ថា​មែនៗ​! ក្រោយ​ទៅ​កាត់សក់​ក្នុង​ពិធីមង្គលការ​Love Riya, ខ្ញុង បែរជា​និយាយ​បែបនេះ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេតឃើញថា តាំងពី​ប្រកា​សរឿង​ក្ស័យ​ធុន​ជំពាក់​គេ​ជិត​៦០​ម៉ឺន​ដុល្លារ​រួចមកហើយ អ្នកនាង​ខ្ញុង និង​ស្វាមី ពីមួយថ្ងៃ​ទៅមួយថ្ងៃ បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​ការ​លក់​ផលិតផល​តាម​អន​ឡាញ ក៏ដូចជា ការចាប់ផ្ដើម ការងារ​សិល្បៈ​ឡើងវិញ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ថ្ងៃ​មង្គលការ​អ្នកនាង Love Riya​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​នេះ គេ​ឃើញ​អ្នកនាង​ខ្ញុង និង​នាយ​កៃ​ដរ បានបង្ហាញ​វត្តមាន​កាត់សក់​ក្នុង​ពិធី​ដ៏​ពិសេស​នេះ​។ ចំណែក អ្នកនាង​ខ្ញុង ខ្លួនឯង​ក៏បាន​បញ្ជាក់ដែរថា «​ថ្ងៃទី 15 ខែ 12 ឆ្នាំ 2021 កាត់សក់​បង​love រី​យ៉ា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ពិធីកាត់សក់​អ្នកនាង​Love Riya, អ្នកនាង​ខ្ញុង បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅ​ទីនោះ ទប់​សំណើច​មិនបាន​ឡើយ តាមរយៈ​ពាក្យពេចន៍​កំប្លែងៗ​ជាច្រើន​របស់​នាង និង​ស្វា​មី​នោះ​។ ជាពិសេស ពាក្យសម្ដី​ប៉ុន្មាន​ម៉ាត់​របស់​អ្នកនាង លើកឡើង​ចំៗ​ថា «​ចង់​និយាយថា​ព្រឹក​មិញ ខ្ញុំ​មកដល់​រោង ខ្ញុំ​ភ្ញាក់​ព្រឺ​ត ព្រោះ​ខ្ញុំ​មើល​តាម live រហូត កូនក្រមុំ​រវល់​ជាង​អ៊ំ អាចារ្យ ទៀត ទម្លាក់​លេខ​ទីតាំង ទម្លាក់​លេខ​ទីតាំង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្រោយ​ញាំង​ឲ្យ​គេ​សប្បាយ​ក្នុង​កម្មវិធី​នោះ​ហើយ មិន​ដឹង​ថា អ្នកនាង បាន​ជួប និង​មើល​ឃើញ​ចរិត​របស់​មិត្តភក្ដិ​របស់ខ្លួន​ណាមួយ​ក្នុងពេលនោះ ឬ​ក្នុង​ក្នុង​កន្លែង​ណាមួយ​ឡើយ ទើប​អ្នកនាង​បែរជា​បង្ហោះ​សារ​ទាំង​ខឹងសម្បា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​ខ្ញុង បាន​បង្ហោះ​រូបថត​១​សន្លឹក​ភ្ជាប់​ជាមួយ​សារ​នៅ​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ដូច្នេះ​ថា «​ត្បិតអី​ថា​ ពេលនេះ​ខ្ញុំ​បរាជ័យ​ ខ្ញុំ​អត់​ ពិបាក​ ជំពាក់​គេ តែ​ខ្ញុំ​ក៏​មិន​ត្រូវការ​មនុស្ស​ដូច​អ្នក​មក​ស្គាល់​ខ្ញុំ​ទៀត​ដែរ កុំ​បាច់​វៃ​ក្បាល​អង្អែល​ខ្នង មនុស្ស​ ដែល​ស្គាល់​តែ​ពេល​មានបាន​ដូច​អ្នក មិន​អាច​រក​មិត្ត​ល្អ បងប្អូន​ល្អ អ្នកជិតខាង​ល្អ មិត្ត​រួមការ​ងារ​ល្អ​បាន​ឡើយ​»៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts