ចិត្ត​ដាច់​ម្ល៉េះ! ម្ដាយ​ចាស់​ហើយ, ហ៊ិន ចាន់នីរ័ត្ន ​​មិន​ខ្វល់​ទៅ​មើល​ ​, ប្អូន​ស្រី​នាង ​ខឹងខ្លាំងណាស់ ក៏ដាក់ចំៗថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ តែងតែ​គាំទ្រ​នូវ​ទេពកោសល្យ និង​សម្រស់​ស្រស់ស្អាត អមដោយ​ស្នាមញញឹម​មិនចេះ​រីងស្ងួត​របស់​ពិធីករ និង​ជា​តារា​សម្ដែង ហ៊ិ​ន ច័ន្ទនី​រ័ត្ន។ ប៉ុន្តែ​នៅ​ពីក្រោយ​ស្នាមញញឹម គឺមាន​រឿងរ៉ាវ​គួរ​ឲ្យ​សង្វេគ​សម្រាប់​ជីវិត​របស់​នាង គឺ​ខ្វះ​ភាពកក់ក្ដៅ​ពី​ឪពុកម្ដាយ​បង្កើត​តាំងពី​អាយុ​៣​ឆ្នាំ​មកម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ស្រប​ពេលដែល ហ៊ិ​ន ច័ន្ទនី​រ័ត្ន កំពុង​ចូលរួម​សម្ដែង​ជា​តួឯក​ក្នុង​រឿង «​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញបូណ៌មី​» ស្រាប់​តែមាន​នារី​ម្នាក់​អះអាង​ថា ជា​ប្អូនស្រី​របស់​នាង​ចេញ​កកូរកកាយ​បញ្ហា​គ្រួសារ​ដោយ​ចោទ​ថា តារា​ស្រី​រូបនេះ បាន​ចាក​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​សាច់​បង្កើត មក​សំងំ​រស់នៅ​សោយសុខ​តែម្នាក់ឯង ខណៈ​ឪពុក​ម្ដាយបង្កើត​មាន​វ័យ​កាន់តែ​ចាស់​ណាស់​ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Zeii Pov ថា ​ពិធី​ការិនី ហ៊ិ​ន ច័ន្ទនី​រ័ត្ន​ន៍ បាន​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ទៅ​រស់នៅ​ជាមួយ​ម្ដាយចិញ្ចឹម​តាំងតែ​ពី​នៅ​វ័យ​កុមារភាព​មកម្ល៉េះ ពោល​កាលពី​នាង​មាន​អាយុ​៣​ឆ្នាំ​ដោយសារតែ​បញ្ហា​ជីវភាព​លំបាក ទើប​ឪពុកម្ដាយ​សម្រេចចិត្ត​ធ្វើបែបនេះ។ តាំងពី​ពេលនោះ នាង​មិន​ដែលមាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បញ្ជាក់​ថា អ្វីដែល​នាង​បាន​បង្ហោះ​ទៅ​គឺ​គ្មាន​ចេតនា​ចង់​ល្បី ឬ​ចង់បាន​ចំណាប់អារម្មណ៍​នោះទេ គឺ​គ្រាន់តែ​ចង់ឱ្យ​បងស្រី​ទទួលស្គាល់​ការពិត និង​គ្រួសារ ព្រោះ​ម្ដាយ​មាន​វ័យ​ចំណាស់​។ ទោះបីជា​យ៉ាងណា បច្ចុប្បន្ននេះ ​ជីវភាព​គ្រួសារ លែង​លំបាក​ទៀតហើយ គឺអាច​រស់នៅ​បាន​ស្រួល ទើប​ជាហេតុ​ចង់ឱ្យ នី​រ័ត្ន​ន៍ ត្រឡប់មក​ទទួលស្គាល់​ម្ដាយ​ឪពុក​បង្កើត ព្រោះ​ពេលនេះ​លោក​ទាំងពីរ​មាន​វ័យ​កាន់តែ​ចាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​សំណេរ​របស់​គណនី Zeii Pov បញ្ជាក់ថា ​៖” មិនមែន​បំពុល​ចង់​ល្បី​ទេ តែ​សូម​បង​បើកភ្នែក​មើល​ម្ដាយ​យើង​ផង ហើយ​គិត​មើល​ម្ដង​ទៀតថា ម្ដាយ​យើង​គាត់​ចំណាស់​ប៉ុន្មាន​ហើយ​…​តើ​គាត់​អាច​នៅ​ជាមួយ​យើង​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះបីជា​យ៉ាងណា ជុំវិញ​បញ្ហា​នេះ​នៅ​មិនទាន់មាន​ការបកស្រាយ​ណាមួយ​ពី​ពិធី​ការិនី​ល្បីឈ្មោះ ហ៊ិ​ន ច័ន្ទនី​រ័ត្ន នៅ​ឡើ​ទេ នៅលើ​បណ្ដាញ​សង្គម​។ ដោយឡែក ក៏​មិនទាន់​អាចទាក់ទង​តាម​ទូរស័ព្ទ​បាន​នៅឡើយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មហាជន​បាន​សម្ដែង​ការអាណិតអាសូរ​ចំពោះ​ពិធី​ការិនី​រូបនេះ ដែល​ត្រូវ​បាត់បង់​ភាព​កក់​ក្ដី​ពី​ឪពុកម្ដាយ​បង្កើត​តាំងពី​តូច ហើយ​បែរជា​ធ្លាយ​រឿង​នៅពេលនេះ​ទៅវិញ ស្របពេល​នាង​កំពុង​ជួប​រឿង​សប្បាយចិត្ត បាន​ក្លាយជា​តួឯក​ស្រី​ក្នុង​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​” កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញបូណ៌មី​” ទៅវិញ​។ ពួកគេ​ជឿថា ហ៊ិ​ន ច័ន្ទនី​រ័ត្ន កំពុងស្ថិត​ក្នុងស្ថានភាព​ពិបាក​សម្រេចចិត្ត​មួយ៕ សូមទស្សនា វីដេអូ ខាងក្រោម ៖

Related posts