ចុកឈាម! ក្រោយ​ដឹង​សំណង​ តាប៊ុយ​ត្រូវ​សង​ម្ចាស់​ឡាន, ជីជី និង ម៉ៃ សុគន្ធ ​បោះ​សម្តី​បែប​នេះ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​២យប់​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ VJ តា ប៊ុ​យ បាន​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Range Rover ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត Toyota Prius ពីក្រោយ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាង​ដំណាំ នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ករណីនេះ បើ​យោងតាម ម្ចាស់​រថយន្ត​ព្រូស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-7048 បាន​ឲ្យ​ដឹងថា រថយន្ត​របស់គាត់ បាន​ឈប់​ស្តុ​ប ស្រាប់​តែមាន​រថយន្ត ដែល​ពាក់​ស្លាក​លេខ 2BK-8809 មក​បុក​គូទ​រថយន្ត​របស់គាត់​ពីក្រោយ​ពេញទំហឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​រថយន្ត​រងគ្រោះ បាន​បន្ត​ទាំង​ហួសចិត្ត​ថា បន្ទាប់​បង្ក​គ្រោះថ្នាក់ គាត់​ក៏​ចុះមក​និយាយ​ដើម្បី​សម្រួល​គ្នា ប៉ុន្តែ ម្ចាស់​រថយន្ត Range Rover ដែល​បើកបរ​ដោយ តា​ប៊ុ​យ ស្រាប់តែ​ទាញ​ទូរស័ព្ទ​មក​ថត រួច​បើករថយន្ត​គេច​ចេញពី​កន្លែងកើតហេតុ ជាហេតុ​ធ្វើ​ឲ្យ​គាត់​បើករថយន្ត​ដេញតាម រហូតមកដល់​ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី ទើប​អាច​ឃាត់​បានតែ​ម្តង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​នៅ​យប់​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ តា​ប៊ុ​យ បាន​ចេញ​មុខ​ឡាយ​បកស្រាយ​​​​ ដោយ​លោក​ទទួលស្គាល់​កំហុស​រឿង​បុក​គេ​ពីក្រោយ ហើយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​នោះ​។ តែ​រឿង​ដែល​លោក​ហួសចិត្ត​នោះ ត្រង់​ថា ម្ចាស់​រថយន្ត​ព្រុស ធ្វើ​បុ​ង​ថ្លៃ​ជួសជុល​រថយន្ត​រហូត​ដល់​ទៅ​២២៥០​ដុល្លារ​នោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា ឡាន​របស់លោក សួរ​ខាង​កា​រ៉ា​ស់ គេ​ថា អស់​ប្រហែល​២​ពាន់​ជាង​។ ឡាន​លោក Range Rover ផង សួរ​ខាង​កា​រ៉ា​ស់​អស់​តែ​ប៉ុណ្ណឹង ហើយ​ឯង​អា​ព្រូស ២២៥០​ដុល្លារ ហើយ​សរសេរ​បុង​ដៃ​យកមក​ឲ្យ​លោក​មើល​ផ្ញើ​តាម​តេ​ឡេ​ក្រាម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ដឹង​ពី​តម្លៃ​ម្ចាស់​រថយន្ត​ព្រុស​ទារ​សំណាង ពិធី​ការិនី​ដ៏​ល្បីឈ្មោះ ជី​ជី បាន​បង្ហោះ​សារ​Mention​ឲ្យ​ជាង​ឡាន​ម្នាក់ ដោយ​លើក​ជា​សំណួរ​ទាំងអស់​សំណើច​ថា «​ជាង​ឡាន Dara Oung យ៉ាង​មិច កាប់​រឺ​មិន​កាប់ ឯង​លក់​តែ​លៀស​អត់​ដឹង​ហាងឆេង​ឡាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​រឿងនេះ ផងដែរ លោក​ម៉ៃ សុគន្ធ ក៏បាន​បង្ហោះ​សារ បញ្ចេញ​ទស្សនៈ​របស់ខ្លួន​ដែរ​ថា «​និយាយ​តាម​ត្រង់​មិនមែនជា​អ្នកសិល្បៈ​និយាយ​កាន់ជើង​អ្នកសិល្បៈ​ទេ ក៏​មិន​គាំទ្រ​DJ តា​ប៊ុ​យ ស្រវឹង​បុក​ឡាន​បុក​គេ​ទេ តែ វិ​ក័យ​ប​ត្រ​មួយ​នេះ មើល​ហើយ​ក្អួត​ឈាម
​មិន​ដូរ​អាគុយ​2020 បូក​ABS​មួយឈុត​ទៀត​ទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​តម្លៃ​តោន​ទៀតសោត​500$​ហួសហេតុ ប្រាប់​បាន​អ្នក​ដែល​មិន​មាន​ឡាន​Prius05​ជិះ ទើប​គេ​ជឿ ឡាន​នេះ បើ​អោយ​ខ្ញុំ​១០០០$ ខ្ញុំ​ធ្វើ​មិនបាន​ដូចដើម​ទេ ខ្ញុំ​អោយ​យក​ស្បែកជើង​វាយ​ក្បាល​ខ្ញុំ 1000$ សល់​ផង​សុំ​បទ វិក្កយបត្រ​ចុក​ឈាម សូម​អាន​មាត្រា​ច្បាប់​ផង​ណា ពិន័យ​ម៉េច​ខ្លះ ហាម​មក​ជេរ ផ្ដេសផ្ដាស​ប្រាប់​អោយ​ហើយ 400000​រៀល គឺ 100$ រថយន្ត​ធុន​ស្រាល 800000​រៀល គឺ 200$ រថយន្ត​ធុន​ធ្ងន់​»៕​​​

Related posts