ឲ្យរាង! ទារ​ជាង​២​ពាន់​ដុល្លារ​អត់​ព្រម​, ឥឡូវ​ម្ចាស់​ឡាន​ព្រូស ប្ដឹង​ទៅ​តុលាការ ទារ​សំណង​ជំងឺ​ចិត្ត រហូត​ដល់​​​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី តា​ប៊ុ​យ បើក​រថយន្ត ក្នុងស្ថានភាព​ស្រវឹង​ទៅបុក​រថយន្ត​ព្រូស​ពីក្រោយ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាង​ដំណំ នោះ​, ទីបំផុត ​ម្ចាស់​រថយន្ត​ព្រូស​ បានសម្រេច​ប្ដឹង​ឡើង​តុលាការ ទាមទារ​សំណង​ជំងឺ​ចិត្ត​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្រេច​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​បែបនេះ ដោយសារតែ​ក្នុង​ការ​ចរចា​គ្នា ម្ចាស់​រថយន្ត​ព្រូស បង្ហាញ​វិក្កយបត្រ​ធ្វើ​រថយន្ត​របស់​ខ្លួន​អស់​២២៥០​ដុល្លារ តែ​តា​ប៊ុ​យ បែរជា​ឡាយ​វីដេអូ សាញ​រឿង​តម្លៃ ហើយ​ការប្រើប្រាស់​ពាក្យពេចន៍​របស់​លោក​ក្នុង​ពេល​ឡាយ​នោះ ត្រូវបាន​ម្ចាស់​រថយន្ត​ព្រូស អះអាងថា ជាការ​មើលងាយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​តា​ប៊ុ​យ​សាញ​រឿង​តម្លៃ​នោះ ម្ចាស់​រថយន្ត​ព្រូស ក៏បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់ ក្នុងនោះ បានស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​តា​ប៊ុ​យ​ទៀតផង ដោយសារ​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ទៅបុក​រថយន្ត​របស់​ខ្លួន​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ ត្រង់​ថា ពេល​ម្ចាស់​រថយន្ត​ទាមទារ​សំណង​២​ពាន់​ដុល្លារ​ជាង តា​ប៊ុ​យ​អត់​ព្រម ឥឡូវ ម្ចាស់​រថយន្ត​ខាងលើ បានសម្រេច​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ទារ​សំណង​ជំងឺ​ចិត្ត​រហូតដល់​ទៅ​២​ម៉ឺន​ដុល្លារ​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ឡាន​របស់ខ្លួន​រង​ការខូចខាត​នោះ​, ម្ចាស់​រថយន្ត​ព្រូស ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«B&J Salon» បានបញ្ជាក់​ច្បាស់ៗ​ដូច្នេះ​ថា «​ឃើញ​ឡាន​ខ្លួនឯង​ដែល​ជនល្មើស បុក​អាណិត​ឡាន​ណាស់​! កាត់​ខ្ទេច​អស់ហើយ​ » ខ្ញុំ​សូម​ប្រកាស​ជា​សាធារណៈ​ថា ​ប្តឹងទៅ​តុលាការ​ក្រុងភ្នំពេញ ហើយ​ទា​សំណង​ជំងឺ​ចិត្ត 20000$ ដោយ​យក​ប្រាក់​នោះ​ទៅជូន​មន្ទីរពេទ្យ​គន្ធបុប្ផា » សូមជួយ​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​ផង បងប្អូន »​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១​នេះ ដោយមាន​សំណូមពរ​ឲ្យ​យក​ច្រើនជាង​នេះ ដោយសារ​យក​ទៅជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ ម្ចាស់​រថយន្ត ក៏បាន​បង្ហោះ​សារ​មួយទៀត ដោយ​សម្រេច​ទារ​សំណ​ជំងឺ​ចិត្ត​រហូតដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​តា​ប៊ុ​យ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង និង​រថយន្ត​របស់​ខ្លួន​រង​ការខូចខាត​នោះ ម្ចាស់​រថយន្ត​ព្រូស បានសម្រេច​ជាថ្មី​ដូច្នេះ​ថា «​មហាជន​បាន​សំណូមពរ​ថា សំណង​ជំងឺ​ចិត្ត បើ​យកទៅ​ជូន​មន្ទីរ​ពេទ្យ​ដដែល​នោះ គួរ​តែ​យក​អោយ​ច្រើន​បន្តិច​ទៅ​» ខ្ញុំ​សូម​ប្រកាស​ជា​សាធារណៈ​ថា ខ្ញុំ​បាន​ប្តួ​ការ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​២០០០០$ ទៅជា​១០០០០០$​វិញ ! » សូម​បងប្អូន​សាធា​រណជន កុំ​បារ​ម្ភ​ ខ្ញុំ​ឈប់​ចរចា​ហើយ ទុក​អោយ​ច្បាប់​គេ​ធ្វើ​ការងារ​នេះ​ចុះ​។ » ខ្ញុំ​សូម​ត្រឹម​កម្លាំងចិត្ត​ពី​បងប្អូន​ផង​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពី​វេលា​ម៉ោង​២យប់​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ VJ តា ប៊ុ​យ បាន​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Range Rover ក្នុង​ល្បឿន​លឿន​ ក្នុងស្ថានភាពស្រវឹង ជ្រុល​បុក​រថយន្ត Toyota Prius ពីក្រោយ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាង​ដំណាំ នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន ឲ្យ​ដឹង​ដែរ​ថា នៅមុន​កើតហេតុ គេ​ឃើញ មនុស្ស​ប្រុស​ស្រី ៣ ទៅ ៤ នាក់​បើករថយន្ត Toyota Prius មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-7048 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមន្នីវង្ស​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ឈប់​រង់ចាំ​ភ្លើងស្តុប ខណៈនោះ ក៏មាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក Range Rover ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2BK-8809 បើកបរ​ដោយ VJ តា ប៊ុ​យ ធ្វើដំណើរ​មកពី​ក្រោយ ក៏​បុក​រថយន្ត Toyota Prius ពេញទំហឹង​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភប​ន្ត​ថា ភ្លាមនោះ​រថយន្ត​បង្ក​មិនបាន​ឈប់​ធ្វើការ​ដោះស្រាយ​នោះទេ បាន​ព្យាយាម​បើក​រត់​ចេញពី​កន្លែងកើតហេតុ រហូតដល់​ចំណុច​មុខ​អតីត​ទូរទស្សន៍​លេខ​៣ ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ ទើប​ជនរងគ្រោះ បើករថយន្ត​ដេញ​ឃាត់​ជាប់៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

Related posts