អបអរ! ថ្ងៃ​មុន​ទើប​ត្អូញ​សោះ, ​​ពេលនេះ ​នាយ​តាក់ស៊ី ​​កែប្រែ​ជីវភាព​យ៉ាង​លឿន​ ដោយ​សម្រេច​រៀបចំ​កម្មវិធី​ពិសេស​នៅ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី ​បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​ដៃគូ​ថ្មី​ គេ​សង្កេតឃើញ​តារា​កំប្លែង នាយ តាក់ស៊ី កាន់​តែមាន​ក្តី​សុខ​ហើយ​ជីវភាព​រស់នៅ​ក៏មាន​ភាព​ធូរធារ​ជាង​មុន​ដែរ។ យ៉ាងណាមិញ​ថ្មីៗ​នេះ នាយ​តាក់ស៊ី បាន​បង្ហើប​ថា ​ត្រៀម​រៀបចំ​ពិធី​ពិសេស​មួយ​នៅក្នុង​ថ្ងៃទី១៩ ខាងមុខនេះ​តែ​សុំ​មិនទាន់​ប្រាប់ថា ជា​កម្មវិធី​អ្វី​ឡើយ​ទុកឱ្យ​បងប្អូន​ភ្ញាក់ផ្អើល។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ តាក់ស៊ី បានបង្ហាញ​អារម្មណ៍​ជា​ចំហ​នៅ​លើក​បណ្តាញ​សង្គម​ថា​ «​ជិត​ដល់​ថ្ងៃ​ពិសេស​ហើយ​បងប្អូន​ខ្ញុំបាទ​សប្បាយចិត្ត​ណាស់​ថ្ងៃ ១៩.១២. ២០២១» នាយ​តាក់ស៊ី មិនបាន​ប្រាប់ថា ​ជា​កម្មវិធី​អ្វី​ឡើយ​ដោយ​និយាយ​ថា លាក់ សិន ពេលនេះ​កំពុង​រៀបចំ​ហៅ​ភ្ញៀវ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធី​នេះ​រៀបចំ​នៅផ្ទះ​របស់​នាយ​នៅ​ហ្គ្រេ​ន​ភ្នំពេញ។ ក្នុងនោះ​ក៏​មានការ​លើកឡើងថា ប្រហែលជា​កម្មវិធី​រៀបការ​ហើយ​ព្រោះ​កន្លងមក នាយ​តាក់ស៊ី និង ដៃគូ​ថ្មី​មិនទាន់មាន​ពិធី​ជា​លក្ខណៈ​ធំដុំ​នៅឡើយ​ទេ បានត្រឹមតែ​សែនព្រេន មានការ​ដឹងឮ​ពី​ចាស់ទុំ​ទាំងសងខាង​ប៉ុណ្ណោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ចម្ងល់​ខាងលើនេះ នាយ តាក់ស៊ី ក៏បាន​ថ្លែងប្រាប់​មកកាន់ សារព័ត៌មាន តារា​ញួ​ស៍ នៅរ​សៀ​ថ្ងៃទី ១៥ ខែ ឆ្នូ ២០២១ នេះ​ថា ៖ កម្មវិធី ដែល​រៀបចំឡើង​នៅ​ថ្ងៃទី១៩ ខែធ្នូ​ឆាប់ៗ​នេះ គឺជា​វិធី​ឡើងផ្ទះ​ថ្មី និង​បើកសម្ពោធ​ហាង​លក់​ពួក ដែល​អាជីក​ម្ម​ផ្ទាល់ខ្លួន ដែល​រូបលោក និង​ភរិយា​លោក​នាំចូល​ផ្តាច់មុខ ហើយ​មិនមែនជា​កម្មវិធី រៀប​មង្គលការ​នោះឡើយ។ នាយ តាក់ ស៊ី បានបញ្ជាក់​កម្មវិធី​នេះ លោក​មិនបាន​អ​ញ្ចើ​ញ​ភ្ញៀវ​ចូលរួម​ច្រើន​នោះទេ គឺ​ត្រឹមតែ​១០​តុ​តែប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាច​ចាត់ទុកថា នេះ​ជាការ​ផ្លាស់ប្ដូរ​ជីវភាព​ដ៏​លឿន​រហ័ស​មួយ​របស់​តារា​កំប្លែង​ពូកែ​ក្រមិចក្រមើម​រូបនេះ ខណៈ​មុននេះ​បន្តិច លោក​ទើបតែ​បានបង្ហាញ​ជា​សាធារណៈ​នូវ​ជីវភាព​យ៉ាង​លំបាក​រស់នៅ​បន្ទប់​ជួល​ជាមួយ​ភរិយា​ថ្មី ស្ទើរតែ​រកលុយ​បង់​ឲ្យ​ម្ចាស់​បន្ទប់​មិនបាន និង​មហាជន​មានការ​អាណិតអាសូរ​ចំពោះ​នាយ​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​ថ្មីៗ​នេះ នាយ​តាក់ស៊ី​ទើបនឹង​ទទួលបាន​ការឧបត្ថម្ភ​ពី​សំណាក់​បងប្អូន​ខ្មែរ ដែល​រស់នៅ​សហរដ្ឋអាមេរិក​នូវ​ទឹកប្រាក់​មួយចំនួន​តាមរ​យៈ​សិល្បករ​អា​យ៉ៃ​ជើងចាស់​លោក ព្រហ្ម ម៉ាញ​។ ទោះបីជា​យ៉ាងណា តាមរយៈ​មុខរបរ​ថ្មី​នេះ​សង្ឃឹមថា តារា​កំប្លែង​រូបនេះ​អាច​កែប្រែ​ជីវភាព​បាន​កាន់តែ​ប្រសើរ​។ ម្យ៉ាង​ទៀង​គេ​មើលឃើញ​ផងដែរ​ថា ទីផ្សារ​សិល្បៈ​របស់​នាយ​ហាក់​កម្រើក​ឡើងវិញ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​ដោយសារ​ជំងឺ​កូ​វីដ ១៩៕ប្រភព ៖ តារាញូស៍​, សូមទស្សនាវីដេអូខាងក្រោម៖

Related posts