ចប់​ហើយ​តាប៊ុយ! ម្សិលមិញ​ទារ​ត្រឹម​២​ម៉ឺនទេ តែ​ថ្ងៃ​នេះ ម្ចាស់​រថយន្ត​ព្រូស​ប្ដូរ​ចិត្ត​ហើយ ដោយ​សម្រេច​ប្ដឹង​ទារ​សំណង​រហូត​ដល់…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​វេលា​ម៉ោង​២យប់​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ VJ តា ប៊ុ​យ បាន​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Range Rover ក្នុង​ល្បឿន​លឿន​ ជ្រុល​បុក​រថយន្ត Toyota Prius ពីក្រោយ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាង​ដំណាំ នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយកើតហេតុ រថយន្ត​បង្ក​មិនបាន​ឈប់​ធ្វើការ​ដោះស្រាយ​នោះទេ បាន​ព្យាយាម​បើក​រត់​រហូតដល់​ចំណុច​មុខ​អតីត​ទូរទស្សន៍​លេខ​៣ ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ ទើប​ជនរងគ្រោះ បើករថយន្ត​ដេញ​ឃាត់​ជាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​វីដេអូ ដែល​គេ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ឃើញថា VJ តា ប៊ុ​យ​ដើរ​មិន​ត្រង់​ផ្លូវ​ផង​សង្ស័យ​ស្រវឹង​ខ្លាំង ត្រូវ​បាន​បុរស​៣ នាក់​ទៀត គ្រា​ទៅ​ដាក់​ក្នុង​រថយន្ត​មួយ​គ្រឿង​ទៀត​។ បន្ទាប់​មកនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ តាប៊ុយ ក៏​ឡាយ​បកស្រាយ​ទទួល​ស្គាល់​កំហុស​របស់ខ្លួន​រឿងបើកបរក្នុង​ស្ថានភាព​ស្រវឹង​ទៅ​បុក​រថយន្ត​គេនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា លោក​សម្ដែង​ការ​ហួសចិត្ត និង​មិន​សុខចិត្ត​រឿង​ម្ចាស់​រថយន្ត​ព្រូស ផ្ញើ​វិក្កយបត្រ​ឲ្យ​លោក​ថ្លៃ​ជួសជុល​រថយន្ត​រហូត​ដល់​ទៅ​២២៥០​ដុល្លារ​នោះ ខណៈ​លោក​ថា ឡាន​លោក​Range Rover ផង​បូកសរុប​ត្រួស​ៗ​ជាង​ថា អស់​តែ​ជាង​២​ពាន់​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​លើក​ឡើង​បែបនេះ ត្រូវ​បាន​ម្ចាស់​រថយន្ត​ព្រូស​យល់ថា ​ជា​ការ​មើលងាយ ហើយ​សម្រេច​ឈប់​ចរចា​ជាមួយ​តា​ប៊ុ​យ រហូត​នៅ​យប់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២១ ក៏សម្រេច​ប្ដឹង​ទៅ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​រហូតដល់​ទៅ​២​ម៉ឺន​ដុល្លារ ដោយ​លុយ​នេះ នឹង​យក​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១​នេះ ដោយមាន​សំណូមពរ​ឲ្យ​យក​ច្រើនជាង​នេះ ដោយសារ​យក​ទៅជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ ម្ចាស់​រថយន្ត ក៏បាន​បង្ហោះ​សារ​មួយទៀត ដោយ​សម្រេច​ទារ​សំណ​ជំងឺ​ចិត្ត​រហូតដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​តា​ប៊ុ​យ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង និង​រថយន្ត​របស់​ខ្លួន​រង​ការខូចខាត​នោះ ម្ចាស់​រថយន្ត​ព្រូស បានសម្រេច​ជាថ្មី​ដូច្នេះ​ថា «​មហាជន​បាន​សំណូមពរ​ថា សំណង​ជំងឺ​ចិត្ត បើ​យកទៅ​ជូន​មន្ទីរ​ពេទ្យ​ដដែល​នោះ គួរ​តែ​យក​អោយ​ច្រើន​បន្តិច​ទៅ​» ខ្ញុំ​សូម​ប្រកាស​ជា​សាធារណៈ​ថា ខ្ញុំ​បាន​ប្តួ​ការ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​២០០០០$ ទៅជា​១០០០០០$​វិញ ! » សូម​បងប្អូន​សាធា​រណជន កុំ​បារ​ម្ភ​ ខ្ញុំ​ឈប់​ចរចា​ហើយ ទុក​អោយ​ច្បាប់​គេ​ធ្វើ​ការងារ​នេះ​ចុះ​។ » ខ្ញុំ​សូម​ត្រឹម​កម្លាំងចិត្ត​ពី​បងប្អូន​ផង​»៕

Related posts