មាន​ភ្លើង​ទើប​មាន​ផ្សែង! ក្រោយ​ម៉ូលីកា ​យំ​ហើម​ភ្នែក, Love Riyaចេញ​មុខ​បកស្រាយ​រឿង​មិន​ប្រាប់​ការ​ហើយ ដោយសារតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​រាត្រី​ឆ្លង​ចូល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២១ ម៉ូ​លីកា បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ យំ​ហើម​ភ្នែក បង្ហាញ​អារម្មណ៍​អន់ចិត្ត​រឿង​គេ​មិន​ឲ្យ​តម្លៃ​ខ្លួន​ ខំ​ជួយ​គេ​ឲ្យ​ស្គាល់​នារី​ម្នាក់ ចុងក្រោយ​គេ​មិន​ប្រាប់​ការ​ខ្លួន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ត្រឹមតែ​ប៉ុណ្ណឹង​ម៉ូ​លីកា បាន​បង្ហោះ​សារ​ជាច្រើន​ទៀត​។ សារ​មួយ​ក្នុង​​​ចំណោម​សារ​ជាច្រើន​នោះ ម៉ូ​លីកា បញ្ជាក់ថា ខ្លួន​មិនមែន​យំ​ដោយសារ​គេ​មិន​ហៅ​ការ​នោះទេ តែ​យំ​ស្ដាយ​ទឹកចិត្ត ខំ​ជួយ​គេ ខំ​ស្រលាញ់​គេ​ដូច​បងប្រុស​បង្កើត ខំ​ជួយ​គ្រប់​វិធី​ដើម្បីអោយ​គេ​បាន​ជួប​ម្នាក់​នោះ បាន​នៅក្បែរ​ម្នាក់​នោះ ចុងក្រោយ​គេ​មិន​ឲ្យ​តម្លៃ​ខ្លួន​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះ​យ៉ាង​ណ​គេ​មិនដឹងថា ម៉ូ​លីកា និយាយ​សំដៅលើ​អ្នកណា​នោះទេ តែ​វា​កើតឡើង​ចំ​ថ្ងៃ​មង្គលការ​របស់​អ្នកនាង​Love Riya ហើយ​កន្លងមក ម៉ូ​លីកា ត្រូវបាន​គេ​ដឹងថា នាង​ចាត់ទុក លោក ហេង គីម​ហៀ​ង ហៅ​ជា ដូច​បងប្រុស​អញ្ចឹង ថែមទាំង​ណែនាំ​ឲ្យ​ស្គាល់គ្នា​ជាមួយ​អ្នកនាង​Love Riya​រហូត​ស្រឡាញ់គ្នា​ឈានដល់​ថ្ងៃ​មង្គលការ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ម៉ូ​លីកា និយាយ​បែបនេះ​នោះ នៅមុននេះ បន្តិច អ្នកនាង​Love Riya​បាន​ឡាយ​បង្ហាញ​ពី​ទិដ្ឋភាព​ក្នុង​មង្គលការ​របស់ខ្លួន និង​ឆ្លៀត​លក់​ផលិតផល​ផងដែរ​។ តែមាន​អ្នកគាំទ្រ​ជាច្រើន​បាន​សួរនាំ​ជុំវិញ​រឿងនេះ តែ​នាង បញ្ជាក់ថា សូម​មិន​ធ្វើការ​បកស្រាយ​នោះឡើយ ដោយសារ​ប្ដី​មិន​ឲ្យ​និយាយ​អ្វី​ទាំងអស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះជា​យ៉ាងណា Love Riya​នៅតែ​ឆ្លៀត​និយាយ​រឿងនេះ​ខ្លះៗ​ជុំវិញ​ការមិន​ប្រាប់​ការ​ថា អ្វីដែល​គេ​ធ្វើ​ដាក់ខ្លួន​ម្ដង អត់​ប្រកាន់​ទេ ២​ដង​អត់​ប្រកាន់​ទេ តែ​ចូលដល់​៣​ដង​ហើយ ខ្លួន​ប្រកាន់​ហើយ​។ ខ្លួន​មិន​ឈ្លោះ ខ្លួន​មិន​ខឹង តែ​ខ្លួន​មិន​រាប់​។ គ្រាន់តែ​ខ្លួន​អត់​រាប់​អ្នក ដែល​ធ្វើ​អាក្រក់​ដាក់ខ្លួន​ខុស​ដែរ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya​បញ្ជាក់ទៀតថា ភ្ញៀវ​ណា ដែល​ខ្លួន​អត់​ចង់​រាប់ ខ្លួន​អត់​ហៅ​នោះទេ ហើយ​ភ្ញៀវ​ខ្លះទៀត​ខ្លួន​រាប់​ដែរ តែ​អត់​ហៅ​ដោយសារតែ​ខ្លួន​ធ្វើ​លឿន​ពេក ប្រថុចញ៉ុច​។ អ្នក​ខ្លះទៀត ខ្លួន​អត់​ហៅ ដោយសារ​ធ្វើ​អាក្រក់​ដាក់ខ្លួន​ច្រើនពេក ធ្វើ​ម្ដង​លើកលែង​ឲ្យ តែ​២​ដង ៣​ដងខ្លួន​ខឹង​ហើយ​។ មាន​ភ្ញៀវ​ខ្លះទៀត ខ្លួន​ចង់​ហៅ​ដែរ តែ​អត់​បាន​ហៅ ដោយសារ​គេ​អត់​ឲ្យ​ធ្វើ​ច្រើន​តុ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya​បញ្ជាក់ទៀតថា កុំ​នាំសារ​ច្រើនពេក វា​មិនដែល​សុខៗ បាញ់​រូប​បង ឱប​គ្នា​ជាមួយ​អ្នក​ស្គាល់គ្នា បាញ់​ចូល​ផេ​ក​ខ្លួន ប្អូនថ្លៃ​ខ្លួន​ប្រាប់ថា បាញ់​ចូល​តេ​ឡេ​ក្រាម​ខ្លួន​ទៀត ហើយ​សួរ​ទៅ​ថា អ្នកនេះ អ្នកនោះ​បាញ់ អ្នកណា​ស្គាល់​លេខ​ខ្លួន​ផ្ទាល់ដៃ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកលក់​ផលិតផល​តាម​អ្នក​ឡាន​ដ៏​ល្បី​រូបនេះ បាន​បន្តទៀតថា អត់​ដឹង​អ្នកណា​មេ​អណ្ដើក មិន​មេ​អណ្ដើក​ទេ ចង់​ប្រាប់ថា អ្នកណា​ធ្វើ​អាក្រក់​ដាក់ខ្លួន​ច្រើនពេក ខ្លួន​អត់​សប្បាយចិត្ត​ទេ​។ Love Riya​បន្តថា ឆ្ងល់​អ្នកខ្លះ ធ្វើ​ឆោឡោ​ថ្ងៃ​គេ​ការ ហើយ​ខ្លួន​អត់​ហៅ​ភ្ញៀវ​មួយ​គំនរ​។ ដល់ពេល​ចឹ​ង​ម្នាក់ៗ ខំ​មិន​មក​សួរ អត់​ហៅ​អ្នកនេះ អត់​ហៅ​អ្នកនោះ ធ្វើ​ឲ្យ​ខ្លួន​ឡាយ​លក់​អត់​កើត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya​លើក​ជា​សំណួរ​ថា គាត់​មានបំណង​អ្វី គាត់​គិត​អី​គាត់ ថ្ងៃ​មង្គល​របស់គេ គាត់​មក​ធ្វើ​អញ្ចឹង ហើយ​បើ​មានបំណង​ល្អ​មែន​ធ្វើ​ចឹ​ង​ធ្វើ​អី បាញ់​រូប​ឲ្យ​គេ​បែក​គ្នា​ធ្វើ​អី​។ ធ្វើ​ដាក់ខ្លួន ខ្លួន​អត់​មាត់​ហើយ​នៅ​មក​និយាយ​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya​បន្តថា ខ្លួន​អត់​ហៅ​ការ ប្រហែលជា​គាត់​ដឹងខ្លួន​គាត់​ហើយ ខ្លួន​អត់​តបត​អ្វី​ច្រើន​ទេ អ្វីដែល​ធ្វើ​ដាក់ខ្លួន ខ្លួន​អត់​និយាយ​អ្វី​ទាំងអស់ ខ្លួន​សុំ​អត់​និយាយ សុំ​រស់​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល ធ្វើ​អាក្រក់​ដាក់ខ្លួន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya បញ្ជាក់​ច្បាស់​ទៀតថា មនុស្ស​ខ្លួន​ចិត្តធ្ងន់ គេ​ធ្វើ​ដាក់ខ្លួន​ម្ដង ខ្លួន​អត់​មាត់ នៅតែ​ញញឹម ខ្លួន​ញញឹម ២​ដង​ញញឹម ៣​ដង​ញញឹម គ្រាន់តែ​អត់​ហៅ​គេ​ស៊ីការ ខុស​ដែរ​មែន​? បន្ថែម​លើក​នេះ​Love Riya​បានលើកឡើង​ពី​រឿង​គេ​និយាយ​ក្នុង​ទីក​តុ​កថា ប្ដី​ខ្លួន គីឡូ​កូនចៅ មិនមែន​គីឡូ​មេ​ទេ ហើយ​ចូលទៅ​ខំ​មិន​គាំទ្រ​គេ​ទៀត​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts