ភ្ញាក់ផ្អើល! ថ្ងៃLove Riya ​ចូល​រោងការ ល្បី​ថា ប្រូ សូ​នី ធ្លាក់ខ្លួន​លក់​ស្បែកជើង​តាម​ចិញ្ចើម​ផ្លូវ ​ដល់​សួរនាំ ទើប​បែក​ធ្លាយ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលេង​បណ្ដាញ​សង្គម​ភាគច្រើន ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា អ្នកនាង Love Riya បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក ដែន សូ​នី អស់​រយៈពេល​ជាង​១​ឆ្នាំ ដោយ​ពុំបាន​ចូល​រោងការ​នោះ​ឡើយ ហើយក៏​បែក​គ្នា​ដោយ​ចម្រូងចម្រាស​ហែកហួរ​គ្នា​រៀងៗ​ខ្លួន​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បែក​គ្នា​ជាមួយ​លោក ដែន សូ​នី មិនបាន​ប៉ុន្មាន​ផង អ្នកនាង​Love Riya​ក៏បាន​រក​ឃើញ​Crush​ថ្មី​របស់​ខ្លួន ដែល​ជា​លោក​ប៉ូលិស​រូប​សង្ហា​ឈ្មោះ ហេង គីម​ហៀ​ង ឈាន​ដល់​សម្រេច​ដឹក​ដៃ​គ្នា​ចូល​រោងការ កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​អ្នកនាង​Love Riya​ និង​លោក​ប៉ូលិស​កំពុង​ចូល​រោងការ​នោះ ស្រាប់តែ​ប្រភព​មួយ បាន​ទម្លាយ​វីដេអូ លោក​ដែន សូ​នី កំពុង​អង្គុយ​លក់​ស្បែកជើង​តាម​ចិញ្ចើម​ផ្លូវ ធ្វើ​ឲ្យ​អ្នក​ស្គាល់​លោក​ជាច្រើន មានការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ក៏បាន​នាំគ្នា​ចូល​បញ្ចេញមតិ​យ៉ាង​ចាក់​ដោត​ព្រោងព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​មតិ​ជាច្រើន​នោះ មាន​អ្នកខ្លះ​លើក​ឡើង​ថា «​បែក​ពី​អូន​បង​ចេះ​ប្រឹងប្រែង​ជាង​មុន​ឆ្ងាយ​, មានអី​ខុស គាត់​លក់​ល្អ​តើ​, ខំ​ប្រឹងប្រែង​ប្រែង​ណាស់​, ការងារ​ត្រឹមត្រូវ​មានអី​ល្អ​តើ​, បែក​ពី​អូន បង​ចេះ​តស៊ូ ពូ​ខេ​ម​ប្រាប់​ចឹ​ង​, មានអី​ខុស​គាត់​លក់ដូរ​ល្អ​តើ​, មាន​មនុស្ស​ល្អ​មិន​ចេះ​ថែ​, ចប់​ហើយ​អាយដល​ធ្លាក់ខ្លួន​លក់​ស្បែកជើង​, បែក​ពី​អូន​បង​ធ្លាក់ខ្លួន​លក់​ស្បែកជើង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​ថា អ្នក​ខំ​មិន​ខាងលើ មានការ​យល់​ច្រឡំ​នោះ ទើប​អ្នកដឹង​សាច់​រឿង​នេះ ចេញមុខ​បញ្ជាក់​ថា «​សូម​បញ្ជាក់​បងប្អូន​ទាំង​អស់​គ្នា​ឲ្យ​បាន​ដឹង​ថា នេះ​គាត់​ជិះ​ឡាន​ទំនើប​មក​ឈប់​ត្រង់​ហ្នឹង ហើយ​គាត់​ក៏​ចូល​លេង​អ្នកលក់​ស្បែកជើង​ទៅ​, កុំ​ច្រឡំ​គាត់​មិនមែន​អ្នកលក់​ទេ​, គាត់​គ្រាន់តែ​អង្គុយលេង​ទេ​បងប្អូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក ដែន សូ​នី វិញ រហូតមកដល់​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ មិន​ឃើញ​ឆ្លើយតប​បែប​ណា​ចំពោះ​ការ​យល់​ច្រឡំ​លើ​លោក​ឡើយ ហើយក៏​មិនបាន​និយាយ​អ្វី​ជុំវិញ​ការ​រៀប​មង្គលការ​របស់​អតីត​សង្សារ​ខ្លួន​ដែរ គ្រាន់តែ​បញ្ជាក់​ប្រាប់​អ្នកគាំទ្រ​ថា អត់​មានអី​ត្រូវ​ឈឺចាប់​ផង៕ សូម​ទស្សនា​វីដេអូ​ ខាង​ក្រោម​នេះ ៖

Related posts