សូមប្រយ័ត្នក្មេងតូចៗ! លេងហ្គេមភ្នាល់ដាក់ជីវិត,បា.ញ់ចាញ់គេ ប្រល័យជីវិតខ្លួនឯង, អ្នកម្ដាយម្នាក់ ចេញមុខដាស់តឿនថា…(មានវីដេអូ)​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀមរាប ៖ ក្មេង​ប្រុស​ម្នាក់ បាន​យក​កាំ,ភ្លើង​របស់​ឪពុក​ជា​ប៉េអឹម ដើម្បី​បញ្ចប់​ជីវិត​ខ្លួនឯង កាលពី​វេលា​ម៉ោង​១៥​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១​ នៅ​ត្រង់​ចំណុច​ផ្ទះ​ក្នុង​បន្ទប់ទឹក ស្ថិតក្នុង​ក្រុមទី​១២ ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្មេងរង.គ្រោះ ក្នុងករណីនេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ថា មានឈ្មោះ​ឈ្មោះ វឿន ស៊ីតនី​ណា​ថា​ន់ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​មុខរបរ​សិស្ស ដោយបាន​យក​អាវុ.ធ​ម៉ាក SIG SAUR លេខ​តួ​27 11U-S ជា​អាវុធ​របស់​ឪពុក​មុខរបរ កងរាជ.អាវុធហត្ថ ខេត្តសៀមរាប មក​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​ត្រូវចំ​សៀតផ្កា​ខាងឆ្វេង​បណ្តាល​ឲ្យ​ធ្លា​យមក​សៀតផ្កា​ខាងស្តាំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើតាម​សមត្ថកិច្ច​ បានបញ្ជាក់​បន្ថែម​ថា មូលហេតុ​តាម​ការឆ្លើយបំភ្លឺ​របស់​ឪពុកម្តាយ​ជនរ,ងគ្រោះ​ជា​មនុ​ស្សមាន​ជំងឺ​បាក់​ទឹកចិត្ត​។​ ករណីនេះ​សមត្ថ,កិច្ច​ជំនាញ​បានធ្វើ​កោសល្យវិច័យ​ឃើញថា ជនរង,គ្រោះ​ពិតជា​ធ្វើអត្តឃាត​ដោយ​បា,ញ់សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ ជនរង,គ្រោះ​ត្រូវបាន​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ល្អក់ ភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ករណី​នេះ​ដែរ ​​ស្ត្រី​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Ly Liya» បាន​ធ្វើការ​ឡាយ​វីដេអូ ដាស់តឿន​ដល់​ឪពុកម្ដាយ ដែល​មាន​កូន​ៗ​តូច​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ​ចៀសវាង​មាន​រឿង​បែប​នេះ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​ឡាយ​នោះ ស្ត្រី​ខាង​លើ បាន​ដាក់​Caption​ដាស់តឿន​ថា «​ប៉ា​ម៉ាក់ ដែល​មាន​កូនតូចៗ សូម​ចូលមក​ស្ដាប់​រឿង ដែល​រន្ធ.ត់​តក់.ស្លុត​មួយ​នេះ​ផង និង​ស៊ែ​ចែករំលែក​ផង សូមកុំ​អោយ​រឿង​បែបនេះ​កើតឡើង​ក្នុង​គ្រួសារ​អ្នក កូន​ជា​ជីវិត ជា​ក្ដី​សុខ​សុភមង្គល​របស់​ប៉ា​ម៉ាក់​គ្រប់គ្នា កុំ​ដើម្បី​តែ​លុយ​ហើយ​ទុក​កូន​ចោល មិនបាន​តាមដាន​កូន​វា​ជា​កំហុស​មួយ​ដ៏​ធំ​ហើយ​មិនអាច​កែខៃ​ប៉ះប៉ូវ​បានឡើយ ជូនពរ​អោយ​បងប្អូន​ជួបតែ​សំណាងល្អ​ក្នុង​ក្រុមគ្រួសារ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​វីដេអូ​ឡាយ កាលពី​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១​នោះ ស្ត្រី​ខាងលើ បាន​រៀបរាប់ថា ខ្លួន​ទើបតែ​ទទួលដំណឹង​ពី​គ្រួសារ​ខ្លួន ដែល​ទើប​ត្រឡប់មក​ធ្វើការ​វិញ ហើយ​និយាយប្រាប់​ខ្លួន​ថា មិត្តភក្ដិ ដែល​ធ្វើការ​ជាមួយ​គាត់ ជា​មន្ត្រី​ប៉េអឹម​នោះ គាត់​មានកូន​ប្រុស ហើយ​កូនប្រុស​គាត់​នោះ មាន​អាយុ​ប្រហែល​១២ , ១៣​ឆ្នាំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្ត្រី​ខាងលើ​បាន​រៀបរាប់​ទៀតថា បុរស​ជាម​ន្ត្រី​ប៉េអឹម​នោះ មានទុក្ខ​ខ្លាំង​មែនទែន ដោយសារ​កូនប្រុស​របស់គាត់ ចូលចិត្ត​លេង​ហ្គេម​ណាស់ ហើយ​ដល់ពេល​លេង​ហ្គេម​ទៅ​, មាន​ហ្គេម​បា.ញ់​គ្នា​អី​នោះ ស្រាប់តែ​គេ​បង្កើតជា​ក្រុម​បក្ខពួក បបួលគ្នា​លេង​ភ្នាល់​ដាក់​ជីវិត​មែនទែន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព​បន្តថា ដល់ពេល​ចាញ់​គេ ហើយ​ពេលនោះ​ប៉ា​របស់គេ​ប្រាប់ថា យប់​ហើយ​ទៅ​ចូល​គេង​ទៅ​កូន ហើយ​ពេល​ប៉ា​ចូលទៅ​គេ​បាត់ ស្រាប់តែ​កូនប្រុស​លួច​សោ​​​ឡាន​ រួច​ទៅ​យក​កាំ.ភ្លើង​(កាំ.ភ្លើង​ឪពុកទុកក្នុងឡាន) បើក​Lock​បាញ់ស.ម្លាប់​ខ្លួន​តែម្ដង​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts