អស្ចារ្យ​ណាស់! វណ្ណដា ក្លាយ​ជា​សិល្បករ​ខ្មែរ​ដំបូង​គេ​មាន​វត្តមាន​លើ​ទស្សនាវដ្ដី​អន្តរជាតិ​ LiFTED Asia

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង​រ៉េ​ប​វ័យក្មេង លោក ម៉ាន់ វណ្ណដា គឺជា​សិល្បករ​ខ្មែរ​ដំបូង​គេ ដែល​បាន​ឈរ​នៅលើ​ទំព័រមុខ​នៃ​ទស្សនាវដ្ដី​អន្ដរជាតិ LiFTED Asia ប្រចាំ​ខែធ្នូ។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​ផលិតកម្ម​បារមី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បារមី​ បានបញ្ជាក់​​ដូច្នេះ​ថា ​៖​ «​អបអរសាទរ​ទៅកាន់ Vann Da – វណ្ណដា ក្នុងការ​ក្លាយជា​សិល្បករ​ដំបូង​នៃ​ប្រទេស​កម្ពុជា ដែល​បាន​ឈរ​នៅលើ​ទំព័រមុខ​នៃ​ទស្សនាវដ្ដី​អន្ដរជាតិ LiFTED Asia ប្រចាំខែ ធ្នូ​នេះ​!» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ លោក វណ្ណដា ក៏បាន​បញ្ជាក់​ឱ្យដឹងពី​អារម្មណ៍​ផ្ទាល់ខ្លួន​តាមរយៈ​សំណេរ​មួយ​នៅលើ​បណ្ដាញ​សង្គម​ថា លោក​ពិត​ជាមាន​កិត្តិយស​បំផុត​ដែល​បាន​ឈរ​លើ​ទំព័រមុខ​នៃ​ទស្សនាវដ្ដី LiFTED Asia។ ហើយ​វា​ក៏​ជា​រឿង​មួយ​ដែល​អស្ចារ្យ​សម្រាប់​លោក ដែល​អាច​បញ្ចប់​ឆ្នាំ​២០២១ ជាមួយនឹង​សមិទ្ធផល​ថ្មី​នេះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វណ្ណដា បាន​បង្ហាញអារម្មណ៍ដូច្នេះ​ថា ​៖ «​ថ្ងៃនេះ​ខ្ញុំ​ពិតជា​មាន​កិ​ត្ដិ​យស​ដែល​បាន​ក្លាយជា​ទំព័រមុខ​របស់​ទ​ស្សា​នាវ​ដ្ដី LiFTED Asia ប្រចាំខែ ធ្នូ​នេះ​! នេះ​គឺ​ពិតជា​អស្ចារ្យ​សម្រាប់​ខ្ញុំ​ដែល​អាច​បញ្ចប់​ឆ្នាំ ២០២១ នេះ ជាមួយ​សមិទ្ធផល​ថ្មី​មួយទៀត ដែលជា​ការ​ឈរ​នៅលើ​ទំព័រមុខ​ទស្សនាវដ្ដី​អន្ដរជាតិ​ដំបូង​បំផុត​របស់ខ្ញុំ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា តារាចម្រៀង វណ្ណដា បាន​ក្លាយជា​តារាចម្រៀង​ឆ្នើម​នៃ​អាស៊ី តាមរយៈ​បទ​ចម្រៀង​របស់ខ្លួន ដែល​ចាប់ដៃគ្នា​ជាមួយ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​លោកគ្រូ គង់ ណៃ គឺ​បទ «Time to rise» ។ ដោយ​បទ​នេះ​មាន​អ្នក​ចូល​ទស្សនា​ជាង​៨០​លាន​ដង និង​បាន​នាំឱ្យ​កម្ពុជា​ជាប់​លេខ​១​នៅ​អាស៊ី ប្រចាំ LiFTED Lists 2021 ផងដែរ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​ជាមួយគ្នានេះ វណ្ណដា ក៏​ទទួលបាន​សមិទ្ធផល​ថ្មី​មួយទៀត​ដោយបាន​ឈរ​នៅលើ​ទំព័រមុខ​នៃ​ទស្សនាវដ្ដី​អន្តរជាតិ​ដ៏​ល្បី LiFTED Asia ប្រចាំ​ខែធ្នូ នេះ៕ ប្រភព ៖​តារាញូស៍​

Related posts