​សារ​ខាង​លើ​នេះ​រួចមក មាន​អ្នកខ្លះ​យល់​ច្រឡំ​ថា នាង​យំ​ដោយសារ​គេ​មិន​ប្រាប់​ការ ទើប​ម៉ូ​លីកា បង្ហោះ​សារ​មួយទៀត ដោយ​បញ្ជាក់​ច្បាស់ៗ​ថា «​ខ្ញុំ​យំ មិនមែន​គេ​មិន​ហៅ​ការ​ទេ យល់ តែ​ខ្ញុំ​យំ​ស្ដាយ​ទឹកចិត្ត ខំ​ជួយ​គេ​ខំ​ស្រលាញ់​គេ​ដូច​បងប្រុស​បង្កើត ខំ​ជួយ​គ្រប់​វិធី​ដើម្បី​អោយ​គេ​បាន​ជួប​ម្នាក់​នោះ​ បាន​នៅ​ក្បែរ​ម្នាក់​នោះ តែ​ចុងក្រោយ​គេ​មិន​អោយ​តម្លៃ​យើង​ចឹ​ង​សោះ​ Chhanon – ប្ដី​ចែ​កា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ម៉ូ​លីកា មិនបាន​សរសេរ​ឲ្យ​ចំ​ឈ្មោះថា​សំដៅ​លើ​អ្នកណា​ក៏ពិតមែន តែ​វា​កើតឡើង​ចំ​ថ្ងៃ​មង្គលការ​របស់​អ្នកនាង​Love Riya ហើយ​កន្លងមក ម៉ូ​លីកា ត្រូវបាន​គេ​ដឹង​ថា នាង​ចាត់​ទុក លោក ហេង គីម​ហៀ​ង ហៅ​ជា ដូច​បងប្រុស​អញ្ចឹង ថែមទាំង​ណែនាំ​ឲ្យ​ស្គាល់​គ្នា​ជាមួយ​អ្នកនាង​Love Riya​រហូត​ស្រឡាញ់​គ្នា​ឈាន​ដល់​ថ្ងៃ​មង្គលការ​ទៀត​ផង៕

Related posts